Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​បញ្ជាក់​ពី​ព័ត៌មាន​ជុំវិញ​ក្រុមចោរ​រាប់សិប​នាក់​ទៅ​កាត់​ដែក​ស្ពាន​បេឡេ​ឬ​ស្សី​កែវ​

spot_img

​​ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រាប់អោយដឹង​នៅ​​មុន​នេះ​​បន្តិច​ថា ព័ត៌មាន​ដែល​ថា​ក្រុមចោរ​រាប់សិប​នាក់​ជិះទូក​ទៅ​កាត់​ដែក​ស្ពាន​បេឡេ​ឬ​ស្សី​កែវ​នោះ ការពិត​មិនមែន​ចោរ​លួច​កាត់​ស្ពាន​បេឡេ​ឬ​ស្សី​កែវ​ទេ​
​ទេ ក្រុម​នេះ​បាន​មក​មុជទឹក​ចូល​ទៅ​យក​កំណាត់​កម្ទេច​ដែក​ដែល​សេសសល់​ធ្លាក់​ក្នុង​ទឹក និង​បាន​ឆ្លៀត​លួច​កាត់​ដែក​ប៉ា​រ៉ាស់​ការពា​រជើង​ស្ពាន​ពី​កាណូត កប៉ាល់​ទេ យ៉ាងណា​បន្ថែមទៀត​សមត្ថកិច្ច​បាន​នឹង​កំពុង​ធ្វើ​ការងារ​នេះហើយ​។​

​លោក​បាន​សង្កត់ធ្ងន់ថា ចំពោះ​ស្ថាភាព​ស្ពាន និង​គុណភាព​ស្ពាន​នៅ​ល្អ​ដដែល​ទេ មិន​ប៉ះពាល់​អ្វី​ឡើយ ការ​ចរាចរណ៍​បាន​ជា​ធម្មតា​ទេ។​

​ចំណែក​លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា​វិញ​ក៏​បាន​បញ្ជាក់​មិន​ខុស​ប៉ុន្មាន​ពី​លោក​សាំ ពិសិដ្ឋ​ដែរ ដោយ​លោក​បញ្ជាក់ថា តាមពិត​វា​ជា​រឿង​មិនធំ​តែ តែ​មាន​ព័ត៌មាន​បំប៉ោង ធាតុ​ពិត​ក្រុម​នេះ​មិនមែន​មក​កាត់​ដែក​ស្ពាន​ទេ គឺ​ពួកគេ​លើកគ្នា​មក​ដណ្តើម​យក​បំណែក​ដែល​សេសសល់​នៅ​ច្រាំង​ទន្លេ​និង​នៅក្នុង​ទឹក​។​

គួរបញ្ជាក់​ថា ព័ត៌មាន​តំបង​បានអោយដឹងថា ក្រុម​ចោរ​មួយក្រុម​មាន​គ្នា​ប្រមាណ​៣០​នាក់ ជិះទូក​ប្រមាណ​២០​ទូក ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ដែក និង​ជណ្ដើរ​ឡើង​ផង បាន​ធ្វើ​ដក​ម្ម​ភាព លួច​កាត់​ដែក​ស្ពាន​បេឡេ​ឬ​ស្សី​កែវ ដែល​ទើប​សម្ភោ​ធ​ដាក់ឲ្យ​ប្រើ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​នោះ​។ តែ​សកម្មភាព​នេះ​ត្រូវ​សន្តិសុខ​ដែល​យាម​ជិត​នោះ​ឃើញ​ទាន់ រ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ចេញ​កាណូត ម៉ា​រី​ន តាម​ឃាត់​បាន​៣​ទូក និង​ឃាត់ខ្លួន​៤​នាក់ រកឃើញ​វត្ថុតាង​មួយចំនួន បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី យប់ ស្ពាន​បេឡេ​ឬ​ស្សី​កែវ ទល់មុខ​ឃ្លាំង​សាំង ខណ្ឌ​ឬ​ស្សី​កែវ និង​ខណ្ឌ​ជ្រោយចង្វា​។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ មោះ ម៉ូត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឥស្លាម មុខរបរ​នេសាទ​ត្រី ស្នាក់​នៅ​លើ​ទូក​។​ជនសង្ស័យ​ទី​២​មានឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទ​ប្រុស ជនជាតិ​ឥស្លាម អាយុ​៥៦​ឆ្នាំ មុខរបរ​នេសាទ​ត្រី ស្នាក់​នៅ​លើ​ទូក ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។ ជនសង្ស័យ​ទី​៣​មានឈ្មោះ ទី ស្មាន់​កោះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ឥស្លាម មុខរបរ​នេសាទ​ត្រី ស្នាក់​នៅ​លើ​ទូក ។ និង​ជនសង្ស័យ​ទី​៤​មានឈ្មោះ ទៀត អា​តុ ភេទ​ប្រុស ជនជាតិ​ឥស្លាម មុខរបរ​នេសាទ​ត្រី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​គល់​ស្ពាន​បាន​ឱ្យដឹងថា ទូក​ដែល​មក​ធ្វើ​សកម្មភាព​លួច​កាត់​ដែក​ក្រោម​ស្ពាន គឺ​មាន​រហូត​២០​ទៅ​៣០​ទូក​ឯណោះ តែ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​តែ​មួយ​ទូក​ប៉ុណ្ណោះ និង​មាន​ដែក​ដែល​កាត់​រួច​នៅក្នុង​ទូក​មួយ​ចំនួន ចំណែក​ទូក​ផ្សេង​ទៀត​ហើយ​គេចខ្លួន​បាត់ ។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​នៅ​តែ​បន្ត​តាម​រក​នៅ​តាម​មាត់ច្រាំង​ទន្លេ​រហូតមក​ដល់​មុខ​វត្ត​ចាស់ ទើប​ឃើញ​ទូក​ពីរ​គ្រឿង ដែល​មាន​ជនសង្ស័យ​បួន​នាក់ ដោយ​មាន​សង្ស័យ​ទើប​ឃាត់​សួរនាំ​និង​ឆែកឆេរ​ក៏​ឃើញ​ម៉ាស៊ីន​កាត់​ដែក​និង​ដែក​មួយចំនួន ដែល​ជនសង្ស័យ​បោះ​ទំលាក់​ចូល​ក្នុង​ទឹក នៅក្បែរនោះ រួច​នាំ​ខ្លួន​ជនសង្ស័យ​ទាំងនោះ​យក​ទៅ​សួរ នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា រ​ដើម្បី​ចាត់​តាម​និតិ​វិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×