Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ប្រធានរដ្ឋសភា​គាំទ្រ​មេត្រីភាព​រវាង​ខេត្តសៀមរាប និង​ទីក្រុង​ម៉ា​កាវ​

spot_img

ភ្នំពេញ ​៖ ​សម្តេច​ប្រធានរដ្ឋសភា បាន​ជម្រាប​ប្រធាន​ប្រតិបត្តិ​រដ្ឋបាល​ពិសេស​ម៉ា​កាវ នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​ថា សម្តេច​គាំទ្រ​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ទីក្រុង​ម៉ា​កាវ ដែល​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ប្រទេស​ចិន​នោះ​។ ជាពិសេស​សម្តេច​ក្នុងនាម ប្រធានរដ្ឋសភា សូម​គាំទ្រ​ចំពោះ​មេត្រីភាព​រវាង​ខេត្តសៀមរាប និង​ទីក្រុង​ម៉ា​កាវ ដែល​បាន​ចុះ​កិច្ចព្រម​ព្រៀង​ជាមួយគ្នា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍​បែបនេះ នៅពេល​សម្តេច​ទទួល​ជួប​សវនាការ​ជាមួយ​លោក ឆ​យ ស៊ឺអន (Chui Sai On)​ប្រធាន​ប្រតិបត្តិ​រដ្ឋបាល​ពិសេស​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ នា​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា ក្នុងពេលដែល លោក ឆ​យ ស៊ឺអន ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពិសេស​បាន​អញ្ជើញ​ធ្វើដំណើរ​ទៅដល់​ខេត្តសៀមរាប​។​

​លោក ឆ​យ ស៊ឺអន បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​សម្តេច​។ ឯកឧត្តម​បាន​លើកឡើង​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ពេល​នេះ លោក បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ក្នុងនោះ​មាន​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​អប់រំ ជាដើម​។​

​លោក ឆ​យ ស៊ឺអន បាន​លើកឡើង​ថា ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​និង​ចិន ក្នុង​ឆ្នាំ​២០១៨​នេះ បាន​នាំមក​នូវ​ផ្លែផ្កា​ជា​ច្រើន រវាង​ប្រទេស​ទាំង​ពីរ ទាំង​វិស័យ​ការទូត និង​ពាណិជ្ជកម្ម​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អបអរសាទរ​ចំពោះ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ ដែល​បាន​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ខេត្ត​សៀមរាប​របស់​កម្ពុ​ជា​។ សម្តេច​គូសបញ្ជាក់ថា ចំណង​មេត្រីភាព​នេះ គឺជា​ការតភ្ជាប់​តំបន់​ប៉ូល​ទេសចរណ៍​រវាង​ម៉ា​កាវ និង​ខេត្ត​សៀមរាប ហើយក៏​ជា​ការជំរុញ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​មក​កម្ពុជា​ផងដែរ​។​

​សម្តេច​បាន​សំណូមពរ លោក ប្រធាន​គណៈប្រតិភូ ជួយ​ជំរុញ​ផ្នែក​វិនិយោគ និង​ទេសចរណ៍​មក​កម្ពុជា ជា​ពិសេស​ជួយ​ជំរុញ​ឲ្យមាន​ការហោះហើ​រ​ត្រង់​ពី​ម៉ា​កាវ​មក​កម្ពុជា​។​

​លោក ឆ​យ ស៊ឺអន បាន​សន្យាថា​នឹង​ខិតខំ​ឆ្លើយ​តប​រាល់​សំណូមពរ​របស់​សម្តេច​ប្រធានរដ្ឋសភា​។ ជាមួយគ្នានេះ លោក​បា ន​គោរព​អញ្ជើញ​សម្តេច​ប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ា​កាវ​តាម​ពេលវេលា​សម​ស្រប​ណាមួយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×