Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ​ថា មាន​មនុស្ស​ដែល​មាន​ភ្នែក​ទី ៣ ? (មានវីដេអូ)

spot_img

​​នាង Hoang Thi Thiem មាន​សញ្ជាតិ​វៀតណាម ហើយ​ជា​កូនអ្នកក្រីក្រ​ម្នាក់ ប៉ុន្តែ​តាមរយៈ​ទេពកោសល្យ​ទេវតា​ប្រទាន មិន​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​ប៉ុណ្ណោះ​ទេ នាង​ថែម​ទាំង​ត្រូវបាន​បណ្តា​អង្គការ​អន្តរជាតិ​ស្ថានីយ៍ទូរទស្សន៍​ល្បីល្បាញ​របស់​ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ បាន​អញ្ជើញ​នាង​ទៅកាន់​ប្រទេស​គេ ដើម្បី​ផ្សាយ​ផ្ទាល់​អំពី​សមត្ថភាព​ពិសេស​របស់ “​មនុស្ស​ភ្នែក ៣” ។​

​នាង Hoang Thi Thiem មាន​សមត្ថភាព​អាន​អក្សរ​ទោះបី​ត្រូវ​គេ​បិទ​ភ្នែក​ទាំង​សងខាង​ជិត​ក៏ដោយ រហូតទល់​ពេល​នេះ ករណី​របស់​នាង Hoang Thi Thiem បាន​ក្លាយ​ជា​បាតុភូត​មួយ “​មិន​ចង់​ជឿ​ក៏ត្រូវ​ជឿ​” ទោះបី​វិទ្យាសាស្ត្រ​ទំនើប​បច្ចុប្បន្ន​នៅ​ពុំ​ទាន់​អាច​បកស្រាយ​បាន ។ នាង​បាន​ត្រូវ​ស្ថានីយ៍ទូរទស្សន៍ NHK Nippon TV អញ្ជើញ​ទៅ​កាន់​ជប៉ុន ដើម្បី​ពិនិត្យ​ពិសោធន៍​អំពី​សមត្ថភាព​ពិសេស​របស់​មនុស្ស ហើយ​ពួកគេ​សរុប​ថា ៖ “​មាន​មនុស្ស​មួយចំនួន​លើ​ភព​ផែនដី​នេះ មាន​សមត្ថភាព​ត​ភ្ជាប់ សន្ទនា​ជាមួយ​នឹង​ព្រលឹង​ទាំងឡាយ ក្នុងចំណោម​នុស្ស​នោះ​ម្នាក់​គឺ​នាង Hoang Thi Thiem ។​

​នាង Hoang Thi Thiem ក្នុងការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍ NHK របស់​ជប៉ុន​

​នៅ​ឆ្នាំ ២០០៦ ការសិក្សា​វិទ្យាសាស្ត្រ​មួយ​បាន​ធ្វើឡើង​ដោយ​មាន​ស្ថាប័ន​ព័ត៌មាន​ចំនួន ២០ សង្កេតការណ៍ និង​ផ្សព្វផ្សាយ ។ ទោះបី​គេ​បិទ​ភ្នែក​របស់​នាង​ជិត ប៉ុន្តែ​នាង​នៅ​អាច​ដើរ​ចុះ​ឡើង​ក្នុង​បន្ទប់ពិសោធន៍​ដោយ​ពុំ​មាន​ទើស​អ្វី​ឡើយ ។ នាង​អាច​ទូរស័ព្ទ​ទៅកាន់​លេខ​ដែល​អ្នកកាសែត​សរសេរ​ហុច​ឲ្យ ហើយ​ជា​បន្តបន្ទាប់​ក្រោយមក​នាង​បន្ត​ធ្វើ​ដំណើរ​ទៅកាន់​អាល្លឺម៉ង់ បារាំង កូរ៉េខាងត្បូង ដើម្បី​ពិសោធន៍​រឿង​មួយ​គត់​គឺ ៖ កែវភ្នែក​ទី ៣ ។​

​អ្នកកាសែត​កំពុង​ចោមរោម​សាកល្បង​នាង​នៅ​ឆ្នាំ ២០០៦​។​

២​ឆ្នាំ​ក្រោយមក​ស្ថានីយ៍ទូរទស្សន៍ NHK បាន​ហោះហើរ​មកកាន់​វៀតណាម ដើម្បី​ពិនិត្យ​ជាក់ស្តែង រួច​អញ្ជើញ​នាង​ទៅកាន់​ជប៉ុន ដើម្បី​ពិសោធន៍​ក៏ដូចជា​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ ចំពោះមុខ​ទស្សនិកជន​រាប់លាន​នាក់ ។​

​ថ្មីៗ​នេះ ក្រុមហ៊ុន​បោះពុម្ពផ្សាយ First News បាន​បោះពុម្ព​សៀវភៅ​ដែល​និពន្ធ​ឡើង​រួម​ជាមួយ​នាង Hoang Thi Thiem មាន​ចំណងជើង​ថា សន្ទនា​ជាមួយ​ពិភព​អ​រូបិ ដោយ​គេ​ត្រូវ​ប្រើ​ពេលវេលា​សម្រាប់​អនុវត្ត​ដល់​ទៅ ៥​ឆ្នាំ ។ វា​ជា​សំណុំ​នៃ​រឿងរ៉ាវ​អាថ៌កំបាំង​ទាំងឡាយ នៃ​ភ្នែក​ទី ៣ ៖ សមត្ថភាព​ចម្លែក ការតភ្ជាប់​ជាមួយនឹង​ដួងព្រលឹង​ទាំងឡាយ ។​

​តំណាង​សម្ព័ន្ធ​ក្រុមហ៊ុន​បោះពុម្ពផ្សាយ Dahhsin របស់​តៃវ៉ាន់ និង Sanshin របស់​ជប៉ុន បាន​ចុះហត្ថលេខា​ទិញ​កម្មសិទ្ធិបញ្ញា​របស់​សៀ​វ​ភៅ​នេះ ។​

​ក្រប​ខាងក្រៅ​នៃ​សៀវភៅ “​សន្ទា​ជាមួយ​ពិភព​អរូបិ​” ។

spot_img
×