Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​លើក​ទី​២ រយៈពេល ២​ថ្ងៃ​នៅក្នុង​ប្រទេស​ចិន​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​លើក​ទី​២ រយៈពេល ២​ថ្ងៃ​នៅក្នុង​ប្រទេស​ចិន​។ ទស្សនកិច្ច​លើក​ទី​២ ក្នុង​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ទី​៨ ឧសភា​បាន​ធ្វើឡើង​នៅ​តា​លាន​ដែល​ជា​ទីក្រុង​កំពង់ផែ​ស្ថិត​ប៉ែក​ភាគ​ឦសាន​ប្រទេស​ចិន​។ CCTV បាន​បង្ហាញ​ឲ្យឃើញ​នូវ​រូប​លោក​គីម ជុង​អ៊ុន និង​រូបលោក​ស៊ី ជីន​ពីង​ដែល​កំពុង​ដើរ​ទន្ទឹម​គ្នា​នៅក្នុង​ឧទ្យាន​មួយ​ក្បែរ​មាត់សមុទ្រ និង​បាន​អង្គុយ​ជជែក​គ្នា​ជុំវិញ​តុ​មួយ​។​

« ក្រោយពី​ជំនួប​លើក​ទី​១ ជាមួយ​សម​មិត្ត​លោក​គីម ជុង​អ៊ុន ទំនាក់ទំនង​រវាង​ចិន និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ខាងជើង​បាន​ស្គាល់​ភាព​វិជ្ជមាន រួម​ទាំង​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ »-​លោក​ស៊ី ជីន​ពីង​សាទរ​។ កាសែត​ស៊ីន​ហួរ​ក៏បាន​ស្រង់​ចម្លើយ​របស់​លោក​គីម ជុង​អ៊ុន​ចំពោះ​លោក​ស៊ី ជីន​ពិ​ង​វិញ​យ៉ាង​ដូច្នេះ​ថា « មាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​នៅក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​ខ្ញុំ និង​សម​មិត្ត​អគ្គលេខាធិការ​ស៊ី ជីន​ពីង »​។​

យ៉ាងណាក៏ដោយ ទស្សនកិច្ច​លើក​ទី​២ ក្នុង​រយៈពេល​តែ ១​ខែ​កន្លះ​របស់លោក​គីម ជុង​អ៊ុន​ក្នុង​ទឹកដី​ចិន​ពេលនេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​ចិន និង​កូរ៉េខាងជើង​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​រវាង​គ្នា​។ ភាពស្និទ្ធស្នាល​ដែល​បាន​ធ្លាក់ចុះ​ដោយសារ​តែ​ក្រុង​ប៉េកាំ​ង​បាន​គាំទ្រ​ទណ្ឌកម្ម​អន្តរជាតិ​ដាក់​លើ​ក្រុង​ព្យុងយ៉ាង​ក្នុង​សំណុំរឿង​នុយក្លេអ៊ែ​រ​។ ទន្ទឹមគ្នានេះ ចិន​ក៏​មិន​ចង់​ស្ថិតនៅ​ក្រៅ​សៃវៀន​នៃ​ភាពល្អូកល្អឺន​រវាង​កូរ៉េខាងជើង​ជាមួយ​ប្រទេស​ផ្សេង ពិសេស​គម្រោង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​គីម ជុង​អ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នាពេលខាងមុខ​ដែរ​៕ សូយន

 

spot_img
×