Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ពាណិជ្ជកម្ម ៖ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា កើនឡើង​តិចតួច បើ​ធៀប​នឹង​ទីផ្សារ​អន្តរជាតិ​

spot_img

​​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ការរិះគន់​អំពី​តម្លៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត ឡើង​តម្លៃ​ជា​រៀងរហូត ហាក់ដូចជា​មិន​ចុះថ្លៃ​វិញ​នោះ ក្រសួង​ពាណិជ្ជកម្ម​ដែល​ជា​សាមី​កំណត់​តម្លៃ​នោះ បានបញ្ជាក់​ថា សមាមាត្រ​នៃ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា មាន​ការកើនឡើង​តិច​ជា​សមាមាត្រ នៃ​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ នៅលើ​ទីផ្សារ​អន្តរជាតិ គឺ​ដោយសារ​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា ត្រូវបាន​កំណត់​ដោយ​អន្តរ​ក្រសួង​រួច​ហើយ ដូចជា​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ​និង​ថាមពល ។​

​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ថា ប្រេងឥន្ធនៈ​ស្ទើរតែ​ទាំងអស់ ដែល​ដាក់​លក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មាន​ប្រភព​ដើម​នាំចូល​មកពី​ប្រទេស​សិង្ហ​បុរី​ដូចគ្នា​។​

​នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ តម្លៃ​ប្រេងឥន្ធនៈ នៅលើ​ទីផ្សារ​អន្តរជាតិ មាន​ការកើនឡើង ប៉ុន្តែ​ទោះបីជា​មាន​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​ក្តី ក៏​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា មាន​សមាមាត្រ​កើនឡើង​តិច​ជាង​សមាមាត្រ​នៃ​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​នៅលើ​ទីផ្សារ​អន្តរជាតិ​។ ជាក់ស្តែង​តម្លៃ​លក់រាយ​នៅ​កម្ពុជា ប្រេងសាំង​ធម្មតា នៅ​ក្នុង​ដើម​ខែ​មេសា ឆ្នាំ​២០១៦ មានតម្លៃ​០,៨០​ដុល្លារ ក្នុង​មួយ​លីត្រ ប៉ុន្តែ​នៅក្នុង​ចុងខែ​មេសា ឆ្នាំ​២០១៨ មានតម្លៃ​១,០២​ដុល្លារ ក្នុង​មួយ​លីត្រ កើន​២៧​ភាគរយ នៅពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ នៅលើ​ទីផ្សារ​អន្តរជាតិ​កើនឡើង​៦៣​ភាគរយ ក្នុង​រយៈ​ដូចគ្នា ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×