Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា​​ដំបូង​​ខេត្ត​​ព្រះសីហនុ ​​ចេញ​​ដីកា​​ឃុំខ្លួន​​ពលរដ្ឋ​​ក្រីក្រមានវិវាទដីធ្លី ​៤នាក់ ​​ដាក់ពន្ធនា​គារ ប្តឹង​ដោយ​ឧកញ៉ា តាន់ តាត់ អ្នកមានទ្រព្យដ៏ល្បីនាខេត្តព្រះសីហនុ(មានវីដេអូ)​

spot_img

ខេត្ត​ព្រះសីហនុ៖ សាលាដំ​បូង​ខេត្ត​ព្រះសីហនុ ​​បាន​ចេញ​​ដីកា​ឲ្យឃុំខ្លួន​​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លីចំនួន ៤នាក់ ​​ក្នុងចំណោម​៦នាក់​ ​ឲ្យជាប់​ពន្ធ​នាគារ​ជា​បណ្តោះអាសន្នចោទពីបទ «ប្រើហឹង្សា​លើអ្នកកាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត» ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ៤ ​ឃុំអូរត្រេះ ​ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះ​សីហនុ ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា​ ឆ្នាំ​២០១៨។

ដីកា​បង្គាប់ឲ្យឃុំខ្លួន ​មានចុះ​ហត្ថ​លេខា ​និង​បោះត្រា ​លោក ឡូត ផារី ចៅក្រម​ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្ត​ព្រះសីហនុ ​ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​៖

បញ្ជា​ជាឲ្យ​ភ្នាក់ងារមាន​សមត្ថកិច្ច ​នៃកម្លាំងសាធារណៈ​ធ្វើការនាំខ្លួន​ជនត្រូវ​ចោទ​ឈ្មោះ លុច ទូច ហៅទូច ភេទស្រី ​ ឈ្មោះ ​កៅ ហេង ​ហៅចិក ភេទប្រុស ឈ្មោះ មែន ខេន ភេទ​ប្រុស ​និង​ឈ្មោះ ​ញ៉ាញ់ ជាតិ ភេទ​ប្រុស​ មាន​អាសយ​ដ្ឋាន​នៅ​ក្រុម៤ ភូមិ៤ ​ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ ជនត្រូវ​ចោទទាំង ៤នាក់ ត្រូវ​​តុលា​ការ​បង្គាប់ ឲ្យ​នាំ​ខ្លួន​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្តព្រះសីហនុ ដោយ​អនុវត្តឲ្យ​បានត្រឹម​ត្រូវតាមនីតិវិធី​នៃ​ច្បាប់។

បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ​ទទួល​ជនត្រូវចោទ និងឃុំ​ខ្លួនជន​ត្រូវ​ចោទ​ទាំង​ ៤នាក់ ​រហូត​ដល់​មាន​ដីកា​សម្រេច​ផ្សេងពីនេះ។

បង្គាប់ឲ្យភ្នាក់ងារ​នៃកម្លាំង​សាធារណៈ​ទាំងអស់​​នៅពេល​បានឃើញ​ដីកានេះ ត្រូវសហការអនុវត្តឲ្យបានល្អ ក្នុង​ករណី​ចាំបាច់។

សូមបញ្ជាក់ថា កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុ កាល​ពីល្ងាច​ថ្ងៃអាទិត្យ ទី​៦ ខែឧសភា ឆ្នាំ​២០១៨ បាន​ចាប់ខ្លួន ប្រជា​ពល​រដ្ឋមាន​ទំនាស់​ដីធ្លី​ចំនួន ៦នាក់ ​រស់នៅភូមិ៤ ឃុំអូរត្រេះ ​ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​តាម​បណ្ដឹង របស់​លោកឧកញ៉ា តាន់ តាត់ អ្នកមានទ្រព្យដ៏ល្បីល្បាញ ដែលបាន​​ប្តឹង​ចោទ​ពលរដ្ឋ​ទាំង​នោះ​ពីបទ «ប្រើហឹង្សា​លើអ្នកកាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត»

