Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាតក្រហម​ខេត្ត​ស្វាយរៀង​ នាំយក​អំណោយ​សង្គ្រោះបន្ទាន់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​ដោយ​ធម្មជាតិ

spot_img

​ខេត្ត​ស្វាយរៀង ៖ ​នៅ​ថ្ងៃ​អង្គារ ៩​រោជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៨ ក្រុមការងារ​សាខា ដឹកនាំ​ដោយ លោកស្រី ពៅ សុភាព ហេ​រញ្ញឹក គណៈ​កម្មា ធិ​ការ​សាខា​បាន នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា ទៅ​ចែកជូន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ទី ៧ ខែ​ឧសភា ឆ្នាំ ២០១៨ បណ្តាលឲ្យរ​លំផ្ទះ ខូចខាត​ទាំងស្រុង ៦ ខ្នង នៅ​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ នៅ​ស្រុក​រមាស​ហែក ប៉ះពាល់ ៣ ឃុំ គឺ​ឃុំ​ត្រពាំង​ស្តៅ រលំ​ទាំងស្រុង ១ ខ្នង ឃុំ​ជ្រៃ​ធំ រលំ​ទាំងស្រុង ១ ខ្នង នៅ​ឃុំ​ម្រាម ខូចខាត​តិចតួច ១ ខ្នង សរុប ៩ ខ្នង ។​

​ក្នុងឱកាស​នោះ លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខក្តី​អាណិត​អាសូរ និង​ការសោកស្តាយ ចំពោះ ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន ដែល​បង្ករ​ដោយ​គ្រោះ​ធម្មជាតិ នាពេលនេះ ។

​អំណោយ​ដែល​បាន​ចែក​ជូន​ដល់​គ្រួសារ​រងគ្រោះ​ទាំងស្រុង ៨ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រី ខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់​មាន មុង ១ ភួយ ១ មុង ១ ក្រ​ម៉ា ១ សារុង ១ និង​ថវិកា ២០០,០០០ រៀល ។

​ដោយឡែក​គ្រួសារ​រងគ្រោះ​ស្រាល ១ គ្រួសារ សាខា​ឧបត្ថម្ភ​ថវិកា ១០០,០០០ រៀល សម្រាប់ ទិញ​សង្ក័សី​សម្រាប់​ជួសជុល​ផ្ទះឡើង​វិញ ៕ ​វ៉ៃកូ​

 

spot_img
×