Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស៊ុន ចាន់ថុល បានលើកឡើង​ពី​សារសំខាន់ៗ​នៃ​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​តាម​បណ្តាញ​ផ្លូវទឹក​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ថ្លែង​ទៅកាន់​អង្គប្រជុំ​ប្រចាំ​សប្តាហ៍​នេះ លោក ទេសរដ្ឋមន្ត្រី បានលើកឡើង​ពីស​ក្កា​នុព​ល​នៃ​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​អ្នក​ដឹក​ដំណើរ​តាមផ្លូវ​ទឹក​ពិសេស​បណ្តាញ​ទន្លេ​ដែល​ហូរ​កាត់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ការពង្រីក​វិស័យនេះ​ឱ្យបាន​ទូលំទូលាយ និង​ប្រកបដោយ​ចេរភាព ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា និង​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។

​នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ទី​១ នៃ​ខែវិច្ឆិកា ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​រួមមាន​៖ ការដឹកជញ្ជូន​ផ្លូវគោក ការដឹកជញ្ជូន​ផ្លូវទឹក​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តរបស់​ក្រសួង និង​បញ្ហា​ផ្សេងៗ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំ​រុញឱ្យ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក​ព​ន្លឿ​ន​គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកណ្ដាល​ឱ្យបាន​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខែ្មរ​ខាងមុខ ដោយ​ចំណត​កំពង់ផែ​នីមួយៗ​ត្រូវមាន​ការតភ្ជាប់​ជាមួយនឹង​ចំណត​ឡានក្រុង ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកធ្វើ​ដំណើរ​។​

​លោក ទេសរដ្ឋមន្ត្រី​បាន​រំលឹក​ឡើងវិញ អំពី​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​ការផ្ដល់​ប័ណ្ណបើកបរ​យានយន្ត ដែល​អាច​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដើម្បី​ចូលរួម​ក្នុងការ​កែទម្រង់​សេវាសាធារណៈ​ស្រប​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​ជាលី​

spot_img
×