Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចេះ​ណាស់​! ក្អែក​១​ក្បាល​នេះ​លួច​«​កាត​ប័ណ្ណឥណទាន​»​ពី​អ្នកដំណើរ ដើម្បី​​យក​ទៅ​​ធ្វើ​​រឿង​​​ដ៏​​អស្ចារ្យ​មួយ​នេះ… (​មាន​វីដេអូ​)

spot_img

​សត្វ​ក្អែក​១​ក្បាល​នៅក្នុង​ប្រទេស​ជប៉ុន កំពុង​ល្បី​ខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត បន្ទាប់ពី​បាន​ប្រើប្រាស់​បញ្ញា​ដ៏​ឆ្លាត​របស់​វា ដោយ​លួច​យក​ប័ណ្ណឥណទាន​របស់​អ្នកដំណើរ ហើយ​ប្រើ​វា​ដើម្បី​ទិញ​សំបុត្រ​រថភ្លើង ។​

​អា​ខោ​ន Twitter ឈ្មោះ kinoshi42155049 បាន​ចែករំលែក​វីដេអូ​ខ្លី​នេះ​នៅលើ​បណ្តាញ​សង្គម ដោយបាន​បង្ហាញ​សត្វ​ក្អែក​១​ក្បាល ព្យាយាម​រុករក​វិធី ដើម្បី​ទិញ​សំបុត្រ​រថភ្លើង​ដោយផ្ទាល់​ខ្លួន​របស់​វា ។​

​ទោះយ៉ាងណា សត្វ​ក្អែក​នេះ​ហាក់​ពុំ​ដឹង​ពី​វិធី​ដែល​ម៉ាស៊ីន​សំបុត្រ​ដំណើរការ​នោះទេ ។ សំណាង​ហើយ ដែល​កាត​នោះ​ពុំមាន​ទឹក​លុយ ខណៈ​វា​រកឃើញថា ម៉ាស៊ីន​ត្រូវការ​លុយ​ដើម្បី​វា​ដំណើរការ ។​

​នៅពេលដែល​សត្វ​ក្អែក​នេះ មិនដឹង​ពី​របៀប​យកលុយ វា​បានធ្វើ​រឿង​បន្តបន្ទាប់​ទៀត ដោយ​លួច​កាត​ពី​អ្នកដំណើរ​ដទៃ ។​

​ស្ត្រី​ដែល​វា​លួច​កាត បាន​ព្យាយាម​ធ្វើ​ទំនាក់ទំនង​ជាមួយ​សត្វ​នេះ ដោយ​ស្នើ​វា​ឈប់ ខណៈ​វា​ហើរ​ទៅកាន់​ម៉ាស៊ីន​ជាមួយ​កាត​របស់​នាង​នៅជាប់​នឹង​ជំ​ពុះ​របស់​វា ។​

Grapee បាន​រាយការណ៍​ថា សត្វ​ដ៏​ឆ្លាត​វៃ​នេះ​បាន​ព្យាយាម​ធ្វើតាម​មនុស្ស ដោយ​ព្យាយាម​ដាក់​កាត​ចូលក្នុង​ម៉ាស៊ីន ។​

​ដោយ​យល់ឃើញថា វា​ត្រូវបាន​យកឈ្នះ​ដោយ​ម៉ាស៊ីន ភ្លាមៗ​នោះ ក្អែក​នេះ​ក៏បាន​សម្រេចចិត្ត​ប្រគល់​កាត​នោះ​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​។ ហើយ​ស្ត្រី​នោះបន្ទាប់មកក៏បាន​​អរគុណ​សត្វ​ដ៏គួរឲ្យ​ស្រលាញ់​នេះ​​យ៉ាងខ្លាំង ៕ ចន្ទី​

spot_img
×