Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុភាព​នារី​ទាំងឡាយ​កុំ​ប្រថុយ​ជាមួយ​ថ្នាំ​ប្រែ​ពណ៌​ស្បែក ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឲ្យសោះ​

spot_img

​ក្រោយ​ពី​ប្រើប្រាស់​ថ្នាំ​កែប្រែ​ពណ៌​ស្បែក​ដោយ​ខ្លួនឯង​នារី​វ័យ ២០​ឆ្នាំ​ម្នាក់​លែង​ហ៊ាន​ចេញ​ផុត​ទ្វារ​ផ្ទះ​ទៀត ព្រោះតែ​រាងកាយ​ទាំងមូល​របស់​នាង​ប្រែជា​ពណ៌​បៃតង ។​

​ស្បែក​របស់ Danni បាន​ប្តូរ​ទៅ​ជា​ពណ៌​ខៀវ​បៃតង ហើយ​កន្លែង​ខ្លះ​ឡើង​ក្រ​ម៉ៅ​តែម្តង​។​

​ដោយ​សង្ឃឹមថា នឹង​ទទួលបាន​ស្បែក​ពណ៌​ក្រ​ម៉ៅ​ដូច​គេ​ហាលថ្ងៃ Danni Bruse បាន​ទិញ​ថ្នាំ​ជ្រលក់​ស្បែក​បណ្តោះអាសន្ន​ដោយ​ចិត្ត​ឯង រួច​ប្រើប្រាស់​វា​នៅផ្ទះ ។ ប្រការ​ដែល​គួរឲ្យ​សោកស្តាយ​នោះ​គឺ​ថ្នាំ​ជ្រលក់​ស្បែក​គឺ​តម្លៃ​ត្រឹម ៣,៩៩​ដុល្លារ គឺជា​របស់​គ្មាន​គុណភាព ហើយ​នារី​វ័យក្មេង​រូបនេះ​ពិតជា​ស្លន់ស្លោរ​ភ័យខ្លាច​គ្រា​ដែល​ស្បែក​របស់ខ្លួន​បាន​ប្តូរ​ទៅ​ជា​ពណ៌​បៃតង​ទៅវិញ ។​

Danni ចែករំលែក​ថា ៖ ខ្ញុំ​កំពុង​រង​វិបត្តិ​ធ្ងន់ធ្ងរ ពេល​ឆ្លុះកញ្ចក់​ម្តងៗ ឃើញ​រាងកាយ ពិសេស​ដើមទ្រូង​របស់ខ្លួន​មាន​ពណ៌​ខៀវ​បៃតង ហេតុ​នេះ​ខ្ញុំ​បាន​ខិតខំ​គេច​មុខ​ចេញពី​មនុស្សម្នា​ទាំងឡាយ​ដោយ​ពួន​សម្ងំ​នៅ​ក្នុងផ្ទះ ។ ខ្ញុំ​យក​មួក​ហាម​ធំ​ពាក់​ពីលើ​ក្បាល រួច​យក​អាវ​ក្រៅ​ដៃ​វែង​មក​ពាក់​បន្ថែម ដើម្បី​បិទបាំង ។ ដឹង​ទេ​ថា ក្រោយ​ពេល​ខ្ញុំ​ចែករំលែក​រូបភាព​លើ​បណ្តាញ​សង្គម គេ​ហៅ​ខ្ញុំ​ថា Hulk ឬ Shrek។​

​ព្រោះតែ​ជ្រលក់​ស្បែក​បរាជ័យ​នាង​ពុំ​ហ៊ាន​ជួប​នរណា​។​

​បាតដៃ​ប្តូរ​ទៅ​ជា​ពណ៌​ខៀវស្រងាត់ ។​

​សំណាង​ល្អ​ដែល​បច្ចុប្បន្ន​បាតដៃ​បាន​ប្តូរ​ពណ៌​បណ្តើរ​មកវិញ

Danni ឲ្យដឹងថា ក្រោយពេល​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម​នាង​ទទួលបាន​ការឆ្លើយតប​ទាំង​ល្អ​មិន​ល្អ​ច្រើន ទោះ​យ៉ាងណា​គេ​បាន​ជួយ​ណែនាំ​ឲ្យ​ស្បែក​របស់​នាង​វិល​មក​សភាព​ដើម​វិញ​បណ្តើរៗ​ហើយ ។​

Danni បាន​ស្តារ​ស្ថានភាព​ស្បែក​របស់ខ្លួន​បាន​មួយ​ស្បែក​៕

spot_img
×