Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ​កិច្ចព្រមព្រៀង​នុយក្លែអ៊ែរ​អ៊ីរ៉ង់​ត្រូវស្លាប់​ត្រឹមនេះ ឬ​?

spot_img

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​ចរចា​ដោយ ៥​ភាគី​បូក ១ ក្នុងនោះ មាន ៥​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គឺ​អាមេរិក អង់គ្លេស បារាំង ចិន និង​ប្រទេស​រុស្ស៊ី បូក​នឹង​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​អ៊ីរ៉ង់​។ ដូច្នេះ អាមេរិក​គ្រាន់តែ​ជា​ភាគី​ហត្ថលេខី​មួយ​នៅក្នុង​ចំណោម​ភាគី​ហត្ថលេខី​ទាំង ៧​។ គួរ​រម្លឹក​ជូន​ថា ទំរាំ​តែ​ទទួលបាន​កិច្ច​ព្រមព្រៀង​មួយ​នេះ ភាគី​ពាក់ព័ន្ធ​នី​មួយៗ​បាន​ប្រើ​ពេល​ជួបចរចា​គ្នា​អស់​ជាច្រើន​ឆ្នាំ និង​បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញ ទៅមក​ច្រើនណាស់​។​

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​

ដូច្នេះ ដរាបណា​អ៊ីរ៉ង់​មិន​ដក​ខ្លួន​ចេញ និង​បន្ត​គោរព​ត្រឹមត្រូវ​លើ​កិច្ចព្រមព្រៀង​ដូចដែល​បាន​ធ្វើ​កន្លងមក កិច្ចព្រមព្រៀង​មួយ​នេះ​នៅតែ​មាន​សុពលភាព​ជានិច្ច ពោល​មិន​ស្លាប់​ទេ​។ ផ្ទុយទៅវិញ បើ​ដោយសារតែ​ការដាក់ទ័ណ្ឌកម្ម​ឡើងវិញ​ចាស់​ដៃ​របស់​លោក​ត្រាំ​ប្រឆាំង​អ៊ីរ៉ង់ និង​ការដាក់​សម្ពាធ​របស់​អា​មេរិក​លើ​អឺរ៉ុប រួម​ទាំង​លើ​ក្រុមហ៊ុន​អឺរ៉ុប​មិន​ឲ្យ​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ផង​នោះ អ៊ីរ៉ង់​ប្រាកដ​ជា​ដកខ្លួន​ចេញ ហើយ​កិច្ចព្រមព្រៀង​នឹង​ត្រូវ​ស្លាប់​ដោយ​ចៀស​មិន​រួច​។​
​សំណួរ​ដែល​កំពុង​ចោទ​ចាប់ពី​ពេលនេះ​តទៅ​គឺថា តើ​អឺរ៉ុប​ខ្លួនឯង​អាច និង​ចង់​រក្សា​ទុក​ជីវិត​កិច្ចព្រមព្រៀង​នោះ ឬ​អត់​?​។ ទន្ទឹមគ្នានេះ អ្វីៗ​ក៏​វា​អាស្រ័យ​ផងដែរ​លើ​ភាគី​រុស្ស៊ី និង​ចិន​។​

ការសម្រេចចិត្ត​របស់​លោក​ដូណាល់ ត្រាំ​ហាក់​មិនបាន​ធ្វើឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ព្រោះ​ជា​អ្វី​ដែល​គ្រប់​គ្នា​បាន​ទន្ទឹងរង់ចាំ​។ ម្យ៉ាងទៀត តាំងពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​រហូតដល់​ជាប់ឆ្នោត​ជា​ផ្លូវការ លោក​ត្រាំ​តែង​គំរាម​ម្តង​ជា​ពីរដង​ពី​ការដុត​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​លោក​យល់ថា ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់ ជា​កិច្ចព្រមព្រៀង​ដែល​មិន​
​គួរ​នឹង​មាន និង​ជា​កិច្ចព្រមព្រៀង​ដែល​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា​មិនគួរ​នឹង​ចុះហត្ថលេខា​។​

ដូចដែល​បាន​ព្រមាន​ទុក លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បានប្រកាស​នា​ថ្ងៃ​អង្គារ ទី​៨ ឧសភា​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ២០១៥​។ ភ្លាមៗ​ក្រោយ​ការប្រកាស​របស់​លោក​ត្រាំ ប្រតិកម្ម​ប្រឆាំង ប្រតិកម្ម​គាំទ្រ និង​ប្រតិកម្ម​សោកស្តាយ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​។​

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បានប្រកាស​នា​ថ្ងៃ​អង្គារ ទី​៨ ឧសភា​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ២០១៥​។​

