Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរញ្ជួយ​ដី ៥ លើក ជា​បន្តបន្ទាប់​នៅ California អាមេរិក​ (មានវីដេអូ)

spot_img

​​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ (8/5 ម៉ោង​នៅ​តំបន់​) មាន​ការរញ្ជួយ​ដី ២ លើក​តូចៗ កើតឡើង​ក្នុង​អំឡុង​ប៉ុន្មាន​នាទី​នា​ប្រជុំជន Cabazon California ។ ការរញ្ជួយ​ដី​លើក​ទី​១ មាន​កម្រិត 4,5 រង្វាស់ richter ខណៈពេល​ការរញ្ជួយ​លើក​ទី ២ មាន​កម្រិត 3,2 រង្វាស់​richter ។ ការរញ្ជួយ​ដី​លើក​ទី ៣ មាន​កម្រិត 2,5 រង្វាស់ richter កើតឡើង​ក្នុង​អំឡុង​ម៉ោង ១០​ព្រឹក​ថ្ងៃ​ដដែល ។​

​តាម​ស្ថាប័ន​ស្រាវ​ភូ​កុម្ព​សាស្ត្រ​អាមេរិក (USGS) នោះ​ប្រមាណ ១២ ម៉ោង​មុន មាន​ការរញ្ជួយ​ដី ២ ទៀត បាន​កើតឡើង​នៅ California ។ ការរញ្ជួយ​ដី​លើក​ទី​១ មាន​កម្រិត ២,៥ រង្វាស់ richter ស្ថិត​នៅ​ភាគ​ខាងកើត​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​តំបន់ Ocotillo Wells កៀក​ព្រំដែន​មិច​ស៊ី​កូ ។ មុន​នោះ​បន្តិច​គឺ​ការរញ្ជួយ​ដី​កម្រិត ៤,៥ រង្វាស់ richter បាន​កើតឡើង​នៅ​ជិត​ទីក្រុង Ferndate, California ។​

​ទីតាំង​កន្លែង​រញ្ជួយ​ដី​

​ការរញ្ជួយ​ដី​ទាំង ៥​លើក​នេះ ស្ថិត​ក្នុង​ជម្រៅ​ពី ៧-១០​ម៉ា​យ ស្ថិត​ក្នុង​ប្រភេទ “​រាក់​” វា​អាច​បង្ក​អន្តរាយ​តិចតួច​ប៉ុណ្ណោះ ៕ សូ​យ​ន​

spot_img
×