Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​អ្នក​ធ្លាប់​ឃើញ​បក្សី​កាច់​សម្បុក​ដែរឬទេ​? មើល​វា​ហើយ អ្នក​យល់​យ៉ាងណាដែរ​? (មានវីដេអូ)

spot_img

មនុស្ស​ម្នាក់ៗ​សុទ្ធសឹង​ចិញ្ចឹម​បំណងប្រាថ្នា​ថា ខ្លួន​មាន​ដំបូល​ជ្រក​មួយ​ដ៏​កក់ក្តៅ ហើយ​សត្វ​វា​ក៏​ដូចគ្នា​ដែរ​!

​លើ​ឆាកជីវិត​នេះ ពុំ​មាន​នរណា​ល្អ​ស្មើ​ឪពុកម្តាយ​មិន​ថា​ជា​មនុស្ស ឬ​ជា​សត្វ​ទេ​។ ឪពុក​ម្តាយ​ទាំងឡាយ​សុទ្ធសឹងតែ​ចង់​ឲ្យ​បុត្រ​ភ្ញា​រ​របស់ខ្លួន​បាន​រស់នៅ​ក្នុង​បរិស្ថាន​មួយ​ដែល​សុវត្ថិភាព​បំផុត ។ រីឯ​អម្បូរ​សត្វ​រស់នៅ​ក្នុង​ព្រៃ​រហោស្ថាន​វិញ វា​កាន់តែ​ត្រូវការ​ដំបូល​ជ្រក​មួយ​ដែល​សុវត្ថិភាព​ជាង​មនុស្ស​ទៅទៀត ព្រោះថា​នៅ​ជុំវិញ​វា​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលា ។​

​តាមពិត​ទៅ​បក្សាបក្សី​ទាំងឡាយ វា​ពុំ​ចេះ​ធ្វើ​សម្បុក​តាំងពី​កំណើត​ឡើយ វា​ពឹងពាក់​លើ​ការរៀនសូត្រ ធ្វើ​សារ​ចុះ​សារ​ឡើង ទើប​មាន​សម្បុ​កមួយ​ល្អ​បាន ។ ដំណើរការ​សាងសង់​សម្បុក​ទៀត​សោត​ក៏​ពុំមែន​ធ្វើ​ក្នុង​អំឡុង​ពេល​មួយ​ខ្លី​នោះ​ទេ ។ វា​ត្រូវ​ជ្រើសរើស​វត្ថុ​ដែល​រឹងមាំ ដើម្បី​សាងសង់​សម្បុ​ក ពិសោធន៍​សារ​ចុះ​សារ​ឡើង ទើប​ចុងក្រោយ​អាច​បង្កើត​បាន​ទីឋាន​ជ្រក​ក្រោម​មួយ​សម្រាប់​កូនៗ​ដែល​អាច​ទ្រាំទ្រ​ចំពោះ​ព្យុះភ្លៀង រួម​ទាំង​សត្រូវ​របស់​វា ក្នុងនោះ​មាន​ពពួក​ព្រានប្រមាញ់​ផងដែរ ។​

​ឥឡូវនេះ​យើង​នាំ​គ្នា​មើល​ថា តើ​បក្សាបក្សី​ជា​ឪពុក​ម្តាយ​ប្រឹងប្រែង​បែបណា​ខ្លះ​ទើប​អាច​សាង់សង់​បាន​សម្បុក​មួយ​សម្រាប់​កូនៗ​របស់​ពួក​វា ៕

spot_img
×