Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ម្នា​ក់សាក​ថ្ម iPhone 8 Plus ខណៈពេល​គេង ភ្ញាក់ឡើង​ពូក​ឆេះ​ខ្លោច​គួរ​ឲ្យ​រន្ធត់ ទៅប្តឹង​ខាង​សេវា​អតិថិជន Apple បុគ្គលិក​ពន្យល់​ដ៏​ហួសចិត្ត​…

spot_img

​នេះ​ជា​ឧបទ្ទវហេតុ​ដ៏​គួរ​ឲ្យ​ខ្លាច​ណាស់​! មនុស្ស​យើង​ជាច្រើន តែងមាន​ទម្លាប់​សាក​ថ្ម​ទូរស័ព្ទ នៅពេល​យើង​កំពុង​គេង ប៉ុន្តែ សូម​ចង់ចាំ​រក្សា​ទូរស័ព្ទ​របស់​អ្នក​នៅ​ឆ្ងាយ​ពី​ខ្លួន ប្រសិន​អ្នក​ចង់​ធ្វើ​ដូច្នេះ ។​

​យោងតាម Eastday បាន​ចុះផ្សាយ​ថា ស្ត្រី​ម្នាក់​មកពី Chengdu ប្រទេស​ចិន មាន​ឈ្មោះថា Luo បាន​ទិញ​ទូរស័ព្ទ iPhone 8 Pus 64 GB កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ពី​អ្នក​លក់រាយ​តាម​អន​ឡាញ​មួយ ហើយ​នាង​រីករាយ​ក្នុងការ​ប្រើ​របស់​ជាទី​ស្រលាញ់​នេះ​ណាស់ ។​

​ទោះយ៉ាងណា នាង​មាន​បញ្ហា​មួយចំនួន​ជាមួយ​ទូរស័ព្ទ​ថ្មី​របស់​នាង នៅពេល​នាង​ចាប់ផ្តើម​ប្រើ​វា​ដំបូង ខណៈ​នាង​រកឃើញថា ឧបករណ៍​នេះ​នឹង​ទទួល​កម្តៅ​គួរ​ឲ្យ​កត់សម្គាល់ នៅពេល​វា​សាក​ថ្ម ។ នាង​បាន​ឆែក​មើល​ព័ត៌មាន​លើ​អ៊ី​ន​ធើរ​ណេ​ត និង​រកឃើញថា ករណីនេះ​ជា​បញ្ហា​ធម្មតា​ប៉ុណ្ណោះ ដែល​អ្នកប្រើប្រាស់​ដទៃ​ជាច្រើន​ទៀត បាន​ជួបប្រទះ​យ៉ាង​ដូច្នេះ​ដែរ ហេតុ​នោះ នាង​ក៏​ពុំ​គិតពី​រឿងនេះ​ទៀត​ទេ ។

​នៅ​ថ្ងៃទី​២៣ ខែមីនា ដោយ​ការប្រើ​ទូរស័ព្ទ​នេះ​ពុំ​ដល់​មួយខែ​ផង Luo បាន​ចូលទៅ​គេង​នៅវេលា​ម៉ោង ៥ ព្រឹក ហើយ​បាន​សម្រេចចិត្ត​សាក​ថ្ម​ទូរស័ព្ទ​នៅជាប់​នឹង​គ្រែ​គេង​របស់​នាង មុនពេល​នាង​គេង ។​

​នៅវេលា​ម៉ោង​ប្រហែល ១២ ថ្ងៃត្រង់ ឆ្មា​របស់​នាង​បាន​ភ្ញាក់ពីដេក ហើយ​នៅពេលនោះ នាង​បាន​សម្លឹងមើល​ទូរស័ព្ទ​ដែល​សាក​របស់​នាង​, ភ្លាមៗ​នោះ នាង​ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​រកឃើញថា ទូរស័ព្ទ​នោះ​កំពុង​បញ្ចេញ​ផ្សែង​! ហើយ​នាង​ក៏បាន​ប្រញាប់​ដក​ឌុយ​សាក​យ៉ាង​លឿន និង​បិទ​ទូរស័ព្ទ ប៉ុន្តែ បាន​កត់សម្គាល់ថា ទូរស័ព្ទ​នេះ​បានធ្វើ​ឲ្យ​ខ្លោច​ពូក​ដ៏​មួយ​ដុំ​ធំ​រួចទៅហើយ ។ បន្ទាប់មក Lou បាន​ពិនិត្យមើល​ការខូចខាត​បន្ថែម និង​រកឃើញថា Port (រន្ធ) សាក​ថ្ម​នៅលើ iPhone 8 Plus, ខ្សែ​ឌុយ និង​ពូក​របស់​នាង​ត្រូវបាន​បំផ្លាញ​ទាំងស្រុង ។

​បំណះ​ឆេះ​នៅលើ​គ្រែ​របស់​នាង មាន​ទំហំ​បណ្តោយ ៤០ សង់ទីម៉ែត្រ និង​ទទឹង ២០ សង់ទីម៉ែត្រ ។ ខណៈ​ទូរស័ព្ទ​របស់​នាង​ពុំ​អាច​បើក​បាន​ទៀត នាង​ក៏បាន​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅ​សាខា​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន Apple នៅថ្ងៃនោះ ។​

​នាង​បាន​និយាយថា​៖ «​ខ្ញុំ​ស្នើ​ឲ្យ​ពួកគេ​ជួយ​ពន្យល់​ពី​ប្រភព​នៃ​ប្រភេទ​កម្តៅ​នោះ​? ហើយ​បុគ្គលិក​នៅ​ទីនោះ​បាន​ឆ្លើយ​យ៉ាង​ស្ទាក់ស្ទើរ​ថា វា​អាច​បង្កឡើង​ដោយ​អាកាសធាតុ​ក្តៅ ឬ តុ​ក្តៅ ។ ខ្ញុំ​មិន​ជក់បារី ឬ ប្រើ​ភួយ​អេ​ឡិច​ត្រូ​និ​ច​អ្វី ដាក់​នៅក្បែរ​ទូរស័ព្ទ​ទេ ប៉ុន្តែ ពួកគេ​បាន​សន្និដ្ឋានថា នេះ​មិនមែនជា​កំហុស​របស់​ពួកគេ​ទេ ហើយ​បាន​បដិសេធ​មិន​សង​សំណង​ដល់​ខ្ញុំ​វិញ​ទេ​» ។​

Lou បន្ថែមថា នាង​មិនអាច​ទទួលយក​នូវ​ការពន្យល់​នេះ​បានទេ ហើយ​និយាយថា នាង​គ្រាន់តែ​ចង់​ប្តូរ​ជំនួស iPhone ថ្មី និង​សំណង​សម្រាប់​ការឆេះ​ខ្លោច​ពូក​របស់នាងប៉ុណ្ណោះ ។ នៅ​ថ្ងៃទី​៣ ឧសភា នាង​បានទទួល​ការ​ខ​លពី​បុគ្គលិក Apple ដែល​និយាយថា គាត់​កំពុង​ដោះស្រាយ​ករណីនេះ ។ គាត់​បាន​ប្រាប់​នាង​ថា ពួកគេ​នឹង​ផ្ញើ​ឧបករណ៍​នេះ និង​ខ្សែ​សាក ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ធ្វើតេស្ត​ផ្សេង​ពីនេះ ប៉ុន្តែ Luo និ​យ​យា​ថា នាង​ពុំ​ជឿថា​ក្រុមហ៊ុន Apple នឹង​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះឡើយ ៕​ ចន្ទី

spot_img
×