Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពឹង​ឲ្យជួយ​ឌុប​ទៅ​ផ្ទះ ឃើញ​ឱកាសល្អ​និង​ស្ងាត់ ចាប់រំលោភ​នាង​បានសម្រេច ហើយ​ត្រូវ​នគរបាល​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

spot_img

​ខេត្ត​ស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ក្នុងខណៈដែល​ជនរងគ្រោះ បាន​ពឹង​ឲ្យ​ជនសង្ស័យ​ដែល​ជា​មនុស្ស​ស្គាល់គ្នា ជូន​ទៅ​ផ្ទះ ហើយ​ឃើញ​ឱកាសល្អ ស្ងាត់ និង​គ្មាន​មនុស្ស​នៅ​ផ្ទះ ជនសង្ស័យ​ក៏​បាន​ចាប់​បង្ខំ​រំលោភ​នាង​តែម្តង ។ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផង​ដែរ​។​

​ករណី​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៨ ឧសភា ២០១៨ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ យោងតាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ ។ នគរបាល បានបញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ គុយ កី ហៅ កី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​.​ឃុំ​ព​ពេញ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​មាន អាយុ​២៥​ឆ្នាំ​។​

​នារី​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​៦ ឧសភា ២០១៨ នៅវេលា​ម៉ោង​ប្រមាណ​៨​យប់ នាង​បាន​ពឹងពាក់​ឲ្យ​ជនសង្ស័យ​ដែល​ជា​មនុស្ស​ស្គាល់គ្នា ឌុប​ម៉ូតូ​ជូន​ទៅ​ផ្ទះ​។ ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ផ្ទះ ស្រាប់តែ​ដួល​ម៉ូតូ ហើយ​ជន​រង​ក៏​បាន​រងរបួស​បន្តិច​បន្តួច ឃើញ​ដូច្នោះ​ជនសង្ស័យ បាន​រក​ថ្នាំលាប​ឲ្យ​នាង ឆ្លៀត​ពេល​នោះ​ដែរ​ជនសង្ស័យ បាន​សួរ​នាង​ថា ប៉ា​ម៉ា​ក់នៅ​អត់ នាង​បាន​ឆ្លើយតប​ភ្លាម​ថា ប្រហែលជា​គាត់​មិន​នៅទេ បានជា​ក្នុងផ្ទះ​ស្ងាត់ឈឹង​ដូច្នេះ​។ ក្នុងឱកាស​នោះ​ដែរ ជនសង្ស័យ​ក៏​បែកគំនិត​គិតដល់​រឿង​នោះ​ភ្លាម ហើយ​បាន​ស្ទុះ​ទៅ​ឱប​នាង និង​បាន​គំរាម​មិន​ឲ្យ​នាង​រើបម្រះ រួច​ចាប់រំលោភ​នាង​ទាំង​កម្រោល រហូត​បាន​សម្រេច​តែ​ម្តង ហើយ​ក៏​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​។ លុះ​ព្រឹក​ឡើង ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ដោយ​ចោទប្រកាន់​ជនសង្ស័យ​ពីបទ រំលោភ​សេពសន្ថវៈ ។ យោងតាម​ពាក្យបណ្តឹង​នោះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×