Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​នឹកឃើញ​! បុរស​ម្នាក់​ចាប់​ត្រី​ផ្សោត​កំពុង​ប្រឈម​ជីវិត​លើ​ឆ្នេរ ធ្វើជា​ល្បែង​លេងសើច ឥឡូវនេះ ប៉ូលីស​តាមរក​មុខ​ហើយ (​មាន​វីដេអូ​)

spot_img

​ប៉ូលីស​នៅក្នុង​ប្រទេស​ចិន បាន​កំពុង​ស្នើ​មហាជន​ជួយ​ពួកគេ ដើម្បី​កំណត់​អត្តសញ្ញាណ​ប្តី​ប្រពន្ធ​មួយ ដែល​ត្រូវ​បានឃើញ​លី​ត្រី​ផ្សោត​១​ក្បាល ធ្វើជា​ល្បែង​លេងសើច​យ៉ាង​សប្បាយ ស្ថិតនៅលើ​ឆ្នេរសមុទ្រ​មួយ​នៅក្នុង​ទីក្រុង Guangdong ។​

​សាក្សី​បាន​និយាយថា ត្រី​ផ្សោត​នោះ​ត្រូវបាន​ប្រទះឃើញ​នៅ​ប៉ែល​ប៉ោល​លើ​ឆ្នេរ​កោះ Hailing ។ ពួកគេ​បាន​បន្តថា បុរស​ជា​ភ្ញៀវទេសចរ​ម្នាក់​បាន​ចាប់​វា និង​លើកដាក់​លើ​ស្មា​របស់គាត់ ។​

​បុរស​ដែល​ស្លៀកខោ​កីឡា និង​មិត្តស្រី​របស់គាត់ បន្ទាប់មក​ចាកចេញ និង​ដាក់​វា​ចូលក្នុង​រថយន្ត​របស់​ពួកគេ រួច​បើក​ចេញទៅ ។​

​នាយកដ្ឋាន​សុវត្ថិភាព​សាធារណៈ បាន​និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​ពី​ហេតុការណ៍​នេះ ហើយ​ការចោទប្រកាន់​អាច​ត្រូវបាន​ប្តឹង​ប្រឆាំងនឹង​ប្តី​ប្រពន្ធ​នេះ ខណៈ​ត្រី​ផ្សោត​គឺជា​សត្វ​កំពុង​ត្រូវបាន​អភិរក្ស​នៅក្នុង​ប្រទេស ៕ ចន្ទី​

spot_img
×