Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីម៉ាក់ បោសសម្អាត​ផ្ទៃ​មាន​មីន ជាង​៩៤៣​គីឡូម៉ែត្រ​ក្រឡា និង​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជាង​២​លាន​គ្រាប់​

spot_img

បាត់ដំបង​៖ គិត​ពី​ឆ្នាំ​១៩៩២ រហូតមក​ដល់​ខែ​មីនា ឆ្នាំ​២០១៨ ស៊ីម៉ាក់​បាន​សម្រេច​លទ្ធផល​ដោយ​បាន​រុករក និង​កម្ទេច​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​៥១៧.០២៧​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង​១០.៦៤៨​គ្រាប់ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​២.៣០២.៥៦០​គ្រាប់ សរុប​រួម​ទាំងអស់​ទាំង​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គឺ​២.៦៩៩.០៩២​គ្រាប់ ក្នុងនោះ​បាន​ធ្វើការ​បោសសម្អាត​ផ្ទៃ​មាន​មីន បាន​ចំនួន​ជាង​៩៤៣​គីឡូម៉ែត្រ​ក្រឡា​។​

​នៅ​ព្រឹក​ថ្ងៃ​៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់ ខេត្ត​បាត់ដំបង បាន​ប្រារព្ធ​ពិធី​ផ្ទេរ​-​ប្រគល់​គ្រឿងចក្រ និង​សម្ភារៈ​បោសសម្អាត​មីន ដល់​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់មីន​កម្ពុជា (CMAC) សម្ភារៈ​បច្ចេកទេស​បោសសម្អាត​មីន រួមមាន​៖ គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​ចំនួន​៥​គ្រឿង គ្រឿងបន្លាស់​គ្រឿងចក្រ និង​តង់​ជម្រក​ស្នាក់នៅ​អ្នកដោះមីន​ចំនួន​៣៨​តង់ សរុប​ទឹកប្រាក់​មាន​ចំនួន ៤៦៤.៣០០.០០០​យ៉េន ឬ​ជិត​៥​លាន​ដុល្លារ​អាមេរិក ក្រោម​អធិបតីភាព លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក ហូរិ​នូ​ឈិ ហិ​ដេ​ហិ​សា (H.E Mr. Horinouchi Hidehisa) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក ហូរិ​នូ​ឈិ ហិ​ដេ​ហិ​សា បាន​ថ្លែងថា ការ​បោសសម្អាត​មីន ពិតជា​មាន​សារសំខាន់ ក្នុង​ការថែរក្សា​សុវត្ថិភាព​របស់​ប្រជាជន និង​កសិករ​ដែល​រស់​នៅ និង​ធ្វើការ​នៅ​ជុំវិញ​ចំការមីន ដែល​អាច​នាំឲ្យ​មាន​ការរីកចម្រើ​ន សេដ្ឋកិច្ច​តាមរយៈ​ការអភិវឌ្ឍ​ជនបទ ហើយ​រដ្ឋាភិបាល​ជប៉ុន​គាំទ្រ​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៨ ជាមួយនឹង​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន CMAC បាន​និង​កំពុង​ជំរុញ​សកម្មភាព​បោសសំអាត​មីន យ៉ាងសកម្ម​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រឿងចក្រ​នឹង​សម្ភារៈ​បោសសំអាត​មីន ដែល​បាន​ប្រគល់​ទាំងនេះ​នឹង​ជួយ​ឲ្យ CMAC អាច​ធ្វើ​សកម្មភាព​បោសសំអាត​មីន​កាន់តែ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ជាង​មុន​ទៀត​។​

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ក្នុង​ការផ្តល់​ជំនួយ​ដល់​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា ស៊ីម៉ាក់​តែងតែ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការ​ផ្តល់​សម្ភារៈ​ប​ច្ចេក​ទេស ដើម្បី​ឱ្យ​ស៊ីម៉ាក់​សំរេច​ផែនការ​បាន​ជោគជ័យ ជាពិសេស​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់ បាន​ជួយ​ពន្លឿន​ល្បឿន និង​ប្រសិទ្ធភាព​នៃ​កិច្ចប្រតិបត្តិការ​ថែមទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×