Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ នឹង​ជួប​រឿង​ស្មុគស្មាញ​បន្តិច តែ​ដោយ​គ្រាន់​តែ​រក្សា​ភាពនឹងនរ​នោះ​គ្រប់យ៉ាង​នឹង​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ចាយវាយ​ត្រូវ​ប្រយ័ត្នប្រយែង​ក្រែង​ពេល​ខ្វះខាត​ពុំ​ដឹង​ទៅ​ពឹងពាក់​អ្នកណា ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ ទោះបី​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​ថ្ងៃ​នេះ​ពុំ​ជា​ទី​ពេញចិត្ត​តែ​គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់​

​ពុំមែន​ជា​ថ្ងៃ​សមស្រប​សម្រាប់​ការសម្រេចចិត្ត​សំខាន់ៗ​អំពី​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា កុំ​ដោយសារ​តែ​រវល់​នឹង​ការងារ​នាំឲ្យ​សោះអង្គើយ​ចំពោះ​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំ​ខាល ៖ ការងារ ជួប​ការរំខាន​ច្រើន ត្រូវ​អត់ធ្មត់​តស៊ូ​កុំ​រាថយ ។ លុយកាក់ ល្អប្រសើរ មានឱកាស​ទិញ​បាន​របស់​ល្អ ក្នុង​តម្លៃ​សមរម្យ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​រ៉ូមែ​នទិ​កខ្លះ​

​ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍ ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត​នឹង​គ្នា ៕

​ឆ្នាំ​ថោះ ៖ ការងារ ទំនាក់ទំនង​គរ​ត្រួតគ្នា​ធ្វើឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​

​ដើរ​កម្សាន្ត​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ឲ្យបាន​ច្រើន ទើប​មនោសញ្ចេតនា​មិន​ប្រេះឆា ៕

​ឆ្នាំ​រោង ៖ ការងារ រីកចម្រើន​គួរ​ជាទី​គាប់ចិត្ត រាល់​ការលំបាក​ឧបសគ្គ​មុនៗ​នេះ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ស្រេច​បាច់ ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​កាក់កប​ក្នុង​ការរកចំណូល​

​ឬ​អាច​បាន​ទទួល​កាដូ ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​សម្ពាធ​ច្រើន មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ខ្ចីបុល​ប្រាក់កាស អាច​នឹង​ត្រូវ​គេ​បន្លំ​បោកប្រាស់ ។ មនោសញ្ចេតនា​

​សម្តី​របស់​អ្នក​អាច​បង្ក​ជា​ទំនាស់ ការឈ្លោះប្រកែក​គ្នា​ជាមួយ​គូស្នេហ៍ ៕

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ចេះ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ គួរ​នឹងនរ​ពេល​ដោះស្រាយ​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​អាក់អន់​ចិត្ត​គ្នា ៕

​ឆ្នាំ​មមែ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ធ្វើឲ្យ​ការងា​ររីកចម្រើន​លឿន គ្មាន​ទាក់​ទើស​បញ្ហា​អ្វី​ឡើយ ។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​នូវ​ឱកាស​វិនិយោគ​ផ្តល់​ចំណេញ​ច្រើន ។​

​មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​បង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

​ឆ្នាំ​វក ៖ ការងារ ត្រូវបាន​ថ្នាក់លើ​កោតសរសើរ ជឿទុកចិត្ត ។ លុយកាក់ អាច​បណ្តាក់ទុន​វិនិយោគ​ជោគជ័យ​ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា ល្អប្រសើរ សុខដុមរមនា​នឹង​គ្នា ៕

​ឆ្នាំ​រកា ៖ ការងារ គួរ​ចេះ​ក្តាប់​ឱកាស​ឲ្យទាន់ កុំឲ្យ​មាន​ភាពស្ទាក់ស្ទើរ​អល់អែក ។ លុយកាក់ ខ្ទង់​វិនិយោគ​តូចៗ​បាន​ផ្តល់​ប្រាក់​ចំណេញ​ឲ្យ​អ្នក​ជា​បណ្តើរៗ​។ មនោញ្ចេតនា ប្រយ័ត្ន​មាន​

​ជន​ទី​៣ មក​ចាក់រុក​បំបែកបំបាក់​ស្នេហា​អ្នក ៕

​ឆ្នាំចរ ៖ ការងារ មាន​ឱកាស​រក​បានដៃ​គូ​សហការ​រកស៊ី ពង្រីក​វិស័យ​ជំនួញ ។ លុយកាក់ ធូរធារ មាន​អ្នក​ជួយ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា​

​គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់​ដោយ​ការជូន​កាដូ​ដោយ​ពុំ​ដឹង​មុន ៕

​ឆ្នាំ​កុរ ៖ ការងារ ចំណាយ​កម្លាំង​ច្រើន តែ​លទ្ធផល​ទទួលបាន​មក​វិញ​ហាក់​តិចតួច​ពុំ​ជា​ទី​ពេញចិត្ត ។ លុយកាក់ ថ្ងៃនេះ​មាន​សំណាង​ល្អ​រឿង​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ​

​សុភមង្គល ៕​

spot_img
×