Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច ទៅ​កូរ៉េខាងជើង​ម្តងទៀត មុន​ជំនួប​កំពូល​រវាង ត្រាំ និង​គីម ជុង​អ៊ុន​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បាន​ទៅដល់​ទីក្រុង​ព្យុង​យ៉ាង ប្រទេស​កូរ៉េខាងជើង​​នៅ​ថ្ងៃ​ពុធ​នេះហើយ ដើម្បី​បន្ត​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អា​មេ​រិច ដូណ​ល់ ត្រាំ និង​​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​នឹង​កើតឡើង​ក្នុង​ពេលខាងមុខ​នេះ​។ នេះ​បើ​តាម​ការ​​ចេញផ្សាយ​របស់ CNN​។​

​មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ម្នាក់​បាន​ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​​ដូច្នេះ​ថា គាត់​រំពឹងថា លោក Mike Pompeo នឹង​ចាក់ចេញ​ពី​ទីក្រុង​ព្យុងយ៉ាង​ជាមួយ​នឹង​អ្នក​​ទោស​អា​មេ​រិច ៣​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​អស់​ជាច្រើន​ខែ​មក​ហើយ​។​

​មន្ត្រី​ដដែល​បាន​ថ្លែងបន្តថា ការ​បរិច្ឆេត និង​ទីតាំង​នៃ​ជំនួប​កំពូល​រវាង ត្រាំ និង​គីម ទំនងជា​នឹង​​ត្រូវ​គេ​ប្រកាស​ឲ្យដឹង​បន្ទាប់​ពី​ដំណើរ​ទស្សនៈ​កិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​។​

​ចំនែក​លោក ដូ​ណា​ល់ ត្រាំ​វិញ បាន​ថ្លែង​នៅ​សេត​វិមាន​អា​មេ​រិច​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា “​ទីកន្លែង​​នៃ​កិច្ចប្រជុំ​បាន​ជ្រើសរើស​រួច​រាល់​ហើយ ពេលវេលា និង​ការ​បរិច្ឆេត និង​អ្វីៗ​ផ្សេង​ទៀង​គឺ​បាន​កំណត់​​រួចរាល់ ហើយ​ពួក​យើង​ទន្ទឹង​រងចាំ​ជោគជ័យ​ដ៏​អស្ចារ្យ​។​”

​នៅពេល​គេ​សួរថា តើ​លោក Mike Pompeo អាច​នឹង​ត្រឡប់​មក​វិញ​ជាមួយនឹង​អ្នកទោស​អា​មេ​រិច​៣​នាក់​ឬ​យ៉ាងណា​? លោក ត្រាំ​ហាក់​ឆ្លើយ​ស្ទាក់ស្ទើរ ដោយ​បញ្ជាក់​ថា “​ពួក​យើង​នឹង​ដឹង​ឆាប់ៗ​នេះ ហើយ​វា​ពិតជា​ល្អ​ណាស់ បើ​ពួកគេ​ត្រឡប់មកវិញ​មែន​”​។​

​លោក Mike Pompeo ក៏​បាន​និយាយ​នៅក្នុង​បណ្តាល​ទំនាក់ទំនង​សង្គម​របស់​លោក​ដូច្នេះ​ថា លោក​​បាន​ត្រឡប់​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​តាម​ការអញ្ជើញ​របស់​មេ​ដឹកនាំ​កូរ៉េខាងជើង​។​

​ថ្លែង​ទៅ​កាន់​អ្នក​សារព៌តមាន​ដែល​បាន​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​ជាមួយគ្នា លោក Mike Pompeo និយាយ​ដូច្នេះ​ថា គាត់​នឹង​លើកយក​បញ្ហា​អ្នកទោស​អា​មេរិ​ចំនួន ៣​នាក់ កំឡុង​ដំណើរ​​ទស្សនៈកិច្ច​របស់​លោក ហើយ​លោក​សង្ឃឹមថា កូរ៉េ​ខាងជើង​នឹង​ធ្វើ​រឿង​ត្រឹមត្រូវ​ ៕ សុភ័ក្ត្រ

spot_img
×