Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ក្រុម​ចោរ​លួច​កាត់ដែក​ស្ពាន​បាឡេ​ឆ្លងកាត់​ទន្លេសាប ទើប​សម្ពោធ​ថ្មីៗ​

spot_img

​​ភ្នំពេញ​៖​ស្ពានដែក​បា​ឡេ ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ហើយ​សាលា​រាជធានី​ភ្នំពេញ ទើបតែ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ កាលពី​ល្ងាច​ថ្ងៃទី​៨ ខែ​ឧសភា​នេះ ស្រាប់តែ​នៅវេលា ម៉ោង​១០​និង​៣០​នាទី យប់ មាន​ជនសង្ស័យ​មួយ​ក្រុមចោរ​មាន​គ្នា​ជិត​៣០​ទូក បានធ្វើ​សកម្មភាព​លួច​កាត់​ដែក​ក្រោម​ស្ពាន តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៤​នាក់ ជា​ជនជាតិ​ឥស្លាម និង​ទូក​ចំនួន​៣​គ្រឿង ។​

​ករណី​ដ៏​គួរឱ្យ​ហួសចិត្ត​បំផុត​នេះ បាន​កើតឡើង​នៅ​វេលា ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោយពី​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​គល់ស្ពាន ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ហើយ​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច ឱ្យ​ជួយ​អន្តរាគមន៍​។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ មោះ ម៉ូត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឥស្លាម មុខរបរ​នេសាទ​ត្រី ស្នាក់​នៅ​លើ​ទូក​។​ជនសង្ស័យ​ទី​២​មានឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទ​ប្រុស ជនជាតិ​ឥស្លាម អាយុ​៥៦​ឆ្នាំ មុខរបរ​នេសាទ​ត្រី ស្នាក់​នៅ​លើ​ទូក ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្ត​​ព្រៃវែង​។ ជនសង្ស័យ​ទី​៣​មានឈ្មោះ ទី ស្មាន់​កោះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ឥស្លាម មុខរបរ​នេសាទ​ត្រី ស្នាក់​នៅ​លើ​ទូក ។ និង​ជនសង្ស័យ​ទី​៤​មានឈ្មោះ ទៀត អា​តុ ភេទ​ប្រុស ជនជាតិ​ឥស្លាម មុខរបរ​នេសាទ​ត្រី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​គល់​ស្ពាន​បាន​ឱ្យដឹងថា ទូក​ដែល​មក​ធ្វើ​សកម្មភាព​លួច​កាត់​ដែក​ក្រោម​ស្ពាន គឺ​មាន​រហូត​២០​ទៅ​៣០​ទូក​ឯណោះ តែ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​តែ​មួយ​ទូក​ប៉ុណ្ណោះ និង​មាន​ដែក​ដែល​កាត់​រួច​នៅក្នុង​ទូក​មួយ​ចំនួន ចំណែក​ទូក​ផ្សេង​ទៀត​ហើយ​គេចខ្លួន​បាត់ ។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​នៅ​តែ​បន្ត​តាម​រក​នៅ​តាម​មាត់ច្រាំង​ទន្លេ​រហូតមក​ដល់​មុខ​វត្ត​ចាស់ ទើប​ឃើញ​ទូក​ពីរ​គ្រឿង ដែល​មាន​ជនសង្ស័យ​បួន​នាក់ ដោយ​មាន​សង្ស័យ​ទើប​ឃាត់​សួរនាំ​និង​ឆែកឆេរ​ក៏​ឃើញ​ម៉ា​សុីន​កាត់ដែក​និង​ដែ​កមួយ​ចំនួន ដែល​ជនសង្ស័យ​បោះ​ទម្លាក់​ចូល​ក្នុង​ទឹក នៅក្បែរនោះ រួច​នាំ​ខ្លួន​ជនសង្ស័យ​ទាំងនោះ​យក​ទៅ​សួរ នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×