Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ១,៧​លាន​នាក់ ក្នុងនោះ​មាន​ទេសចរ​ចិន ឈរ​លំដាប់​លេខ​១

spot_img

​សៀមរាប ​៖ កម្ពុជា​មាន​សហគមន៍​ទេសចរណ៍​សំខាន់ៗ​ជាង ៥០​កន្លែង ហើយ​កំពុង​បាន​អភិវឌ្ឍ តាម​ស្តង់ដារ​សហគមន៍​ទេសចរណ៍​អាស៊ាន និង​បទពិសោធន៍​ល្អៗ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​សហគមន៍​។ ចំពោះ​សភាព​ការ​ទេសចរណ៍ ៣​ខែ ដើមឆ្នាំ​២០១៨ នេះ​កម្ពុជា​ទទួលបាន​ទេសច​រ​អន្តរជាតិ​ជាង ១,៧​លាន​នាក់ កើនឡើង ១៣,៩​ភាគរយ ក្នុងនោះ​មាន​ទេសចរ​ចិន​ជាង ៥០​ម៉ឺន​នាក់ ដែល​ឈរ​លំដាប់​លេខ​១ កើន​ឡើង​ជាង ៨៥​ភាគរយ​។​

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​ថា កិច្ចសហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​មេគង្គ​-​ឡាន​ឆាង ក្នុង​វិស័យ​ទេសចរណ៍ ពិតជា​បាន​រួមចំណែក យ៉ាងសំខាន់ ក្នុង​ការជួយ​ជំរុញ និង​លើកកម្ពស់ ដល់​កិច្ចសហប្រតិបត្តិការ ទេសចរណ៍ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ក្របខ័ណ្ឌ​អាស៊ាន​-​ចិន​។​

​ក្នុង​សិក្ខាសាលា​លើក​ដំបូង​មួយ​នៅ​ខេត្ត​សៀមរាប ដែល​មាន​មន្ត្រី​ទេសចរណ៍​មកពី​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ប្រមាណ ១៥០​នាក់ (​កម្ពុជា ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ និង​វៀតណាម​) ចូលរួម​ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ បទពិសោធន៍​គ្នា​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​សហគមន៍ ក្រោម​ស្មារតី​រួម “​មេគង្គ​-​ឡាន​ទេសចរណ៍​ចាប់ផ្ដើម​ចេញដំណើរ​ពី​តំបន់​អង្គរ ហើយ​សមាគមន៍​ទេសចរណ៍ ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​” ចាប់​ថ្ងៃទី​៩-១១ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​លោក ថោង ខុន បាន​ផ្ដល់​អនុសាសន៍​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ថា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការជំរុញ​ការអនុវត្ត​ស្តង់ដារ​សហគមន៍​ទេសចរណ៍​របស់​អាស៊ាន ដោយ​ផ្លាស់ប្ដូរ​ទស្សន​យោបល់​ទៅវិញទៅមក​ឲ្យបាន​ផុ​ល​ផុស និង​រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក​នៃ​កិច្ចការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពិសេស​សហគមន៍​ទេសចរណ៍​នេះ ហើយ​យក​មេរៀន និង​បទពិសោធន៍​ល្អៗ​ទាំងនោះ ទៅ​ចែករំលែក​នៅក្នុង​បណ្ដា​ប្រទេស​នី​មួយៗ ហើយក៏​អាច​សិក្សា​បន្ថែម​ច្រើន​ទៀត​ពី​តំបន់​ផ្សេងៗ ក្រៅពី​ស្តង់ដារ​ទេសចរណ៍​អាស៊ាន ពិសេស​ស្តង់ដារ និង​ការអនុវត្ត​ល្អៗ​មកពី​ប្រទេស​ចិន ដើម្បី​រួមគ្នា​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិកា​រទាំ​ង​មូល និង​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍ ពិសេស​វិស័យ​សហគមន៍​ទេសចរណ៍​នេះ ឆ្ពោះ​ទៅ​ជួយ​ទៅ​ជួយ​ប្រជាពលរដ្ឋ​សហគមន៍ ដោយ​ការផ្ដល់​ឱកាស​នៃ​ការអភិវឌ្ឍឲ្យ​មាននិ​រន្តរភាព និង​ផលប្រយោជន៍​ជា​អតិប្បរមា​ជូន​ដល់​ប្រជា​សហគមន៍​ក្នុង​តំបន់​ទាំងមូល​។​

