Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សហគមន៍​អឺរ៉ុប សម្រេចចិត្ត​រក្សាទុក​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​

spot_img

​តំណាង​ជាន់ខ្ពស់​សហគមន៍​អឺរ៉ុប ទទួលបន្ទុក​សន្តិសុខ​និង​ការបរទេស Federica Mogherini នៅ​ថ្ងៃ​ទី ៨ ខែ​មេសា (​ម៉ោង​នៅ​តំបន់​) តំណាង​ជាន់ខ្ពស់​របស់​EU បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​អ៊ីរ៉ង់​ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ ២០១៥ ឬ​នៅ​ហៅ​បាន​ថា ផែនការ​សកម្មភាព​រួម​ទាំងស្រុង (JCPOA) សំដៅ​ធានា​ថា អ៊ីរ៉ង់​មិន​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ ហើយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់ និង​មេដឹកនាំ​ប្រទេស​នេះ​គោរព​កិច្ចព្រមព្រៀង ទោះបីជា​អាមេរិក​ដកខ្លួន​ចេញ​ក៏​ដោយ ។​

​ទន្ទឹម​នោះ​តំណាង​ជាន់ខ្ពស់ EU ក៏​សម្តែង​ពី​កង្វល់​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​ថា នឹង​ដាក់​ទណ្ឌកម្ម​ថ្មី​ចំពោះ​អ៊ីរ៉ង់ ថ្វី​ត្បិត​មុននេះ បារាំង អង់គ្លេស អាល្លឺម៉ង់ បាន​ធ្វើ​យុទ្ធនាការ​មួយ​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក​បន្ត​កិច្ចព្រមព្រៀង​នេះ​ក្តី ប៉ុន្តែ​ត្រូវ​រង​បរាជ័យ​។​

​ចំណែក​អគ្គលេខា​អង្គការសហប្រជាជាតិ Angonio Cuterres នៅ​ថ្ងៃ​ទី ៨ ខែ​ឧសភា បាន​ជំរុញ​ប្រទេស​ដែល​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឲ្យ​គោរព និង​អនុវត្ត​តាម​ការសន្យារ​បស់​ខ្លួន ក្រោយពេល​ប្រធានាធិបតី​អាមេរិក​ប្រកាសថា ប្រទេស​នេះ​នឹង​ដក​ខ្លួន​ចេញផុត​ពី​កិច្ចព្រមព្រៀង ៕ សូ​យ​ន​

spot_img
×