Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ មួយឈុត​របស់ មាស សុខ​សោភា បង្ហាញ​ដើមទ្រូង​ស្ទើរ​ទាំងស្រុង

spot_img

​មាន​អ្នកគាំទ្រ ក៏ដូចជា​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន អ្នកនាង មាស សុខ​សោភា ខណៈដែល​នាង​បាន​ស្លៀក​រ៉ូ​ប​ដ៏​សិច​ស៊ី​បំផុត​មួយ រហូត​ស្ទើរតែ​បង្ហាញ​ដើមទ្រូង​ដ៏​ស្រស់ស្អាត ៥០​ភាគរយ​ទៅហើយ​នៅ​ពីមុខ​កាមេរ៉ា ។

​សម្រាប់​ការបង្ហាញ​រូបថត​សិច​ស៊ី​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង មាស សុខ​សោភា នេះ​ទៀតសោត គេ​ក៏​ឃើញ​មានមតិ​សរសើរ និង​មតិ​រិះគន់​ជាច្រើន​ផងដែរ ដែល​ភាគច្រើន​អ្នកគាំទ្រ​មិន​ចង់ឃើញ​តារាចម្រៀង​សំនៀង​ផ្អែម​ខាងលើ ស្លៀក​សិច​ស៊ី​បែបនេះ​ត​ទៀត ។

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ហើយ​ដែល​តារាចម្រៀង​ស្រី​គ្រាប់ពេជ្រ​របស់​ផលិតកម្ម​ថោ​ន ត្រូវបាន​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ​ស្លៀកពាក់​ដ៏​សិច​ស៊ី​បំផុត បន្ទាប់ពី​កាលពី​លើក​មុន​អ្នកនាង ក៏​ធ្លាប់​ស្លៀក​ស៊ិ​ច​ស៊ី​ខ្លាំង ក្នុង MV បទ «My Only One» ៕ សាវុធ​

spot_img
×