Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពី​ធរណី​ស្រូប​ដល់​ពេល​ភ្លើង​… ឆេះ​កាល​!

spot_img

​ភ្នំភ្លើង​ដែលមាន​អាយុកាល ៦០​ពាន់​ឆ្នាំ​មួយ បានបង្ហាញ​វត្តមាន​ភ្លាមៗ​បន្ទាប់​ពី “​លាក់ខ្លួន​” អស់កាល​ច្រើន​ឆ្នាំ នៅ​ក្រោម​ដី​នា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​មួយ​នៅ​កោះ​ខាងជើង ដែល​ជា​កោះ​មួយ​ក្នុងចំណោម​កោះ​២​សំខាន់​របស់ Newzeland ។ ព្រឹត្តិការណ៍​នេះ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពិសេស​របស់​អ្នកស្រាវជ្រាវ​ភ្នំភ្លើង​ជាច្រើន​នាក់​របស់​ប្រទេស​នេះ ។

តំបន់​ដែល​ភ្នំភ្លើង​ចាប់ផ្តើម​បង្ហាញ​វត្តមាន​។​

គំហើញ​អណ្តាត​ភ្នំភ្លើង​នេះ​ចាប់ផ្តើម​ពី​បាតុភូត​ដី​ប្រេះ​រយះ​បង្កើត​ទៅ​ជា​រណ្តៅ​ជម្រៅ​ដល់​ទៅ ២០​ម៉ែត្រ ប៉​ណ្តោ​យ ២០០​ម៉ែត្រ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​យ៉ាង​ធំ​មួយ​នា​សប្តាហ៍​មួយ នា​Rotorua ។ តាម​បណ្តា​អ្នកជំនាញការ​ភ្លៀង​ធំ​នេះ​បាន​ហួត​យក​ទៅ​តាម​នូវ​ស្រទាប់​ថ្មកំបោរ​ផ្នែក​ខាងលើ ។​

​ផ្អែក​តាម​លក្ខណៈ​ធរណី​សាស្ត្រ​នៅ​តំបន់​នេះ អ្នកវិទ្យាសាស្ត្រ​កំណត់​បាន​ថា ទី​នេះ​ធ្លាប់​ជា​មាត់​រណ្តៅ​ភ្នំភ្លើង​មួយ​មាន​អាយុកាល ៦០​ពាន់​ឆ្នាំ​មកហើយ ។​

​ម្ចាស់​កសិដ្ឋាន Colin Tremain ឲ្យដឹងថា កសិដ្ឋាន​របស់លោក​តែង​មាន​បាតុភូត​បាក់ស្រុត​ដី​ជាប្រចាំ ប៉ុន្តែ​នេះ​ជា​ការបាក់​ស្រុត​ដី​ធំ​បំផុត​ពុំ​ធ្លាប់​មាន​ពី​ដើម​មក ។​

​ដូច​នេះឯង​ទើប​អ្នកខ្លះ​និយាយថា អស់​ពី​ធរណី​ស្រូប​ប្រហែល​ដល់​ភ្លើង​ឆេះ​កាល​ម្តង ៕ ចន្ទ្រា​

spot_img
×