Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រង​ការរំលោភ​បូក វា​ជា​រឿង​ព្រៃផ្សៃ​ណាស់​ទៅ​ហើយ នៅឡើយ​មានរឿង​សាហាវ​ជាងនេះទៅទៀត​…

spot_img

​មុន​នេះ​មិនយូរប៉ុន្មាន ក្មេងស្រី​វ័យ ១៦​ឆ្នាំ​ម្នាក់ នៅ​ឥណ្ឌា កំពុងស្ថិត​នៅ​ក្នុងផ្ទះ​ម្នាក់ឯង​ស្រាប់តែ​មាន​បុរស​មុខមាត់​ចម្លែក​ចូលមក​ក្នុង​ផ្ទះ​ចាប់​យក​ចូល​ទៅ​ក្នុងព្រៃ រួច​ប្តូរ​វេន​គ្នា​រំលោភ​យ៉ាង​ព្រៃផ្សៃ​។​

​សំណាង​ល្អ​ដែល​នៅ​មាន​ជីវិត​នាង​លូន​ត្រឡប់មកផ្ទះ​វិញ ហើយ​យក​រឿង​នេះ​ទៅ​រាយការណ៍​ប្រាប់​ដល់​ប្រធាន​ភូមិ ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក​ពួក​ចាប់ជំរិត និង​រំលោភ​លើ​ក្មេងស្រី ត្រូវបាន​ចាប់ខ្លួន ហើយ​ក្រុមប្រឹក្សា​ភូមិ​វិញ បែរ​ជា​វិនិច្ឆ័យ​ទោស​តាម​ទំនើងចិត្ត ហើយ​ពិន័យ​ប្រាក់ ៥០.០០០​រូបពី ។​

​ប៉ុន្តែ​សុបិន្ត​ដ៏​អាក្រក់​របស់​ក្មេងស្រី​ម្នាក់​នេះ នៅ​ពុំទាន់​ចប់​ឡើយ ពួក​ជន​ចាប់ជំរិត និង​រំលោភ​នាង​យ៉ាង​ព្រៃផ្សៃ​នោះ សម្រុកចូល​ក្នុង​ផ្ទះ​របស់​ក្មេងស្រី ហើយ​ធ្វើ​ការសង​សឹង​ដ៏​សាហាវ រក​អ្វី​ប្រៀបផ្ទឹម​គ្មាន ។ បន្ទាប់​ពី​វាយដំ​ឪពុកម្តាយ របស់​ក្មេង​ស្រី​ឲ្យ​ដេក​នៅក្នុង​ថ្លុកឈាម ពួក​វា​បាន​ចាប់ចង​ក្មេងស្រី​មក “​សង​សឹង​” ដោយ​យក​សាំង​ចាក់ រួច​ដុត​សម្លាប់​ទាំង​រស់ ។ រួចរាល់​ហើយ​ពួក​វា​នាំគ្នា​ចាកចេញ​ទៅ ។ រំលឹក​ដល់​រឿង​នេះ លោក Ashok Ram ដែល​ជា​នាយ​ប៉ូលិស​ប្រចាំ​តំបន់​ឲ្យដឹងថា ប្រព័ន្ធតុលាការ នៅ​ឥណ្ឌា​ទាមទារ​អ្នកប្តឹង​ត្រូវ​បង់​ប្រាក់​កម្រៃ ហេតុ​នេះ​ពលរដ្ឋ​ជា​ទូទៅ​តែង​នាំគ្នា​រត់​ទៅ​ពឹងពាក់​ក្រុម​ព្រឹទ្ធាចារ្យ​ប្រចាំ​ភូមិ​ខ្លួន​រស់នៅ​ដើម្បី​ដោះស្រាយ ទោះបី​គេ​ដឹងថា វិធី​នេះ​ពុំ​ស្រប​ច្បាប់​ក៏ដោយចុះ ។​

​រឿងរ៉ាវ​បាន​ធ្វើឲ្យ​កក្រើករញ្ជួយ​ព្រោះ​សន្ទុះ​កំហឹង​របស់​សាធារណៈមតិ ភ្លាមៗ​នោះ​ជនសង្ស័យ​ពាក់ព័ន្ធ ១៤​នាក់ ត្រូវបាន​ចាប់ខ្លួន ។​

​អាស្រ័យ​ដោយ​សោកនាដកម្ម​ដ៏​អណោច​អធ័​មរាប់​ពុំ​អស់ ទើប​ថ្មីៗ​នេះ ច្បាប់​នៅ​ឥណ្ឌា​បាន​កែប្រែ​ជាក់ស្តែង​គឺ ៖ ការចាប់រំលោភ​ក្មេង​អាយុ​ក្រោម ១២​ឆ្នាំ ជនល្មើស​នឹង​ត្រូវ​កាត់​ទោស​ប្រហារជីវិត ការចាប់រំលោភ​ក្មេង​ក្រោម ១៦​ឆ្នាំ ត្រូវ​ជាប់គុក​អស់​មួយជីវិត ហើយ​ចំពោះ​ក្មេង​អាយុ ១៦​ឆ្នាំ​ឡើង ជនល្មើស​ត្រូវ​ជាប់ពន្ធ​នា​គារ ២០​ឆ្នាំ ៕

spot_img
×