​លោក​រដ្ឋមន្ត្រី​ថា ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​ក៏​ទទួលបាន​រង្វាន់​ពី​អាស៊ាន ស្ដី​ពី​សហគមន៍​ទេសចរណ៍​ចំនួន​៣ មានដូចជា សហគមន៍​ជី​ផាត់ (​ខេត្ត​កោះកុង​) សហគមន៍​កោះ​ទ្រង់ (​ខេត្ត​ក្រចេះ​) និង​សហគមន៍​ចំ​បក់ (​ខេត្ត​កំពង់ស្ពឺ​)​។​

​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​លេខាធិការ​ជាតិ​កម្ពុជា សម្រាប់​កិច្ច​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង បានឲ្យ​ដឹង​ដែរថា សហគមន៍​ទេសចរណ៍​នេះ ជួយ​យ៉ាងច្រើន​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ បង្កើន​ចំណូល ការរួមចំណែក ទប់ទល់​ការប្រែប្រួល​អាកាសធាតុ​។ សហគមន៍​ទេសចរណ៍ ត្រូវបាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​នៅក្នុង​ក្រប​ខណ្ឌ កិច្ច​សហ​ប្រតិ​បត្តិការ​ទេសចរណ៍​អាស៊ាន ដោយ​បាន​បង្កើត​ជា​ស្តង់ដារ​សហគមន៍​ទេសចរណ៍ ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ក្នុង​នោះ​កម្ពុជា​ជា​ប្រទេស​ផ្ដួចផ្ដើម​នាំមុខ ក្នុង​ការរៀបចំ​ស្តង់ដា​សហគមន៍​ទេសចរណ៍​អាស៊ាន​នេះ​។​

​លោក លី ជី​ជា អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្ត​សៀមរាប បាន​អះអាង​ថា ភ្ញៀវទេសចរ​ចិន ២​លាន​នាក់ ដែល​កម្ពុជា​ចង់បាន​នេះ នឹង​មកដល់​កម្ពុជា មុន​ឆ្នាំ​២០២០ ប៉ុន្តែ​នៅពេល​ជើងហោះហើរ​ត្រង់​កម្ពុជា​-​ចិន ត្រូវបាន​បង្កើន ក៏​ដូចជា​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ផង​នោះ ចំនួន​ទេសចរ​ចិន​មក​កម្ពុជា​នឹង​កើន​ច្រើន​ជាង​នេះ​។​

​លោក​ថោង ខុន បានឲ្យដឹងថា តាម​ការបញ្ជាក់​ពី​អង្គការ​ទេសចរណ៍​ពិភពលោក ក្នុងចំណោម ទេសចរ​អន្តរជាតិ​សរុប មាន​ទេសចរ​ចិន​ប្រមាណ ១០​ភាគរយ មានន័យ​ថា ក្នុងចំណោម​ទេសចរ​អន្តរជាតិ ១០០​នាក់ មាន​ទេសចរ​ចិន​ចំនួន ១០​នាក់​។ តាម​ការព្យាករណ៍ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ មាន​ជាង​៦​លាន​នាក់ ក្នុងនោះ​មាន​ទេសចរ​ចិន ១,៨​លាន​នាក់​។ នៅ​ឆ្នាំ​២០១៩ ទេសចរ​ចិន​នឹង​មក​ទស្សនា​កម្ពុជា​ប្រមាណ ២,៤​លាន​នាក់ និង​នៅ​ឆ្នាំ​២០២០ ប្រមាណ ២,៦​លាន​នាក់ កើន​លើស​ការគ្រោងទុក​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×