Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ចង់ឃើញ​ភាពខ្លាំង​របស់​កម្ពុជា លើ​វិស័យសេដ្ឋកិច្ច​នាពេល​អនាគត​

spot_img

​​ភ្នំពេញ ​៖​ ជាមួយនឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៃ​ផលិតផល​កសិកម្ម​នាពេល​ខាង​មុខ​ឲ្យបាន​ប្រសើរ និង​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រជាជន​កម្ពុជា​និង​អាមេរិក និង​រដ្ឋាភិបាល​យើង​ទាំងពីរ សំខាន់​បំផុត​នោះ សហរដ្ឋអាមេរិក ចង់ឃើញ​ភាពខ្លាំង​របស់​កម្ពុជា លើ​វិស័យ​សេដ្ឋកិច្ច​នាពេល​អនាគត​។​

​នៅវេលា​ម៉ោង​២​និង​៣០​រសៀល​ថ្ងៃ​អង្គារ៍ ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ លោក វេង សាខុន បានអនុញ្ញាត ឲ្យ​លោក Doug Ericksen សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​សហការី មកពី​គណបក្ស​សាធារណរដ្ឋ របស់ លោក ដូ​ណា​ល់ ត្រាំ ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ជួបពិភាក្សា​កា​ងារ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។​

​ក្រសួង​កសិកម្ម បាន​ផ្សាយ​ថា ការពិភាក្សា​បាន​ផ្តោត​ទៅលើ​៖ ១) ការស្វែងយល់​ពី​ការរីកចម្រើន លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នា​ពេល​ប​ច្ច​ប្បន្ន ក្រោយពី​កម្ពុជា​ទទួលបាន​សុខសន្តិភាព និង​ស្ថិរភាព​សង្គម តាមរយៈ​នៃ​ការដាក់ចេញ​នយោបាយ ឈ្នះ ឈ្នះ​របស់​សម្តេច​តេជោ​កន្លងទៅ ២) ការពិនិត្យ​មើល​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ​កន្លង​ម និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការកសាង​សមត្ថភាព​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នា​ពេលខាងមុខ ៣) ការបោះ​ទុនវិនិយោគ​លើ​វិស័យ​កសិកម្ម រួម​ទាំង​ការកែឆ្នៃ​ស្រប​តាម​វិធាន​ភូតគាម​អនាម័យ និង​ការ​វិច​ខ្ចប់ បំរើ​ដល់​ការផ្គត់ផ្គង់​ក្នុងស្រុក និង​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា ក្នុងនោះ​រួមមាន ការចិញ្ចឹម​គោ​យក​ទឹកដោះ ការនាំ​ស្រូវ​អង្ករ​ចេញពី​កម្ពុជា និង​ផ្លែឈើ​មួយចំនួន​ផង​ដែរ ៤) ការពិនិត្យ​មើល​ពី​សក្តា​នុព​ល​ក្នុង​ការពង្រីក​ទីផ្សារ​របស់​អាមេរិក​នៅ​កម្ពុជា​ដើម្បី​នាំចូល​នូវ​ផលិតផល​កសិកម្ម​ពី​សហរដ្ឋអាមេរិក មក​លក់​នៅ​កម្ពុជា​។​

ទន្ទឹម​នឹង​នេះ​គណៈប្រតិភូ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំពោះ​ការរីកចម្រើន​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កន្លងមក ហើយ​បាន​សន្យាថា នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នេះ​ឲ្យបាន​កាន់​ខ្លាំងក្លា​ថែម​ទៀត ជាមួយ​នឹង​ការបង្កើន​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ការធ្វើ​ពាណិជ្ជកម្ម​នៃ​ផលិតផល​កសិកម្ម​នាពេល​ខាង​មុខ​ឲ្យបាន​ប្រសើរ ដើម្បី​ឈាន​ទៅដល់​ការបង្កើន​បរិយាកាស​ជំនឿ​ទុកចិត្ត និង​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រជាជន​យើង​ទាំងពីរ និង​រដ្ឋាភិបាល​យើង​ទាំងពីរ សំខាន់​បំផុត​នោះ​សហរដ្ឋអាមេរិក ចង់ឃើញ​ភាពខ្លាំង​របស់​កម្ពុជា លើ​វិស័យសេដ្ឋកិច្ច​នាពេល​អនាគត ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×