Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អាមេរិក​ចូលនិវត្តន៍​ត្រូវបាន​ចោទប្រកាន់​បើក «​ទេសចរណ៍​ផ្លូវភេទ​» តាម​ព្រំដែន​ថៃ​-​ភូមា​

spot_img

​បុរស​អាមេរិក​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុង​ប្រតិបត្តិ​ការចោទប្រកាន់​បើក​សេវា​បន​ពេស្យា​ចរ​តាម​អន​ឡាន ដែល​បាន «​អូសទាញ​» បុរសៗ​នៅក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ឲ្យ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ស្ត្រី​ក​ស៊ី​ផ្លូវភេទ​ភូមា នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ។​

​ប៉ូលីស​និយាយថា បុរស​អាមេរិក​ឈ្មោះ Kenneth Viggo Albertsen អាយុ ៦៦ ឆ្នាំ កំពុង​រស់នៅក្នុង​ខេត្ត Chiang Rai តាមរយៈ​ទិដ្ឋាការ​ចូលនិវត្តន៍ គឺ​ស្ថិតនៅ​ពីក្រោយ​វេ​ប​សាយ​មួយ និង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Burmese Border Chicks for Hire” ដែល​បាន​លក់​សេវាកម្ម​ផ្លូវភេទ​ជាមួយ​ស្ត្រី​ភូមា​ក្នុងតម្លៃ ៦,៥០០ បាត (២០០ ដុល្លារ​) ។​

​របរ​សេវាកម្ម​ផ្លូវភេទ​នេះ បាន​នាំយក​ស្រីៗ ទៅ​ជួប​អតិថិជន​ជាច្រើន នៅតាម​បណ្តោយ​ព្រំដែន Mae Sai និង​ក៏បាន «​ណែនាំ​» បុរសៗ​ចូលទៅ​ភូមា ដើម្បី​រក​សេវាកម្ម​ផ្លូវភេទ​នេះ​ផងដែរ ។​

​មេបញ្ជាការរង​ប៉ូលីស​បង្ក្រាប​បទឧក្រិដ្ឋ​កម្ម​ថៃ លោក​វរសេនីយឯក Jirabhob Bhuridej បាន​និយាយថា​៖ «​បុរស​ជនជាតិ​អាមេរិក​នេះ​បាន​បើក​មុខរបរ​ខុសច្បាប់​នេះ​យ៉ាងតិច ១០ ឆ្នាំ មកហើយ​» ៕ ចន្ទី​

spot_img
×