Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ធា​ធិបតី​អាមេរិក​ប្រកាស​ដក​ថយ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់​

spot_img

​​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​៨ ខែ​ឧសភា (​ព្រឹក​ព្រលឹម​ថ្ងៃទី ៩ ខែ​ឧសភា ម៉ោង​នៅ​កម្ពុជា​) ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​ប្រកាស​ដក​ខ្លួន​ចេញផុត​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ ត្រូវបាន​ចុះហត្ថលេខា​រវាង​អ៊ីរ៉ង់ និង​មហារ​អំណាច ៦ គឺ​អង់គ្លេស បារាំង អាមេរិក ចិន រុស្ស៊ី និង​អាល្លឺម៉ង់ កាលពី​ឆ្នាំ ២០១៥ ដែល​មាន​អក្សរ​កាត់​ហៅថា JCPOA ។​

ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ថ្លែង​នៅ​សេត​វិមាន​ពី​ការសម្រេចចិត្ត​របស់​អា​មេ​រិក​ដកខ្លួន​ចេញពី JCPOA នៅ​ថ្ងៃ​ទី ៨ ខែ​ឧសភា ។​

​លោក​ត្រាំ សង្កត់ធ្ងន់​ថា ៖ “​ខ្ញុំ​នឹង​ចុះហត្ថលេខា​លើ​កំណត់​ចងចាំ​របស់​ប្រធានាធិបតី​សម្រាប់​ការចាប់ផ្តើម​ស្តារឡើងវិញ នូវ​វិធានការ​ដាក់​ទណ្ឌកម្ម​ទាំងឡាយ​របស់​អាមេរិក​កន្លងមក ដែល​ទាក់ទង​ដល់​បញ្ហា​នុយក្លេអ៊ែរ​របស់​រដ្ឋការ​អ៊ីរ៉ង់​។ យើង​នឹង​ចាប់ផ្តើម​ដាក់​គំនាប​ខ្ពស់​បំផុត​សម្រាប់​ការដាក់ទណ្ឌកម្ម​ទាំងនោះ​” ។​

​លោក​បន្តថា កិច្ចព្រមព្រៀង​នេះ មាន​ចំណុច​ខ្វះខាត​នៅក្នុង​ខ្លឹមសារ​របស់​វា ហើយ​ថា​ការ​គំរាម​នេះ​ពុំមែន​ជា​រឿង “​និយាយ​លេង​” ឡើយ​។​

​តាំងពី​មុន​ឡើង​កាន់​អំណាច​ម្លេះ ប្រធានាធិបតី​ត្រាំ ធ្លាប់​បាន​ហៅ​ជាច្រើន​លើក​ថា កិច្ចព្រមព្រៀង​នេះ​គឺជា​ឯកសារ “​គ្រោះថ្នាក់​” ព្រោះ​វា​ពុំ​បាន​រាំង​ស្កាត់​ដោយ​បាន​ត្រឹមតែ​ពន្យារ​ពន្យឺត​សមត្ថភាព​ផលិត​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ប៉ុណ្ណោះ ៕ សូ​យ​ន​

spot_img
×