Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណងដៃ​សម្តេត​ជោ ស្ពាន​បាឡេ​ឆ្លង​ទន្លេសាប ឫស្សីកែវ​-​ជ្រោយចង្វា តម្លៃ​៩​លាន​ដុល្លារ​

spot_img

​​ភ្នំពេញ ​៖ ស្ពាន​បាឡេ​ថ្មី ឆ្លងកាត់​ទន្លេសាប​ពី​ចំណុចឃ្លាំង​ស្តុក​ប្រេង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ឫស្សីកែវ ឆ្ពោះ​មក​កាន់​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បាន​បើកសម្ពោធ​ដាក់​ឲ្យ​ចរាច​រណ៍ជា​ផ្លូវការ នា​រសៀល​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ នេះហើយ ក្រោយពី​បាន ដំណើរការ​សាងសង់​អស់​រយៈពេល​៦​ខែ កន្លងមកនេះ ។​

ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី​និង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើន​រូប​ទៀត​។​

លោក ឃួ​ង ស្រេង​បានបញ្ជាក់​អោយដឹងថា ស្ពាន​បាឡេ​ថ្មី ឆ្លងកាត់​ទន្លេសាប​នេះ ក្រោយ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​រួច​ក្រុមហ៊ុន​នឹង​ប្រគល់​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​គ្រប់​គ្រង់​បន្ត ហើយ​ក្នុង​អំឡុង​នៃ​ការគ្រប់គ្រង​នេះ លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋបាល​រាជធានី​នឹង​ទុកអោយ​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ឆ្លងកាត់រ​ហូត​ទ្រុឌទ្រោម ពោល​គឺ​មិន​កំណត់​នៃ​ការ​បរិច្ឆេត​នៃ​ការប្រើប្រាស់​នោះទេ ។ ដែល​នេះ​ជា​ចំណងដៃ​ថ្មី​មួយទៀត​របស់​សម្តេច​តេជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​។​

មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា និង​បាន​សាកល្បង​ធ្វើ​តេស្ត​ទ្រ​ទម្ងន់​នៃ​ស្ពាន ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើ​ចរាចរណ៍ ការដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍ ការ​លាប​គំនូស​ចរាចរណ៍ និង​ដំឡើង​ភ្លើងស្តុប​ថ្មី ដែល​ឈាន​ទៅ​ដាក់ឲ្យ​ដំណើរការ​ធ្វើចរាចរណ៍​នៅ​ថ្ងៃ​០៨ ឧសភា​នេះ ។​ចំពោះ​ការធ្វើដំណើរ​ការឆ្លងកាត់ រថយន្ត​ទម្ងន់​លើសពី​១៥​តោន និង​មាន​កម្ពស់​លើស ២.៨​ម៉ែត្រ មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ឡើយ។​

​លោក​ពង់ ឃាង​សែ​អគ្គនាយក​ក្រុមហ៊ុន OCIC បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​ថា ស្ពាន​បាឡេ​ថ្មី​នេះ​មាន​ទទឹង ១២​ម៉ែត្រ និង​បណ្ដោយ ៥០០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​ចំនួន ៩​លាន​ដុល្លារ ប្រើ​ពេល​សាងសង់​​រយៈពេល​៦​ខែ​និង​១១​ថ្ងៃ​ដោយ​ធ្វើ​ការស្ថាបនា​ទាំងយប់​ទាំង​ថ្ងៃ ។​

អ្នកឧកញ៉ា ពង់ ឃាង​សែ បានបញ្ជាក់​ថា ស្ពាន​បេតុង​ដែល​គ្រោង​ស្ថាបនា នៅ​អម​ជាមួយ​ស្ពាន​បាឡេ​នេះ មាន​ប្រវែង​៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ​។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង​, កំពស់​សរសរ​ស្ពាន​សំរាប​ព្យួរ​ខ្សែកាប ធៀប​នឹង​កំរាល​ស្ពាន​៣៤​ម៉ែត្រ សរសរ​សំរាប់​ព្យួរ​ខ្សែកាប មាន​សរសរ​ចំនួន​៤, គន្លង​ខ្សែ​យានយន្ត​ទទឹង​៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើចរាចរ​២​ខ្សែ​ទៅ​២​ខ្សែ​មក​, កំពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា នៅ​រដូវវស្សា​១០,៥​ម៉ែត្រ​, កំពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា នៅ​រដូវប្រាំង​២០.៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ ដោយ​ចំណាយ​ថវិកា​ចំនួន​៣៥​លាន​ដុល្លារ ដែល​ជា​ថវិកា​បាន​មក​ពី​ការវិនិយោគ​ដី​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា​។​

ស្ពាន​នេះ មាន​តួនាទី​សំខាន់​ក្នុង​ការរួមចំណែក​រំដោះ​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ ក៏​ដូចជា​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត ជា​ចំណងដៃ​សម្រាប់​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ស្ពាន ក៏​ដូច​បង្កើន​សរសៃឈាម​សេដ្ឋកិច្ច ត​ភ្ជាប់​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​ផងដែរ ក្រោម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×