Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​កូនក្មួយ​កម្មករ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​

spot_img

ស្វាយរៀង ​៖​ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ចំនួន ២៨.៥៨៤​នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន​២៦​នៅក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​គោលបំណង​សំខាន់​នៃ​ការអញ្ជើញ​ចុះ​ជួប​សំណេះសំណាល​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់​បងប្អូន​កូនក្មួយ​កម្មករ កម្ម​ការ​នី​ដោយផ្ទាល់ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ទន្ទឹមនឹងនេះ​ដែរ គឺ​ដើម្បី​ជំរុញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ពង្រឹង​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ក្រៅ​ពី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​នឹង​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោ​ដាក់​ឲ្យប្រើ​ប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត ឈ្មោះ អ៊ិន​ធើ​វៀ អូ​តូ​ម៉ូ​បាល អ៊ិន​ដាស​ស្ទ្រី ខម​ផ្លេ​កស៍ ( Intervia Automobile Industry Complex) និង​រោងចក្រ​ដំឡើង​រថយន្ត ដេ​ហាន អូ​តូ (​ខេ​ម​បូឌា​) (Daehan Auto Cambodia) ស្ថិតនៅ​ក្នុង​ក្រុង​បាវិត​នេះ​ផងដែរ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅក្រោម​ការដឹកនាំ​របស់​ពូ គឺ​ពូ​មាន​គោលនយោបាយ​យុទ្ធសាស្ត្រ​ច្បាស់លាស់​សំខាន់​២​ដើម្បី​ប្រែក្លាយ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​កូនក្មួយ​ពី​ភាពក្រីក្រ អោយមាន​ជីវភាព​ធូរធារ​ប្រសើរឡើង ហើយ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង និង​ក្នុង​តំបន់ អោយ​កាន់តែ​ប្រសើរឡើង​៖១)​ប្រែក្លាយ​អតីត​តំបន់​សមរភូមិ​ទាំងអស់​នៅក្នុង​ប្រទេស អោយក្លាយ​ទៅ​ជា​តំបន់​ទីផ្សារ ដែល​ជួយ​ជំរុញ​ដល់​ការងារ និង​មុខរបរ​ប្រជាពលរដ្ឋ និង​ក្មួយៗ​អោយ​កាន់តែ​ប្រសើរឡើង​។ ២)​ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ទាំង​អស់ អោយ​ក្លាយជា​តំបន់​សន្តិភាព សហប្រតិបត្តិការ មិត្តភាព និង​អភិវឌ្ឍន៍​។ នេះ​មិន​ត្រឹម​តែ​ជាមួយ​តែ​ប្រទេស​ជិតខាង​ប៉ុណ្ណោះ​ទេ គឺ​ជាមួយ​ប្រទេស​ក្នុង​ក្របខ័ណ្ឌ​តំបន់​អាស៊ាន​ទាំងអស់ និង​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដូចជា​ប្រទេស​ចិន​ជាដើម ដែល​យើង​អាច​ភ្ជាប់​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម​លើ​ផ្នែក​ដឹកជញ្ជូន និង​កំពង់ផែ​ជាដើម​។ នេះ​ជា​ផែនការ​រយៈពេល​វែង​ដែល​ពូ​បាន​គិតគូ​ច្បាស់លាស់​ចំពោះ​ការងារ​អភិវឌ្ឍ​ប្រទេសជាតិ​យើង​។ សម្តេច​ហ៊ុន​សែន​បាន​អរគុណ​កូនក្មួយ​កម្មករ និ​អរគុណ​ពាណិជ្ជករ ព្រមទាំង​ជនរួមជាតិ ដែល​បោះឆ្នោតអោយ គណបក្ស​ប្រជាជន ដើម្បី​ពូ​មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកលូតលាស់​ទៅមុខ​។​

​សម្តេច​តេជោ​សូម​អរគុណ​កូន​ក្មួ​យក​ម្ម​ករ​ទាំងអស់ ដែល​បាន​ស្វាគមន៍​ទទួល​រាក់​ពូ​យ៉ាង កក់ក្តៅ​នៅ​ទីក្រុង​បាវិត​ថ្ងៃនេះ​។ តាមរយៈ​នៃ​ការ​ឱប ថើប និង​ថត​សែ​ល​ហ្វី (Selfie) ជាមួយគ្នា គឺ​បង្ហាញ​អោយឃើញ​ពី​ការគោរព​ស្រឡាញ់​រាប់អាន​ដ៏​ជ្រាលជ្រៅ និង​គាំទ្រ​របស់​ក្មួយៗ​មក​លើ​រូប​ពូ និង​រាជរដ្ឋាភិបាល​កម្ពុជា​។ ពូ​ពិតជា​រីករាយ​ក្នុង​ការផ្តល់​អោយ​ក្មួយៗ​បាន​ឱប ថើប ឱយ​សែ​ល​ហ្វី ដោយ​សេរី ដើម្បី​បង្ហាញ​ពី​ការស្រឡាញ់​ពី​ពូ​ចំពោះ​ក្មួយៗ​ជា​ទី​ស្រឡាញ់​ទាំងអស់​។ សម្តេច បាន​ជូនពរ​ក្មួយៗ​មាន​ការងារ​ធ្វើ​ជាប់លាប់​ល្អៗ មាន​សុខភាព​ល្អ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​។ អរគុណ​ក្មួយៗ​ដែល​បន្ត​បោះឆ្នោត​អោយ​តែ គណបក្ស​ប្រជាជន​កម្ពុជា​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×