Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សចំនួន ១៤នាក់ សង្ស័យពុលទឹកបានរីករាលដាលដល់ ខេត្តមណ្ឌលគិរី

spot_img

ខេត្តមណ្ឌលគិរី ៖ ករណីសង្ស័យពុលទឹក បានរាលដាលដល់ខេត្តមណ្ឌលគិរីហើយ​ នេះបើតាមការអោយដឹងពីស្នងការខេត្តមណ្ឌលគិរី​ នៅល្ងាចថ្ងៃទី៩ ខែឧសភា​ ឆ្នាំ២០១៨នេះ។ ករណីនេះ បានកើតនៅ ភូមិ​ ព្រះ​ ឃុំស្រែឈូក​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី​ ដែលមានប្រជាពលរដ្ឋចំនួន​សរុប ១៤នាក់​ កំពុងមានអាការៈក្អួតចង្អោរ​ ដែលអាជ្ញាធរកំពុងដុតដៃដុតជើងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ស្នងការខេត្តមណ្ឌលគិរី​ លោក​ ឡោ​ សុខា​ ឲ្យដឹងថា​ ក្នុងចំណោមជនរងគ្រោះទាំង ១៤នាក់ មានស្រី​ចំនួន ៦នាក់​ បានពុល​ ក្អួតចង្អោរ​ មានឈ្មោះដូចខាងក្រោម​ ៖
1-ឈ្មោះ​ ឈុន​ ម៉ៅ​ ភេទប្រុស
2-ឈ្មោះ​ សុន​ រា​ ភេទប្រុស
3-ឈ្មោះ​ ធីន​ ធូ​ ភេទស្រី
4-ឈ្មោះ​ នីម​ ទុំ
5-ឈ្មោះ​ ទុំ​ ជី​ ភេទប្រុស
6-ឈ្មោះ​ ពឿន​ ភឿន​ ភេទស្រី
7-ឈ្មោះ​ ទុំ​ លី​ ភេទប្រុស
8-ឈ្មោះ​ ពឿន​ ភ្យក់​ ភេទស្រី
9-ឈ្មោះ​ ឡែន​ និត​ ភេទប្រុស
10-ឈ្មោះ​ ម៉ៅ​ វី​ ភេទស្រី
11-ឈ្មោះ​ ម៉ៅ​ រដ្ឋា​ ភេទប្រុស
12-ឈ្មោះ​ មុង​ មុំ​ ភេទស្រី
13-ឈ្មោះ​ មុង​ ខុម​ ភេទស្រី
14-ឈ្មោះ​ ព្រឿន​ ភេទប្រុស

ប្រជាពលរដ្ឋទាំង 14នាក់ខាងលើ​ ពុំមានគ្រោះថ្នាក់ដល់ជីវិតនោះទេ​ ដោយមានការជួយសង្គ្រោះបន្ទាន់ពីសមត្ថកិច្ចបានទាន់ពេលវេលា​ ប្រជាពលរដ្ឋចំនួន ៦នាក់​ មានអាការៈធូរស្បើយ ហើយ​ អាចត្រលប់ទៅគេហដ្ឋានវិញ និងនៅសល់ ៨នាក់ទៀតកំពុងសង្គ្រោះបន្ទាន់​៕ ដោយ៖ សមុទ្រឈើ

spot_img
×