Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូល​ធ្វើការ​បាន​២​ថ្ងៃ ផ្ទុះ​ធុង​ហ្គាស ឆេះ​ហាង​ស្លាប់​ក្នុង​អណ្តាតភ្លើង​

spot_img

​​ភ្នំពេញ​៖ ក្រោយ​ហេតុ​កាណ៍​ផ្ទុះ​ធុង​ហ្គាស​នៅ​ហាង​យីហោ ស៊ែ​រ អ៊ី​ប៉ាន់​យ៉ាប រហូតដល់​មានការ​បាញ់​ពន្លត់ ស្រាប់តែ​ថៅកែ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ថា បាត់​បុគ្គលិក​ស្រី​ម្នាក់ សង្ស័យ​ស្លាប់​នៅ​កន្លែង​ហេតុការណ៍​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ ក៏​បាន​ប្រទះឃើញ​សាកសព​នារី​ម្នាក់​បាន​ដេកស្លាប់​ក្នុង​បន្ទប់​ឡៅតឿ​។​

​សាកសព​មាន​ឈ្មោះ អ៊ិន ស្រី​ម៉ៅ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មក​ស្នាក់នៅ​ជាមួយ​មីង​នៅ​សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ​។ សូមជម្រាបថា សាកសព​ឈ្មោះ អ៊ិន ស្រី​ម៉ៅ បាន​ចូលធ្វើការ​នៅ​ហាង​យីហោ ស៊ែ​រ អ៊ី​ប៉ាន់​យ៉ាប​ទើបតែ​បាន​២​ថ្ងៃ​ប៉ុណ្ណោះ នេះ​បើ​តាម​ការបញ្ជាក់​របស់​ស្ត្រី​ជា​ម្តាយមីង​។ ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​ខាងលើ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨​វេលា​វេលា​ម៉ោង ៩៖៣០​នាទី​ព្រឹក ស្ថិត​នៅ​ភោជនីយដ្ឋាន​យីហោ ស៊ែរ​អ៊ី ប៉ាន់​យ៉ាប នៅ​ចំណុច​ផ្ទះ​លេខ​១៦E0 ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ក្រៅពី​ប្រទះឃើញ សាកសព​ខាងលើ ហេតុការណ៍​នេះ​ក៏​បាន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​ចំនួ​ន​៤​នាក់​/​ស្រី​១​នាក់ ជន​បរទេស​ចំនួន​២​នាក់ និង​បណ្តាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ភោជនីយដ្ឋាន មួយចំនួន និង ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦ គ្រឿង ក្រុម​អន្តរាគមន៍​ឡាន​ពន្លត់​អគ្គិភ័យ ជួយ​ពន្លត់​បាន​ភ្លាមៗ​ដោយ​បាញ់​ទឹក​ឲ្យ​រលត់ទៅវិញ នៅវេលា​ម៉ោង ១០​នា​ថ្ងៃ​ដដែល​។​

​បច្ចុប្បន្ន​សាកសព​ឈ្មោះ អ៊ិន ស្រី​ម៉ៅ ត្រូវបាន​សមត្ថកិច្ច យក​ទៅ​តម្កល់​នៅ​វត្ត​ទួល​សង្កែ ដើម្បី​រង់ចាំ​ក្រុមគ្រួសារ សព​មក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×