Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​បង្អួត​ភាព​ហ៊ឺហា​ជាមួយ​សត្វព្រៃ​ដ៏​កម្រៗ ធ្វើជា​ម្ហូប បាន​រង​ព្រនង់​រិះគន់​យ៉ាងធ្ងន់ធ្ងរ ខណៈ​អ្នក​​ដឹង​រឿង​ច្បាស់​​ថា​…

spot_img

​យុវតី​ម្នា​ក់បាន​កំពុង​រង​ព្រនង់​រិះគន់​យ៉ាង​ចាស់ដៃ បន្ទាប់​រូបភាព​របស់​នាង​ដែល​ថត​បង្ហាញ​ពី​ភាព​ហ៊ឺហា​ជាមួយ​ពពួក​សត្វព្រៃ​ត្រូវបាន​សម្លាប់​ដ៏​កម្រៗ និង​ធ្វើ​ពួកវា​ជា​អាហារ​យ៉ាង​ឆ្ងាញ់ បង្ហោះ​ឡើង​បណ្តាញ​សង្គម ហើយ​ត្រូវបាន​គេ​ចែករំលែក​តៗ​គ្នា​យ៉ាង​ផុសផុល​រហូតមកទល់​ពេល ។

​ខណៈដែល​មនុស្ស​ជាច្រើន​បាន​ជេរប្រទេច​ដ៏​ធ្ងន់ធ្ងរ ដែល​គេ​ហៅថា «​តែៗ​ស្ករៗ​» តាម​គ្នា ទៅលើ​ប្អូនស្រី​រូបនេះ​យ៉ាងណាក៏ដោយ តែក៏មាន​មនុស្ស​មួយចំនួន​ដែល​ហាក់ដឹង​រឿងនេះ​ច្បាស់ បាន​ព្យាយាម​ពន្យល់​លើកឡើង​​ថា​៖ «​កុំ​ប៉ុន​ជេរ​គេ​បាន​ពេក មុន​ជេរ​គេ​គួ​ពិចារណា​ផង !???
?​បើ​មើល​តាម​សម្ម​ត្តភាព​របស់​នាង តើ​អាច​ចាប់​សត្វ​ទាំងនេះ​បានដែរ​អី _?​បើ​មិន​ទិញ​ពី​ផ្សារ តើ​នាង​ទៅរក​ទីណា​បាន​_?
???​តាមមើល​គឺ​នាង​គ្រាន់តែ​ទិញ​មក​ថត​ធ្វើ​វិ​ដី​អូ ដើម្បី​រក​ចំណូល​ពី YouTube តែប៉ុណ្ណោះ​_!
??​អ្នក​ជេរ​គេ​ហ្នឹង​ច្រាស់​ដូច​តា​គ្នា​ហ្នឹង អ្នក​ជេរ​រិះគន់​គេ​បើ​មាន​ស្មានថា​ប្រលែង​អី ច្រាស់​គ្មាន​សល់​ទេស​_!???» ។ ម្នាក់ទៀត​និយាយថា «​ការគិត​ឃើញ​របស់ខ្ញុំ ..!!!​វា​គឺជា​វីដេអូ​ដែល​បង្កើតឡើង​ពី​ក្រសួង រុក្ខា​ប្រ​ម៉ាញ់​ដែល​អភិរក្ស​សត្វព្រៃ គេ​ចង់ដឹង​ពី​ឧ​ត្ត​ម្ភ​គតិ​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ស្រលាញ់​ទឹកដី​ព្រៃព្រឹក្សា និង​សត្វ​គ្រប់​ប្រភេទ​ដែលមាន​ក្នុង​ដែនដី​យើង តើ​យើង​គ្រប់គ្នា​មានការ​យកចិត្តទុកដាក់​ជួយ​កា​ពារ​ថែរក្សា​ក្នុង​កំរិតណា ចង់ដឹង​ពី​យោបល់ ព្រោះ​ឃើញ​Clip video ច្រើន​ហើយ គឺ​នាង​ម្នាក់នេះ​ជា​អ្នកដើរតួ ហើយ​ហេតុ​អី​គ្មាន​វិធានការ​ចាត់ការ​ឬ​ទប់ស្កាត់​សោះ ក្រែង​សត្វ​ទាំងអស់នេះ​រដ្ឋាភិបាល​កំ​ពុង​អភិរក្ស​មែន​ទេ​? តែបើ​មិន​ដូច​ការដែល​ខ្ញុំ​គិត ខ្ញុំ​ស​ង្ឈឹ​ម​ថា​នាង​បាន​ចូល​គុគ​ជាមិនខាន​» ។ រី​ឯម្នាក់នេះ​វិញ​ថា​៖ «​មើលឃើញ​ក៏​ជេរ​មិនបាន​គិតពិចារណា បើតាម​ខ្ញុំ​មើល​នេះ​គ្រាន់​ជាការ​ថត​Video​រកលុយ​ក្នុង​Youtube សត្វ​ទាំង​អស់វា​ជាតិ​ផុត​ពូជ​ក៏ពិតមែន ប៉ុន្តែ​គេ​មិន​ថត​ពី​ការសម្លាប់​ឯណា ជួយ​កាល​គេ​អាច​ទិញ​សត្វ​ទាំង​ដែល​ងាប់​ពី​សួនសត្វ ឬក៏​អាច​ទិញ​សត្វ​ពី​ក្រៅប្រទេស​ដែលមាន អ​ជ្ញា​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​ក៏​ថា​បាន ព្រោះ​ខ្ញុំ​ឃើញ​មាន​គេ​លក់​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ​មាន​អ​ជ្ញា​បណ្ណ​កម្មសិទ្ធិ​គ្មាន​អ្នកណា​គេ​ចាប់​ផង​។ ហើយ​តួ​ដែល​ថត​គ្នា​គ្រាន់តែ​ថត​ឱ្យគេ​មិន​ស្រួល​មួយ​ឆុត​នេះ​បាន​20&-30$​ផង​ហើយ​គ្រប់គ្នា​បែប​ជា​ជេរ​គ្នា​ម៉ា​អស់ដៃ​។ ក្រែង​អ្នក​គ្រប់គ្នា​ចូលចិត្ត​អ្វីដែល​ប្លែក​អី គ្រាន់តែ​ចូល​Cmt រិះគន់​ប៉ុណ្ណឹង​មិនដឹងថា​គេ​បាន​លុយ​ប៉ុន្មាន​1000$​ទេ​. ចំណែកឯ​អ្នក​យកមក​ផុស​បន្ដ​ត​ដាក់​ចំណង​ញាក់សាច់​ព្រោះតែ​ចង់​ឱ្យគេ​ចូល​មើល ។ បើ​ខុស​គឺ​ត្រង់​ថា​មិនគួ​ធ្វើ​Video​ធ្វើ​សត្វព្រៃ​មក​ធ្វើជា​អាហារ​នេះ​ទេ ព្រោះ​វា​ជា​គំរូ​មិនល្អ អាចធ្វើឱ្យ​អ្នកដទៃ​យក​ត្រាប់​តាម​» ។

