Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែន​ដឹក​ដី បើក​គេច​ក្មេង រត់​ឆ្លងផ្លូវ ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ ផ្ទុះ​ឆេះ និង​របួស​៣​នាក់​

spot_img

​​កណ្តាល ​៖ ​យ៉ាងហោច​ណាស់​មាន​មនុស្ស​ចំនួន​៣​នាក់ បាន​រងរបួស​ស្រាល ដោយសារ​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង ធ្លាក់​ក្រឡាប់​ដោយ​ខ្លួនឯង ដោយសារតែ​បើក​គេច​ក្មេង​រត់​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្ដាល​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​ស្រុក​ពញាឮ បានឲ្យដឹងថា មាន​រថយន្ត​ម៉ាក NISSAN ពណ៌​ស ទ្រុង​ខៀវ ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-1739 បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ បាន​បើក​គេច​ក្មេង ដែល​កំពុង​រត់​ឆ្លងផ្លូវ ពី​កើត​មក​លិច ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូលទៅក្នុង​ប្រឡាយ​ខាងស្ដាំ បណ្តាលឲ្យ​ក្រឡាប់​ផ្ទុះ​ឆេះ​ខូចខាត ស្ទើរតែ​ទាំងស្រុង​។ ចំណែក​អ្នកបើកប​រថយន្ត ឈ្មោះ រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែកក្ដី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្ដាល រង​របួសស្រាល និង​អ្នករួមដំណើរ​២​អ្នក​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ រង​របួសស្រាល​៕ ដោយ ​៖ បញ្ញា​ស័ក្តិ​

 

spot_img
×