Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុ​អ្វី​លោក គីម ជុង​អ៊ុន ជ្រើសរើស​យន្តហោះ ដើម្បី​ធ្វើ​ទស្សនកិច្ច​នោ​ប្រទេស​ចិន​?

spot_img

​នៅ​ថ្ងៃ​ទី ៧-៨ ខែ​ឧសភា មេដឹកនាំ​កូរ៉េខាងជើង​គីម បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​យ៉ាង​សម្ងាត់​ទៅកាន់​ប្រទេស​ចិន ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈពេល ៤០​ថ្ងៃ​ទៅ​កាន់​ចិន​របស់គាត់ ។​

​គីម ជុង​អ៊ុន ដើរ​ចុះ​ពី​យន្តហោះ​ពិសេស ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​ប្រទេស​ចិន (៧-៨ ខែ​ឧសភា​) ។​

​ក្រសួង​ការ​បរ​ទស​ចិន​បានឲ្យដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​អាស្រ័យ​ដោយ​កូរ៉េខាងជើង​ម្ចាស់​ការផ្តួចផ្តើម ។ សមត្ថកិច្ច​ចិន​បាន​ដំណើរការ​បិទផ្លូវ​មួយចំនួន​នៅ​ទីក្រុង Dalian ក៏ដូចជា​លុបចោល​ជើងហោះហើរ​មួយចំនួន​មក​កាន់​ព្រលាន​យន្តហោះ​នេះ​ក្នុង​អំឡុង​ពីរ​ថ្ងៃ ។​

​យន្តហោះ​ដឹក​លោក​គីម​ជុង​អ៊ុន និង​មន្ត្រីជាន់ខ្ពស់​របស់​កូរ៉េ​ខាងជើង​បាន​ចេញដំណើ​រ​ពី​ទីក្រុង​ព្យុងយ៉ាង​ទៅ​កាន់​ទីក្រុង Dalian ភាគ​ឦសាន្ត​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ហើយ​ចាកចេញ​ទៅ​វិញ​នៅវេលា​ម៉ោង ៣​ល្ងាច​នៅ​ថ្ងៃទី ៨ ខែ​ឧសភា ។​

​ការធ្វើដំណើរ​តាម​យន្តហោះ​លើកដំបូង​នេះ តាម​កាសែត Nikkei របស់​ជប៉ុន​បង្ហាញឲ្យឃើញថា នេះ​ជា​របៀប​ហាត់​សម​មួយ​របស់​លោក គីម ជុង​អ៊ុន បំណង​ត្រៀម​ទុក​ការធ្វើដំណើរ​ឆ្ងាយ​ក្នុងជំនួប​កំពូល​រវាង​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ។​

​សិង្ហ​បុរី ដែល​អាច​ទីតាំង​នៃ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ស្ថិតនៅ​ចម្ងាយ​ពី​ទីក្រុង​ព្យុង​យ៉ាង ៤.៧០០​គីឡូម៉ែត្រ ដូច្នេះ​យន្តយោះ​ពិសេស​របស់លោក គីម ជុង​អ៊ុន នឹង​ពុំ​ចាំ​ឈប់​សំចត​ដើម្បី​បំពេញ​ប្រេងឥន្ធនៈ​ឡើយ ។​

​ចំណែក​តាម New York Times វិញ បាន​លើកឡើង​ថា ការដែល​លោក គីម ជុង​អ៊ុន បាន​ប្រើប្រាស់​យន្តហោះ​ដើម្បី​ទៅ​កាន់​ក្រុង Dilian គឺ​ដើម្បី​ឲ្យទាន់​ពេលវេលា​ជួ​ប​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ។​

​គួររំលឹកថា នៅ​ថ្ងៃ​ទី ៩ ខែ​ឧសភា ម្សិលមិញ​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថ្វី​ត្បិត​បាន​និយាយថា ពេលវេលា និង​ទីកន្លែង​សម្រាប់​ជំនួប​កំពូល​រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ត្រូវបាន​កំណត់​ហើយ​ក្តី ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់ឲ្យ​បាន​ប្រាកដថា វា​នៅ​ទីណា ហើយ​ពេល​វេលា​ណា ៕ សូ​យ​ន​

spot_img
×