Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បិទ​ទីតាំង​ផលិត​ស្រាស ២​កន្លែង ជា​បណ្តោះអាសន្ន នៅ​ខេត្ត​ក្រចេះ​

spot_img

​ក្រចេះ​៖ ករណី​ផ្ទុះ​ជំងឺ​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​យ៉ាងច្រើន​នាក់​នោះ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ស្រុក​ចិត្រ​បុរី និង​ក្រុមការងារ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក ប៉ែន លី​ណាត អភិបាលរង​ខេត្ត​ក្រចេះ ចុះទៅ​ពិនិត្យ​ទីតាំង​ផលិត​ស្រាស នៅក្នុង​ភូមិ​កើតហេតុ ហើយ​បាន​សម្រេច​បិទ​ទីតាំង​បិតស្រា​ស​មួយ​ចំនួន​។​

​ក្រុម​ការងារ​ចម្រុះ បាន​ចុះទៅពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ ឆី ទ្រី ហៅ​ថេង ទ្រី នៅ​ភូមិ​ស្រែ​នន ដោយ​បាន​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការបិត​ស្រាស​ជា​បណ្ដោះអាសន្ន និង​បាន​ប្រមូល​យក​សំណាក​គំរូ​ស្រាស ចំនួន​២​កាន ស្មើនឹង​៦០​លីត្រ ដើម្បី​យក​ទៅ​ពិសោធន៍​។ ក្រុមការងារ​ដដែល ក៏​ចុះទៅពិនិត្យ​នៅ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ទៀត ឈ្មោះ ខុន ចាន់​ធី ដោយ​ម្ចាស់ផ្ទះ​មិន​នៅ ព្រោះ​មាន​ជំងឺ​ដោយសារ​ពុល​សារធាតុ​គីមី​នេះដែរ និង​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​មាន​សមាជិក​ភូមិ​ជួយ​ដឹងឮ ហើយ​បាន​ប្រមូល​យក​ស្រាស ចំនួន​៧​កាន ស្មើនឹង​២១០​លីត្រ ដើម្បី​ពិសោធន៍ និង​បាន​ឲ្យ​សមាជិក​ភូមិ ជួយ​ហាមឃាត់​កុំ​ឲ្យ​ម្ចាស់ផ្ទះ ផ្អាក​ការបិត​ស្រាស​ជា​បណ្ដោះអាសន្ន​សិន មុន​នឹង​ក្រសួង​ឧស្សាហកម្ម ចេញ​លទ្ធផល​នៃ​ការធ្វើ​ពិសោធន៍​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×