Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​បង្កើត​របស់​លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុប ស្នងការរង​ខេត្ត​ព្រៃវែង ថ្លើមធំ​ប្រើ​អំណាច​ឪពុក ចាប់​បង្ខាំង​នារី​ម្នាក់ ទុក​រំលោភ រួច​លក់​ឲ្យ​បុរស​ផ្សេង​

spot_img

​​ខេត្ត​ព្រៃវែង ​៖ ​កូនប្រុស​បង្កើត​របស់​លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុប ស្នងការរង​ខេត្ត​ព្រៃវែង ថ្លើមធំ​ប្រើ​អំណាច​ឪពុក ចាប់​បង្ខាំង​នារី​ម្នាក់​ទុក​រំលោភ រួច​លក់​ឲ្យ​បុរស​ផ្សេង ដែល​ករណី​នេះ​អាច​ឈាន​ដល់​អូស​ក​ឪពុក​ទម្លាក់សក្តិ ហើយ​ដែល​រឿង​នេះ​កើត​នៅ​ខេត្ត​ព្រៃវែង?

​រឿង​ជាក់ស្ដែង​វា​អញ្ចេះ​ទេ​គឺ​នារី​រង​គ្រោះម្នាក់​បាន​ទៅ​ដាក់ពាក្យ​ប្ដឹង​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​០៩​ខែ​ឧសភា​ឆ្នាំ​២០១៨​ដោយ​បាន​ប្ដឹង​ចោទប្រកាន់​មកលើ បុរស​ជា នគរបាល​ខេត្ត​ព្រៃវែង​ម្នាក់​ឈ្មោះ ឌឹ​ម មករា ឋានន្តរស័ក្ដិ​អនុសេនីយ៍ទោ និង​ជា​កូនប្រុស​បង្កើត​របស់​លោក ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុប ស្នងការរង​ខេត្ត​ព្រៃវែង​។​

ក្នុងនោះ ស្ដ្រី​រងគ្រោះ​មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់​ត្របែក​! រី​ឯ​ជន​រង​បណ្ដឹង​ក៍នៅ​ស្រុក​កំពង់ត្របែក​ដូចគ្នា​។​ ​ជាមួយគ្នា​នោះ​នារី​រងគ្រោះ​បាន​ប្ដឹង​ចោទប្រកាន់ថា ឈ្មោះ ឌឹ​ម មករា ខាងលើ បាន​ចាប់រំលោភ​នាង និង​បង្ខាំង​នាង​ទុក​សម្រាប់​រំលោភ​អស់​រយៈពេល​ជាង​៤​ខែ​។ ​​មិនតែប៉ុណ្ណោះ​ជននេះ​រៀប​គម្រោង​លក់​នាង​ឲ្យទៅ​ប្រុស​ផ្សេង និង​គំរាម​បាញ់​សំលាប់​នាង​ទាំង​ពូជ​ទៀតផង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​លោក ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្ត​ព្រៃវែង បានឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៩​ខែ​ឧសភា នេះ​ថា ចំពោះ​បណ្ដឹង​មួយ​នេះ នារី​រងគ្រោះ​ទើប​នឹង​មក​ដាក់ពាក្យ​ប្ដឹង​នៅ​អធិការ​ស្រុក​កំពង់ត្របែក កាលពី​ម៉ោង​១០​ព្រឹក​ទី​៩​ខែ​ឧសភា នេះ​ទេ​។​លោក​បន្តថា​៖​លោក​បាន​បញ្ជា​ឲ្យ​កំលាំង​នគរបាល ស្រុក​និង​ខេត្ត ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ បើ​ឃើញ​ថា កូន​លោក​ស្នងការរង​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​មែន លោក​និង​ចាត់ការ​តាមច្បាប់​ដោយ​មិន​យោគយល់​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×