Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខេត្តក្រចេះ ព្រួយបារម្ភ​ពី រដូវវស្សា​ដើមឆ្នាំ​នេះ ថា​បាន​បង្ក​មហន្តរាយ គួរឲ្យ​ព្រួយបារម្ភ​

spot_img

​ខេត្ត​ក្រចេះ ៖ ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគិរី បាន​អះអាង​ថា រដូវវស្សា​ដើមឆ្នាំ​នេះ បាន​បង្ក​មហន្តរាយ​ធម្មជាតិ គួរឲ្យ​ព្រួយបារម្ភ បន្ទាប់​ពី​គ្រោះធម្មជាតិ បាន​កើតមាន​ជា​បន្ត បន្ទាប់​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​បាតុភូត​គ្រោះធម្មជាតិ​នេះ ត្រូវបាន​គេ​កត់សម្គាល់ឃើញ​ថា វា​បាន​ឡើង​ជាប់ៗ​គ្នា​ចាប់ ពី ថ្ងៃទី​៦ រហូតដល់ ថ្ងៃទី​៨ ខែ​ឧសភា ដោយ​ក្នុង​នោះ​បាន​បង្ក​ឲ្យ​មនុស្ស​ក្មេង​ចាស់ ៥​នាក់ នៅ​តំបន់​ផ្សេងគ្នា បាន​រងរបួស​ធ្ងន់ ដោយ​គ្រោះ​រន្ទះបាញ់​។ ស្របគ្នា​នោះ ខ្យល់​កន្ត្រាក់​បាន​វាយ បក់បោក បង្ក​ឲ្យមាន​មហន្តរាយ​ធ្ងន់ធ្ងរ​នៅក្រុង​ក្រចេះ​។​

អាជ្ញាធរ​មុលដ្ឋាន បានឲ្យដឹងថា មនុស្ស​ប្រុស ស្រី ៣​នាក់ រស់​នៅក្នុង​ឃុំ​ដំរី​ផុង ស្រុក ឆ្លូង បាន​រងរបួស​ធ្ងន់ធ្ង​រ ដោយ​គ្រោះ​រន្ទះបាញ់ កាលពី​ថ្ងៃ​ទី​៦ ខ​ឬ​ឧសភា​កន្លង​ទៅ​។ ក្នុង​គ្រោះ រន្ទះបាញ់ ដល់​ពលរដ្ឋ​សុទ្ឋសឹង​ជា​កសិករ​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​ជន​រងរ​គ្រោះ ប្រុស​-​ស្រី​ទាំង​៣ នាក់ កំពុង​ព្យួរ​រាស់​ដីស្រែ​នៅ​កណ្តាល​វាលស្រែ​។ ហើយ​ភ្លាមៗ​នោះ​ជន រងគ្រោះ​ត្រូវបាន​អាជ្ញាធរ​ចាត់ បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

សេចក្តីរាយការណ៍ បានឲ្យដឹង​ទៀតថា ក្រៅពី​មាន​មនុស្ស​ចាស់ៗ ៣​នាក់ បាន​ជួប​គ្រោះ រន្ទះបាញ់ ក្នុងនោះ​ក៏​មាន​ក្មេងស្រី​អាយុ ៩​ឆ្នាំ ២​នាក់ រស់នៅ​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ក៏​បាន​ទទួលរង គ្រោះ​រន្ទះបាញ់​ដូចគ្នា កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា នៅ​ពេល​ពួកគេ​ដើរ លេង​ទឹកភ្លៀង ពេល​មេឃំ​ពុង​ភ្លៀង​ខ្លាំង​។​

អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹងថា ក្មេងស្រី​ទាំង ពីរ​នាក់ បាន​រង គ្រោះ​ធ្ងន់ ដោយ​រន្ទះបាញ់ ដួលសន្លប់​ស្តូក ស្តឹង និង​ត្រូវបាន​ក្រុម គ្រួសារ​ចាត់​បញ្ជូន​ដឹក​តាម ទូក​នាំមក​សង្គ្រោះ​បន្ទាន់​។​

ក្រៅពី​បាតុភូតធម្មជាតិ​គ្រោះ​រន្ទះបាញ់ បាន​បាញ់ប្រហារ​លើ​ពលរដ្ឋ​តែ​មិន​បង្ក​ឲ្យ​រងគ្រោះ ដល់​អាយុជីវិត​ន​នេះ តែ​បាតុភូតធម្មជាតិ​ខ្យល់​កន្ត្រាក់ បាន​បង្ក​ការ​វាយបក់​មកលើ​ក្រុង​ក្រចេះ កាលពី​យប់​ថ្ងៃ​ទី​៨ ឧសភា បាន​បង្ក​ឲ្យមាន​មហន្តរាយ​ធ្ងន់ធ្ងរ​។​

​សេចក្តីរាយការណ៍ បានឲ្យដឹង​ទៀតថា ខ្យល់​កន្ត្រាក់​ដែល​ពុំ​ធ្លាប់​កើតមាន បាន​វាយ​បក់បោក​យ៉ាងខ្លាំង នៅក្នុង​ក្រុង​ក្រចេះ​ក្នុង​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ទ្រព្យសម្បត្តិ​ឯកជន អស់​មួយចំនួន​ធំ​ដូចជា​បាក់​រលំ និង​បក់​ប៉ើង​។​

មន្ត្រី​សាលា​ខេត្តក្រចេះ បានឲ្យ​ដឹង​ដែរថា បាតុភូត​ធម្មជាតិ​ដែល​បាន​កើតឡើង​អំឡុង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ បាន​បង្ក​ជា​មហន្តរាយ​ខូខខាត​បង្គោល​ភ្លើង​សង្កត់ លើ​តូប លក់ដូរ ស្លាក​សញ្ញា​រលំ​សង្កត់​រថយន្ត ដួលរលំ​ដើមឈើ ក្នុង​ទី​រួម​ខេត្ត​ជា​ច្រើន​ដើម តែ​មិន​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុ ជីវិត របស់​ប្រពល​រដ្ឋ​ណា​ម្នាក់​នោះទេ​៕ ដោយ​៖ សមុទ្រ​ឈើ​

  

spot_img
×