Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត Public Wifi ដាក់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង​

spot_img

​ភ្នំពេញ​ ៖ ព្រឹក​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​អ៊ី​ន​ធើ​ណិតសាធារណៈ (Public Wifi) ដែល​អាចឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​លោក សុខ ពុទ្ធិ​វុ​ធ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែងថា បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់ សេវា​អ៊ី​ន​ធើ​ណិ​ត Public Wi-Fi ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​ជ្រើសរើស​យក TC Free Wi-Fi នៅតាម​បណ្តោយ​សួនច្បារ​វិមានឯករាជ្យ ដល់​ស្ពាន​ឆ្លង​ទៅ​កោះ​ពេជ្រ និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។​

Public Wi-Fi ជា​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន និង​បច្ចេកវិជ្ជា​ទំនើប ក្រោម​កិច្ចសហប្រតិបត្តិការ ជាមួយ​សាជីវកម្ម ទូរគមនាគមន៍​កូរ៉េ (Korea Telecom) នៃ​សាធារណរដ្ឋ​កូរ៉េ និង​ក្រសួង​ប្រៃណីយ៍ និង​ទូរគមនាគមន៍ នៃ​កម្ពុជា​។​

លោក​បាន​បន្តថា គម្រោង Public Wifi និង Digital Conectivity for School ត្រូវ​ដំឡើង​នៅ​ទីតាំង​ចំនួន​៥​រួមមាន​៖
​ទី​១៖ សួនច្បារ​សម្ដេច ហ៊ុន សែន ទី​២៖ សួនច្បារ​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ ទី​៣៖ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ទី​៤៖ វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង និង​ទី​៥៖ នៅ​វិទ្យាល័យ​អ៊ី​វ៉ា​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×