Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ធ្លាក់ចុះ គួរ​ឆាប់​បញ្ចប់​កិច្ចការ​ដែល​នៅ​សេសសល់ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការស្វែងរក​ចំណូល ។ មនោសញ្ចេតនា កើត​មាន​ការខ្វែងគំនិត​គ្នា​ធ្ងន់ធ្ងរ ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​កោតសរសើរ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា​មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ៕

​ឆ្នាំ​ខាល ៖ ការងារ កើត​មាន​បញ្ហា​មួយចំនួន​តម្រូវ​ឲ្យ​ដោះស្រាយ​ជាបន្ទាន់​លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ​ទៅ​ក្នុង​ការទិញ​ទំនិញ ។ លុយកាក់ គួរ​មាន​ពេល​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ៕

​ឆ្នាំ​ថោះ ៖ ការងារ គួរ​ម្ចាស់ការ សកម្មភាព​ជាងនេះទៀត ទើប​អាច​សម្រេច​បំណង​ដែល​ប៉ង​ទុក ។ លុយកាក់ គួរ​រក្សា​ប្រាក់​ក្នុងការ​បូ​ប​ឲ្យ​ម៉ត់ច​ត់ ព្រោះ​អាច​ប្រឈម​នឹង​ត្រូវ​បាត់ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ក្តាប់​ឱកាសល្អៗ​ចំពោះមុខ ៕

​ឆ្នាំ​រោង ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ​នាំ​ឲ្យ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​ការងារ ។ លុយកាក់ គួរ​សាកសួរ​យោបល់​គ្រប់​គ្នា​មុន​ពេល​បញ្ចេញ​ប្រាក់​វិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិនបាន​ល្អ ការប្រឹងប្រែង​ទាំង​អម្បាលម៉ាន​របស់​អ្នក​មិន​ត្រូវបាន​គេ​ទទួលស្គាល់ ។ លុយកាក់ ត្រូវ​ចេះ​គ្រប់គ្រង​ឲ្យបាន​ល្អ ទើប​ចៀសផុត​ពី​ការ​ជំពាក់​បំណុល​គេ ។ មនោសញ្ចេតនា កើត​មាន​ការឈ្លោះប្រកែក​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំ​មមី ៖ ការងារ ជួប​សម្ពាធ​ច្រើន ត្រូវ​នឹងនរ​ប្រឈម​មុខ​ដោះស្រាយ ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស ក្នុង​ការស្វែងរក​ឱកាស​កើប​ប្រាក់ ។ មនោសញ្ចេតនា មានទំនាស់​ជាមួយ​មនុស្ស​ស្រឡាញ់គ្នា ៕

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​ផឹកស្រា​ច្រើន ពេល​ពិភាក្សា​ការងារ​ជាមួយ​ដៃគូ ដើម្បី​បញ្ចេញ​ពាក្យសម្តី​ខុសឆ្គង ។ លុយកាក់ ល្អប្រសើរ តែ​ចាយវាយ​មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ប្រយ័ត្ន​មាន​ជន​ទី ៣ មក​ញុះញង់​បំបែកបំបាក់​មនោសញ្ចេតនា​របស់​អ្នក ៕

​ឆ្នាំ​វក ៖ ការងារ គួរ​ប្រមូលផ្តុំ​ឲ្យបាន​ច្រើនទៅ​ក្នុងការងារ ប្រយ័ត្ន​ពាក្យសម្តី​នៅ​កន្លែងធ្វើការ ។ លុយកាក់ ធូរធារ គ្រប់យ៉ាង​ពាក់ព័ន្ធ​ដល់​លុយកាក់ សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ មនោសញ្ចេតនា កើត​មាន​ការ​អាក់អន់​ចិត្ត ខ្វែង​ទស្សនៈ​គ្នា​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំ​រកា ៖ ការងារ រង​សម្ពាធ​ច្រើន ហេតុនេះ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​មិន​សប្បាយ​តប់ប្រមល់​ក្នុង​ចិត្ត ។ លុយកាក់ មិន​ស្ថិរភាព​ប្រយ័ត្ន​ក្នុង​ការចំណាយ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ផ្អែមល្ហែម​ខ្លះ​ចំពោះ​គូស្នេហ៍ ទើប​ស្នេហា​នៅ​រឹងមាំ​យូរអង្វែង​បាន ៕

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ មានឱកាស​ឡើង​តំណែង ។ លុយកាក់ ធូរធារ ប្រភព​ចំណូល​សំខាន់ និង​បន្ទាប់បន្សំ​សុទ្ធ​តែ​កើនឡើង ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ៕

​ឆ្នាំ​កុរ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន​ក្នុង​ការងារ គួរ​ចាប់​យក​ឲ្យទាន់ពេល ។ លុយកាក់ ជួប​សំណាងល្អ​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា មាន​ឱកាស​រក​បាន​គូស្នេហ៍ ៕​

spot_img
×