ចំណែក​ម្នាក់ទៀត​លើកឡើងថា​៖ «​បើតាម​ខ្ញុំ​យល់ គឺជា​ការសំដែង ហើយ​សត្វ​ទាំងនោះ គឺ​ទិញ​ពី​ផ្សារ ដោយ​ប្អូនស្រី​ចង់​អប់រំ មនុស្ស ទូទៅ​អោយ​ស្រឡាញ់​សត្វព្រៃ តែដោយសា​មាន​អ្នក​សំលាប់​សត្វព្រៃ យក​លក់​ធ្វើជា​អារ​ហារ​ជា​បន្តបន្ទាប់ ប្អូនស្រី​ម្នាក់​និង និង ក្រុម​របស់គាត់ ក៏​ធ្វើ​វីដេអូរ នេះ​ឡើង ក្នុង​ន​យ័​អប់រំ ព្រោះ​បើ​ពិ​និ​ត​លើ​អាវ​យី​ត​របស់គាត់​គឺមាន​រូប​សត្វ​ស្លាប មា​នន​យ័​ថា​គាត់​ជា​អ្នក​ស្រឡាញ់​សត្វ​
​ហើយ​បើ​មើល ការថត​វីដេអូរ គឺមាន​គឺមាន​រាប់ចំ​ប្លង់​ថត​បានល្អ ដោយមាន​អ្នកដឹកនាំ​សំដែង» ៕ ចន្ទី​

​ចុះ​ប្រិយមិត្ត CEN វិញ​យល់ឃើញ​យ៉ាងណា​?

spot_img
×