Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ស្រវឹងធ្លាក់ភ្នែក​បើក​ម៉ូតូ​រ៉េ​ពេញ​ផ្លូវ​រាប់​គីឡូ​ដី និង​ទីបំផុត​ធ្លាក់​ផ្លូវ​ចូល​ព្រៃ សំណាង​ហើយ ពុំ​សូវ​មាន​រថយន្ត​បើក​លឿនៗ (​មាន​វីដេអូ​)

spot_img

​សកម្ម​ភាពបុរស​ម្នាក់​ដែល​ស្រវឹងធ្លាក់ភ្នែក ហើយ​បើកបរ​ម៉ូតូ​តែម្នាក់ឯង រ៉េ​ពេញ​តែ​ផ្លូវជាតិ ស្ថិតក្នុង​តំបន់​ជនបទ​ស្រុកស្រែ បានធ្វើ​ឲ្យ​អ្នកទស្សនា​ស្រៀវ​សាច់​ជំនួស​ជាខ្លាំង ព្រោះតែ​បារម្ភ​ខ្លាច​គាត់​ជិះ​ចូល​រថយន្ត​គេ ។​

​វីដេអូ​៣​នាទី​ជាង ដែល​ត្រូវបាន​ថត​ដោយ​អ្នកដំណើរ​តាម​រថយន្ត​១​គ្រឿង ត្រូវបាន​ដឹងថា បានកើត​ឡើង​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៦៤ ជិត​ដល់​ខេត្តព្រះវិហារ ។ វីដេអូ​បានបង្ហាញ​បុរស​ម្នាក់​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ខ្លាំង ដោយបាន​ជិះ​ម៉ូតូ​រ៉េ​ពេញ​ផ្លូវ ក្នុង​ចម្ងាយ​ច្រើន​គីឡូ​ដី ទម្រាំ​ដល់​កន្លែង «​ចុះចត​» របស់គាត់​នៅក្នុង​ព្រៃ​នៃ​ចិញ្ចើមផ្លូវ ។ ប៉ុន្តែ សំណាង​ណាស់ ដែល​ផ្លូវជាតិ​នោះ​មាន​រថយន្ត​បើកបរ​ឆ្លងកាត់​មួយៗ និង​ពុំ​សូវ​ជា​លឿន​ទេ ពុំ​សោត​នឹងមិន​ដឹងថា​ជា​យ៉ាងម៉េច​យ៉ាង​ម៉ា ។​

​តាមរយៈ​វីដេអូ​នេះ​ផងដែរ ក៏​មានមតិ​រិះគន់​ទៅលើ​អ្នក​បើកឡាន​ថត​ពីក្រោយ ហេតុអ្វី​មិន​ព្រម​ចុច​ស៊ី​ផ្លេ ដើម្បី​ពញ្ញាក់​ស្ថា​រ​តី​បុរស​រូបនោះ ឬ ឃាត់​គាត់​កុំ​ឲ្យ​បន្តធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ទៀត បែរជា​នាំគ្នា​បើកឡាន​តាម​ថត​សើច​ស្បាយ​ទៅវិញ ។ ព្រោះថា សកម្មភាព​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​បែបនេះ​រប​ស់បុ​រស​នោះ នឹង​ពុំ​ត្រឹមតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លួនឯង​គាត់​ប៉ុណ្ណោះ​ទេ និង​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត​ផង ៕ ចន្ទី​

spot_img
×