Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​អាមេរិក​ទាំង ៣ រូប​ដែល ទើប​បាន​កូរ៉េខាងជើង ដោះលែង​អោយ​មាន​សេរីភាព​វិញ បន្ទាប់ពី​បាន​ជាប់​ក្នុង​ពន្ធនាគារ​កូរ៉េខាងជើង​ជា​យូរ​ឆ្នាំ​

spot_img

​តាមរយៈ​សារ Tweeter នៅ​ថ្ងៃ​ពុធ​ទី​៩​ឧសភា​ម្សិលមិញ បាន​ជូនដំណឹង​អំពី​ការដោះលែង​អ្នកទោស​អាមេរិក​ទាំង​៣​រូប​ដែល​កូរ៉េខាងជើង បាន​ចាប់​និង​ដាក់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ ។ ឥឡូវនេះ​ពួកគេ កំពុងធ្វើដំណើរ​ត្រឡប់​មក​កាន់​មាតុភូមិ​អាមេរិក​វិញ​។​


ពលរដ្ឋ​អាមេរិក​ទាំង ៣ រូប​ដែល ទើប​បាន​កូរ៉េខាងជើង ដោះលែង​អោយ​មាន​សេរីភាព​វិញ​។​

ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​លើក​បញ្ជាក់ ពី​ទឹកចិត្ត​ដ៏​សប្បាយ​រីករាយ​របស់​លោក​នៅក្នុង​ការជូនដំណឹង អំពី​ការវិលត្រឡប់​មក​ពី​កូរ៉េខាងជើង​វិញ របស់ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​កំពុង​ស្ថិត​ក្នុង​យន្តហោះ ឆ្ពោះ​មក​កាន់​ទឹកដី​អាមេរិក​វិញ ដោយ​បាន​នាំ​មក​ជាមួយ​នូវ​ពលរដ្ឋ​អាមេរិក​ទាំង ៣ រូប​ដែល​កូរ៉េខាងជើង ទើប​បាន​ដោះលែង​អោយ​មាន​សេរីភាព​វិញ បន្ទាប់ពី​បាន​ជាប់​ក្នុង​ពន្ធនាគារ​កូរ៉េខាងជើង​ជា​យូរ​ឆ្នាំ​រួចមក​។​

លោក Donald Trump ក៏​បាន​គូសបញ្ជាក់​ទៀត ថា​”​ជនជាតិ​អាមេរិក​ទាំង​៣​រូបនោះ ទំនងជា​មាន​សុខភាព​ល្អ ដោយ​បាន​លើក សរសើរ​ផងដែរ ចំពោះ​”​ប្រមុខ​ការទូត​អាមេរិក ដែល​បាន​ធ្វើ​ការជួប​ប្រាស្រ័យ​ដ៏​ល្អប្រសើរ ជាមួយនឹង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក គឺ​ម ជុង​អ៊ុន ។ លើសពីនេះ ប្រធានាធិបតី​អាមេរិក ក៏​បាន​ថ្លែង​សង្កត់​ពាក្យ​ទៀតថា “​កាល​បរិ​ចេ្ឆ​ទនិង​ទីកន្លែង​ជួប​ប្រាស្រ័យ​គ្នា​រវាង​រូបលោក​នឹង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង ក៏​ត្រូវបាន​កំណត់​រួចរាល់​អស់ហើយ​ដែរ​។​

គួររំលឹកថា អាមេរិក បាន​ទាមទារ​ជា​យូរ​មក​ហើយ ឲ្យ​កូរ៉េ​ខាងជើង​ធ្វើការ​ដោះលែង​ពលរដ្ឋ​អាមេរិក​ទាំង​៣​នាក់​នោះ​ដែល​មាន​ដើមកំណើ​តកូ​​រ៉េ​ខាងត្បូង ។ ម្នាក់​ដែល​ជា​គ្រូ​គង្វាល​គ្រឹះស្តសាសនា​និងក៏​ជា​អ្នកជំនួញ​ដែរនោះ ឈ្មោះ លោក kim Dong-Chul មាន​អាយុ​ជាង​៦០​ឆ្នាំ ត្រូវ​បាន​របប​ព្យុងយ៉ាង ផ្តន្ទាទោស​នៅ​ខែ​មេសា​ឆ្នាំ ២០១៦ ដាក់​ពន្ធនាគារ​ចំនួន ១០​ឆ្នាំ ដោយ​បង្ខំ​អោយ​ធ្វើ​ពលកម្ម បន្ទាប់​ពី​ការចាប់ខ្លួន ក្នុង​បទចោទប្រកាន់ ធ្វើវ​ទ្ធ​ង្ស​នា​និង​ចារកិច្ច​ប្រឆាំង​កូរ៉េខាងជើង​រួចមក​។​លោក Kim Hak-Song ដែល​ធ្វើការ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​( USTP) នៅ​ទីក្រុង​ព្យុង​យ៉ាង ត្រូវ​បាន​របប​ព្យុងយ៉ាង ចាប់ខ្លួន​នៅ​ខែ​ឧសភា ២០១៧ នៅឯ​ចំណត​រថភ្លើង​ទីក្រុង​ព្យុងយ៉ាង ក្រោម​បទ​ចោទប្រកាន់ ថា​បាន​ប្រព្រឹត្ត​សកម្មភាព​ប្រទូស្ត​រាយ​ប្រឆាំង​រដ្ឋាភិបាល​កូរ៉េខាងជើង​។​ចំណែកឯ​លោក Kim Sang-Duk វិញ ដែល​បំរើការ​នៅ​សាកលវិទ្យាល័យ​( USTP) ដែរនោះ ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងជើង​ចាប់ខ្លួន​នៅ​ខែ​មេសា​ឆ្នាំ ២០១៧ នៅ​ព្រលានយន្តហោះ​ធំ​នៅ​ទីក្រុង​ព្យុងយ៉ាង ខណៈពេល​ដែល​គាត់​បម្រុង​នឹង​ចាកចេញ​ពី​កូរ៉េខាងជើង ក្រោយពី បាន បង្រៀន អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក​៕ សូយន

spot_img
×