​ប្រជា​ពលរដ្ឋ​មានទំនាស់ដីធ្លីចំនួន ៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់​បញ្ជូន ជាមួយការដាក់ខ្នោះដៃ ទៅកាន់​សាលា​ដំបូង​ខេត្ត កាលពីថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ​២០១៨។ ពលរដ្ឋ​ទាំង ៦នាក់ បន្ទាប់​ពីត្រូវតុលាការ​សាកសួររួចនៅល្ងាចថ្ងៃទី៨ ខែឧសភា ចៅក្រម​ស៊ើប​សួរ​​សាលាដំបូង​ខេត្ត​ព្រះ​សីហនុ ​បានសម្រេច​ចេញដីកា​បង្គាប់ឲ្យ​ឃុំ​ខ្លួន​ពលរដ្ឋ ៤នាក់ ក្នុង​ចំណោម ​៦នាក់​ទៅឃុំខ្លួន​នៅពន្ធ​នាគារ​ខេត្ត​ព្រះសីហនុ​ នៅល្ងាច​ថ្ងៃអង្ការ៍ ទី​៨ ខែឧសភា ឆ្នាំ​២០១៨។

ប្រជាពលរដ្ឋទាំង ៤នាក់ ដែលត្រូវសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួន ដាក់ក្នុងពន្ធនាគារបណ្តោះអាសន្ន ចាត់ទុកដីកា បង្គាប់​ឲ្យឃុំខ្លួនពួកគាត់ពេលនេះថា មានភាពអយុត្តិធម៌បំផុត សម្រាប់ពួកគាត់ ដែលជាម្ចាស់ដីពិតប្រាកដ។ ពួកគាត់ បានសំណូមពរ ដល់​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ប៊ុន រ៉ានី ជួយរកយុត្តិធម៌ ដោយ​​អនុគ្រោះ។

ចំណែក មន្ត្រីសង្គមស៊ីវិលដែលតាមឃ្លាំមើលសំមើល​សំណុំរឿងដីធ្លីខាងលើ សម្តែង​ការ​សោកស្តាយ និងរន្ធត់ចិត្ត​ នៅគ្រា​បាន​ទទួល​បានព័ត៌​មាន​​មកថា ​លោក ឡូត ផារី ​ចៅក្រមស៊ើប​សួរ​ នៃ​សាលា​ដំបូង​ខេត្តព្រះសីហនុ បាន​សម្រេច​ចេញដីកា​បង្គាប់ឲ្យ​ឃុំខ្លួន​ពល​រដ្ឋក្រីក្រ​មាន​ទំនាស់ដីធ្លី​ចំនួន ៤នាក់ ដាក់​ពន្ធនា​គារ​ ​ទៅតាមបណ្តឹង របស់​លោកឧកញ៉ា តាន់ តាត់ អ្នកមានទ្រព្យដ៏ល្បីល្បាញ នាខេត្តព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃអង្គារ៍ ទី៨ ខែឧសភា ឆ្នាំ​២០១៨។

មន្ត្រីសង្គមស៊ីវិលមួយចំនួន បាន​ចាត់​​ទុកការ​ឃុំខ្លួនប្រជាពល​រដ្ឋក្រីក្រ​មានទំនាស់ដីធ្លីចំនួន​៤នាក់ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះ​សីហនុ​ពេលនេះ ថា​មាន​​ភាពអយុត្តិធ៌មបំផុត។

អ្នក​ឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បាន​អះអាងថា សកម្មភាពចាប់ខ្លួន​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ​រស់នៅ​សហគមន៍​អូរ​ខ្សាច់​ ឃុំអូរត្រេះ ស្រុកស្ទឹងហាវខាង​លើ​នេះ ​បាន​កើត​មានជាថ្មី ​ស្របពេល​តម្លៃ​ទិញ​លក់ដី នៅខេត្តព្រះសីហនុ កំពុង​មាន​ហាង​ឆេង​ខ្ពស់ ដោយសារ​កំណើន​អ្នក​វិនិយោគ​ទុនចិន​ បាន​ហូរ​ចូល​មក​មូល​ដ្ឋាន​នេះ មាន​ចំនួនច្រើន​គួរឲ្យកត់​សម្គាល់​នា​ពេល​បច្ចុប្បន្ន​នេះ​៕ ដែន សីមា

 

spot_img
×