ប្រទេស​អ៊ីស្រាអែល និង​អា​រ៉ាប៊ីសាអូឌីត​បានចេញ​មុខ​គាំទ្រ និង​ចាត់​ទុក​ការសម្រេចចិត្ត​របស់​លោក​ត្រាំ​ថា​ជា​ការសម្រេចចិត្ត​ដែល​មាន​ភាពក្លាហាន​។ អឺរ៉ុប​ដែល​មាន​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​បាន​សម្តែង​ការសោកស្តាយ ចំណែក​អ៊ីរ៉ង់​តាមរយៈ​លោក​ប្រធានាធិបតី​ហាសាន រ៉ូ​ហានី​បាន​ចោទ​លោក​ត្រាំ​ពីបទ​អនុវត្តន៍​សង្គ្រាមចិត្តសាស្ត្រ​។​

​ការសម្រេចចិត្ត​របស់​លោក​ដូណាល់ ត្រាំ​ហាក់​មិនបាន​ធ្វើឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ព្រោះ​ជា​អ្វី​ដែល​គ្រប់​គ្នា​បាន​ទន្ទឹងរង់ចាំ​។ ម្យ៉ាងទៀត តាំងពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​រហូតដល់​ជាប់ឆ្នោត​ជា​ផ្លូវការ លោក​ត្រាំ​តែង​គំរាម​ម្តង​ជា​ពីរដង​ពី​ការដុត​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​លោក​យល់ថា ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់ ជា​កិច្ចព្រមព្រៀង​ដែល​មិន​គួរ​នឹងមាន និង​ជា​កិច្ចព្រមព្រៀង​ដែល​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា​មិនគួរ​នឹង​ចុះហត្ថលេខា​។​

​លោក​ត្រាំ​ធ្លាប់បាន​លើក​ហេតុផល​មួយ​ចំនួន​ទៅ​ពន្យល់ រួមមាន អ៊ីរ៉ង់​មិនបាន​គោរព​ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង អ៊ីរ៉ង់​បាន​បន្ត​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់​មី​ស៊ី​ល និង​សម្ងំ​ផលិត​គ្រាប់បែកបរមាណូ អ៊ីរ៉ង់​ជា​ប្រទេស​គាំទ្រ​ភេរវ​និយម​នៅក្នុង​តំបន់​ដោយ​លូក​ដៃ​គាំទ្រ​ក្រុម​ជ្រុលនិយម​នៅក្នុង​ប្រទេស​ស៊ី​រី យេ​ម៉ែន និង​
​ចលនា​ហេ​ស្បូ​ឡា​ក្នុង​ប្រទេស​លី​បង់ ឬ​មួយ​ក៏​អ៊ីរ៉ង់​កំពុង​បន្ត​រំលោភ​សិទ្ធិមនុស្ស​ជាដើម​។ តាម​លោក​ត្រាំ កិច្ចព្រមព្រៀង​ដែល​ដូរ​នឹង​ការលើក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញពី​អ៊ីរ៉ង់​បានអនុញ្ញាត​ឲ្យ​របប​ក្រុងតេ​ហេ​រ៉ង់​ចំណាយលុយ​មួយ​ភាគ​ធំ​ក្នុង​វិស័យ​យោធា​។​

ហេតុផល​ដែល​លោក​ដូណាល់ ត្រាំ​ធ្លាប់បាន​លើកឡើង​កន្លង​មក​មាន​ចំណុច​ខ្លះ​អាច​ត្រឹមត្រូវ និង​ក៏​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ដែរ​។ ជាក់ស្តែង រឿង​អ៊ីរ៉ង់​បាន​បន្ត​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់​មី​ស៊ី​ល និង​សម្ងំ​ផលិត​គ្រាប់បែកបរមាណូ អ៊ីរ៉ង់​ជា​ប្រទេស​គាំទ្រ​ភេរវ​និយម​នៅក្នុង​តំបន់​ដោយ​លូក​ដៃ​គាំទ្រ​ក្រុម​ជ្រុលនិយម​នៅក្នុង​ប្រទេស​ស៊ី​រី យេ​ម៉ែន និង​ចលនា​ហេ​ស្បូ​ឡា​ក្នុងប្រទេស​លី​បង់ ឬ​មួយ​ក៏​អ៊ីរ៉ង់​កំពុង​បន្ត​រំលោភ​សិទ្ធិមនុស្ស​ជាដើម​។ ក៏ប៉ុន្តែ ក្រុម​ប្រទេស​ហត្ថលេខី​ទាំងអស់​នោះ​ចង់​ឲ្យ​លើកយក​បញ្ហា​នៅ​សេសសល់​ទាំងអស់​នេះ​ទៅ​ជជែក​ដាច់ដោយឡែក ពោល​មិន​ត្រូវ​យក​ទៅ​និយាយ​លាយឡំ​បញ្ចូល​គ្នា​ជាមួយនឹង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នោះ​ទេ​។​

