Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ទះបាញ់ស្លាប់មនុស្ស ២នាក់ នៅខេត្តតាកែវ ពេលមានភ្លៀងធ្លាក់ កាលពីថ្ងៃម្សិលមិញ

spot_img

ខេត្តតាកែវ៖ សមត្ថកិច្ចនគរបាលខេត្តតាកែវ បានឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ រន្ទះបានបាញ់ស្លាប់ ប្រជាពលរដ្ឋពីរនាក់នៅខេត្តតាកែវ ពេលកំពុងមានភ្លៀងធ្លាក់ ហើយជនរងគ្រោះបានចេញទៅរកម្ហូប ដើម្បីចំអិនធ្វើជាអាហារចិញ្ចឹមគ្រួសារ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល មានករណីរន្ទះបាញ់ បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ជុំ ផែន អាយុ ៥៨ឆ្នាំ បានស្លាប់ នៅកណ្ដាលបឹងវត្តតុំ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ពេលកំពុងដោះលបកំពឹស ក្រោមដំណក់ភ្លៀងរលឹមស្រិចៗ។

ចំណែកបុរសម្នាក់ទៀត ដែលបានស្លាប់ដោយសារតែរន្ទះបាញ់ដូចគ្នាដែរ គឺស្លាប់ខណៈពេលជនរងគ្រោះ កំពុងតែ​យកចប​ មកកាយបង្ហូរទឹកចេញពីមុខផ្ទះ របស់គាត់ ពេលកំពុងមានភ្លៀងធ្លាក់។
ហេតុការណ៍នេះ បានកើតឡើង នៅវេលា​ម៉ោ​ង​ ១៥ និង៣០នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៨ នៅភូមិព្រៃរំពាក់ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។
ជនរងគ្រោះមាន ឈ្មោះ ជុន ខុន ភេទប្រុសអាយុ ៤៩ឆ្នាំ។

ផ្តើមពីបញ្ហានេះ មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានអំនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឲ្យប្រុងប្រយ័ត្នពីគ្រោះធម្មជាតិរន្ទះបាញ់ ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ និងមានផ្គរជាដើម ដែលអាចបង្កឲ្យមានរន្ទះបាញ់កើតឡើងជាយថាហេតុ៕ ដែន សីមា

spot_img
×