Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រីជាន់ខ្ពស់​ពាណិជ្ជកម្ម ស្នើ​មន្ត្រីការទូត​រូ​ម៉ា​នី បន្ត​គាំទ្រ​ការផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម EBA ដល់​កម្ពុជា​

spot_img

​ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោកស្រី​តឹក​រ៉េត កំរង បាន​ស្នើ​ដល់​មន្ត្រី​ការទូត​ជាន់ខ្ពស់​នៃ​ប្រទេស​រូ​ម៉ា​នី ដែល​ជា​សមាជិក​មួយ​នៃ​សហគមន៍​អឺរ៉ុប ធ្វើ​ការគាំទ្រ និង​ពន្យល់​ប្រមុខ​របស់​សហគមន៍​នេះ អំពី​សារសំខាន់​នៃ​ការ​បន្ត​ផ្តល់​ភាពអនុគ្រោះ​ពន្ធ អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) ដល់​កម្ពុជា ដើម្បី​សម្រួល​ដល់​ការធ្វើ​ពិពិធ​កម្ម​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​លើក​សំណើ​នេះ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោកជំទាវ ម៉ូ​នី​កា ហ្គេ​អូ​ហ្គី​តា (Monica Gheorghitta) អនុ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​រូ​ម៉ា​នី និង​គណៈប្រតិភូ ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​រូ​ម៉ា​នី។​

​នៅក្នុង​ឱកាស​នោះ លោកស្រី តឹក​រ៉េត កំរង បាន​ជម្រាប អំពី​សមិទ្ធផល​សំខាន់ៗ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោកស្រី​រដ្ឋលេខាធិការ ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី ម៉ូ​នី​កា ហ្គេ​អូ​ហ្គី​តា ដែល​បាន​អញ្ជើញ​មក​ស្វែងយល់​អំពី​ស្ថានភាព​ពិត​របស់​ប្រទេស​កម្ពុជា និង​បាន​ចាត់ទុក​បេសកកម្ម​នេះ ជា​វឌ្ឍនភាព​ថ្មី​មួយទៀត​នៃ​ការ​រឹតចំណង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​រូ​ម៉ា​នី លើ​វិស័យ​អទិភាព​ផ្សេងៗ រួម​ទាំង​ពាណិជ្ជកម្ម​។​

​ជា​ការឆ្លើយតប លោកស្រី ម៉ូ​នី​កា ហ្គេ​អូ​ហ្គី​តា បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី​រដ្ឋលេខាធិការ ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​ស្តីពី​សមិទ្ធផ​ល និង​វឌ្ឍនភាព​សំខាន់ៗ​របស់​កម្ពុជា ហើយ​លោក​ស្រី ក៏​បាន​យល់ស្រប និង​បាន​កោតសរសើរ​ចំពោះ​ស្ថានភាព​រីកចម្រើន​របស់​កម្ពុជា ជាពិសេស​ការរក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​រឹងមាំ ដែល​ជា​បច្ច័យ​ដ៏​សំខាន់ ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការកសាង​ប្រទេស​ឡើងវិញ​។​

​ទន្ទឹមគ្នានេះ លោកស្រី​អនុ​រដ្ឋមន្ត្រីការបរទេស​រូ​ម៉ា​នី ក៏​បាន​គាំទ្រ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ជ្រាប​កាន់តែច្បាស់​អំពី​ស្ថានភាព​រីកចម្រើន​ពិត​របស់​កម្ពុជា ហើយ​លោក​ស្រី​នឹង​ជម្រាបជូន​ប្រទេស​ជា​សមាជិក​អឺរ៉ុប និង​ប្រមុខ​នៃ​សហគមន៍​អឺរ៉ុប ដើម្បី​គាំទ្រ​ការផ្តល់​ភាពអនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​បន្ត​ទៀត សំដៅ​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច ក៏​ដូចជា​ការធ្វើ​ពិពិធ​កម្មវិស័យ​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាជន​កម្ពុជា ជាពិសេស​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×