​សម្រាប់​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ដែលមាន បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និង​រុស្ស៊ី រួមទាំង​អង្គការ​ថាមពលបរមាណូ​អន្តរជាតិ​ផង​បានបញ្ជាក់​ច្បាស់ៗ​ថា អ៊ីរ៉ង់​ពិតជា​បាន​គោរព​កិច្ចព្រមព្រៀង​ត្រឹមត្រូវ ពោល​មិន​ដូច​ជា​ការ​ចោទ​របស់​លោក​ត្រាំ​ទេ​។ ចំណែក​ភាគី​អ៊ីរ៉ង់​ខ្លួនឯង​ក៏​បាន​អះអាង​ម្តង​ជា​ពីរ​ដង​ថា ខ្លួន​មិន​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ដូច​ការ​ចោទ​របស់​លោក​ត្រាំ​ឡើយ​។ អ៊ីចឹង​ហើយ​បាន​ជា​ក្រោយ​ការប្រកាស​របស់​លោក​ត្រាំ ប្រតិកម្ម​ប្រឆាំង ប្រតិកម្ម​គាំទ្រ និង​ប្រតិកម្ម​សោកស្តាយ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​។​

ប្រទេស​អ៊ីស្រាអែល និង​អា​រ៉ាប៊ីសាអូឌីត​បានចេញ​មុខ​គាំទ្រ និង​ចាត់​ទុក​ការសម្រេចចិត្ត​របស់​លោក​ត្រាំ​ថា​ជា​ការសម្រេចចិត្ត​ដែល​មាន​ភាពក្លាហាន​។ អឺរ៉ុប​ដែល​មាន​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​បាន​សម្តែង​ការសោកស្តាយ ចំណែក​អ៊ីរ៉ង់​តាមរយៈ​លោក​ប្រធានាធិបតី​ហាសាន រ៉ូ​ហានី​បាន​ចោទ​លោក​ត្រាំ​ពីបទ​អនុវត្តន៍​សង្គ្រាមចិត្តសាស្ត្រ​។

​ការវិវត្ត​នាពេលខាងមុខ ពិសេស​ជំហរ​របស់​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង និង​ទម្ងន់​ទណ្ឌកម្ម​ដែល​រដ្ឋបាល​អាមេរិក​គ្រោង​ដាក់​លើ​អ៊ីរ៉ង់​ជាថ្មី​។ តែ​នៅ​ចំពោះមុខ ភាព​តានតឹង​ប្រាកដ​ជា​កើត​មាន​ជា​ថ្មី​ដោយ​ចៀស​មិន​រួច​រវាង​អ៊ីរ៉ង់ និង​ក្រុម​ប្រទេស​សត្រូវ​អ៊ីរ៉ង់ មាន​អ៊ីស្រាអែល និង​អា​រ៉ាប៊ីសាអូឌីត និយាយ​ជា​រួម និង​រវាង​អាមេរិក និង​អ៊ីរ៉ង់ និយាយ​ដោយឡែក​។ សូម​ជម្រាប​ជូន​ថា គឺ​រឿង​អាតីតកាល​តាំងពី​ឆ្នាំ ១៩៧៩ ដែល​បាន​ចិញ្ចឹម​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​មកដល់​សព្វថ្ងៃ​។ រឿង​អាតីតកាល​នោះ គឺ​ការចាប់​មន្ត្រី​ទូត​អាមេរិក​ជាង ៦០​នាក់​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងតេ​ហេ​រ៉ង់​ធ្វើជា​ចំណាប់ខ្មាំង​ក្នុង​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ ១៩៧៩ និង​បាន​យល់ព្រម​ដោះលែង​វិញ​ក្នុង​ថ្ងៃទី​២០ មករា ឆ្នាំ ១៩៨១ ពោល​ចាប់​ឃុំ​អស់​រយៈពេល ៤៤៤​ថ្ងៃ​។​

នៅក្នុង​តំបន់​វិញ គឺ​កំណើន​ភាព​តានតឹង​នៃ​ការប្រឈមមុខ​ដាក់​គ្នារ​វាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​។ ចូរ​កុំ​ភ្លេច​ថា​បច្ចុប្បន្ន​នេះ អ៊ីរ៉ង់ និង​អ៊ីស្រាអែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​រួច​ហើយ​នៅក្នុង​ប្រទេស​ស៊ី​រី​។ ជារឿយៗ ទ័ព​អ៊ីស្រាអែល​តែង​បើក​ការវាយប្រហា​រលើ​ទីតាំង​កម្លាំងយោធា​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី​។ ដូច្នេះ ការដែល​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ពេល​នេះ​នឹង​មិន​ជះឥទ្ធិពល​អ្វី​ភ្លាមៗ​ធំដុំ​ទេ តែ​អ្វីៗ​វា​អាស្រ័យ​លើ​ប្រតិកម្ម​របស់​អ៊ីរ៉ង់​នាពេលខាងមុខ​។ អ៊ីរ៉ង់​ពិតជា​យល់​មិន​ច្រឡំ​ទេ​ថា គឺ​អ៊ីស្រាអែល​នេះ​ហើយ​ដែល​ជា​អ្នក​និយាយ​បញ្ចុះបញ្ចូល រុញ​គូថ​លោក​ត្រាំ​ឲ្យ​បោះបង់ចោល​កិច្ចព្រមព្រៀង​នោះ​៕ សូយន

spot_img
×