Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ថៅកែ​ហាង​មី​ហិរនៅ​ខេត្តកំពត ដែល​បាញ់​បោះ​ជិត​៥០​គ្រាប់​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​

spot_img

​​កំពត​ ៖ ថៅកែ​ហាង​មី​ហិ​ររសជាតិ​៧​យ៉ាង នៅ​ក្រុង​កំពត ដែល​បាន​បាញ់បោះ​ជិត​៥០​គ្រាប់ ជាមួយ​បក្ខពួក ផ្អើល​យ៉ាងខ្លាំង កាលពីដើម​ខែ​ឧសភា​នោះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពត ចាប់ខ្លួន​បាន​ហើយ និង​បាន​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។ នេះ​បើ​យោង​តាម​លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កំពត បាន​ប្រាប់អោយដឹង នៅ​រសៀល​ថ្ងៃ​ទី​៩​ឧសភា​នេះ​។​

​លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល បានបញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​របស់លោក​ចាប់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃនេះ ខណៈ​បក្ខពួក​មួយចំនួន​ទៀត ដែល​ក្នុងនោះ មាន​នគរបាល​ម្នាក់​ផងដែរ បាន​និង​កំពុង​ស្រាវជ្រាវ​តាម​ចាប់​។​

​ក្នុងនោះ​លោក​មេបញ្ជាការ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជន​នេះ​មិនមែន​ជា​មន្ត្រី​យោធា ដូច​សារព័ត៌មាន​បាន​ចុះផ្សាយ​នា​ពេល​កន្លង​ទៅ​នោះ​ទេ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន​ឈ្មោះ ឡាយ ពិសិដ្ឋ អាយុ​ជាង​៣០​ឆ្នាំ​។​

​គួរបញ្ជាក់​ថា មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ខណៈ​មាន​មនុស្ស​មួយ​ក្រុម ដែល​គេ​អះអាងថា ជា​មន្ត្រី​យោធា មក​ផឹកស៊ី​ស្រវឹង​បាញ់បោះ​សេរី កាលពី​ម៉ោង ៥៖៤៥​នាទី​ល្ងាច ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​បាក់​ចំការ ឈ្មោះ មឿន ស្ថិតក្នុង​ភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​។​

​ជាមួយគ្នា​នោះ​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកឈូ បានឲ្យដឹងថា កាលពី​ថ្ងៃ​កន្លងមក​មាន​ក្រុម​សង្ស័យ​ប្រមាណ​១០​នាក់ មធ្យោបាយ​ធ្វើដំណើរ​រថយន្ត​ធុន​តូច​៤​គ្រឿង មក​ស៊ីផឹក​នៅ​កន្លែងកើតហេតុ ហើយ​បាន​ធ្វើ​សកម្មភាព បាញ់បោះ​អានាធិបតេយ្យ​ចំនួន​៤៨​គ្រាប់ ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ មាន​ការភ្ញាក់ផ្អើល​។​

​ក្រោយពី​បាញ់​បោះ​រួចហើយ ក្រុម​យោធា​ទាំងអស់នោះ ក៏​បាន​ចាកចេញ​ពី​កន្លែង​ស៊ីផឹក​បាត់អស់ ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ រហូតដល់​ម៉ោង ៦៖៤៥​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​មាន​ព័ត៌មាន​ថា ការបាញ់បោះ​នោះ មាន​គ្រាប់​ទៅ​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ សំ អ៊ូ​ញ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត រងរបួស​បៀម​គ្រាប់​នៅ​កែងជើង​ខាងឆ្វេង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ ក៏​ប្រទះឃើញ​សំបក​គ្រាប់​ដែល​បាញ់​នោះ ជាក់ស្តែង​ចំនួន​៤៨​គ្រាប់ (​ប្រភេទ​អាកា ចំនួន​១១​គ្រាប់ និង​គ្រាប់​ឡក់ ចំនួន​៣៧​គ្រាប់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×