Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ៊ីស្រាអែល​ទទួល​បង្អែម​លាង​មាត់​ដល់​នាយករដ្ឋមន្ត្រី​ជប៉ុន ដាក់​ក្នុង​… ស្បែកជើង​មួយគូ​!?

spot_img

​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe និង​ភរិយា ត្រូវបាន​មេដឹកនាំ​អ៊ី​ស្រា​អ៊ែល អញ្ជើញ​ទៅ​កាន់​គេហដ្ឋាន​ឯកជន ដើម្បី​ពិសារ​ភោជនី​អាហារបែប​ស្និទ្ធស្នាលក​ក្រោយ​ជំនួប​កំពូល​ថ្ងៃ​ទី ២ ខែ​ឧសភា ។​

​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe (​ឆ្វេង​) និង នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែល Israel Benjamin Netanyahu និង​ភរិយា (​ស្តាំ​) កាលពី​ថ្ងៃ​ទី ២ ខែ​ឧសភា ហើយ​នឹង​មេ​ចុងភៅ​ល្បីល្បាញ Segev Moshe (​កណ្តាល​)​។​

Segev Moshe មេ​ចុងភៅ​ល្បីល្បាញ​របស់​អ៊ីស្រាអែល​ជា​អ្នករ៉ាប់រង​អាហារ​ជប់លៀង​នេះ ប៉ុន្តែ​ពុំ​មាន​នរណា​សង្ស័យ​ចំពោះ​ស្នាដៃ​របស់​មេ​ចុងភៅ និង​ជា​តារា​ទូរទស្សន៍​ល្បីល្បាញ​រូប​នេះ​ឡើយ ។ ហេតុនេះ​គេ​ពិតជា​ស្រឡាំងកាំង ខណៈ​ពេល​លើក​បង្អែម​នៃ​ចុង​ពិធីជប់លៀង​បាន​បង្ក​នូវ​ទំនាស់​យ៉ាងធ្ងន់ធ្ងរ រវាង​ប្រទេស​ទាំង​ពីរ ។​

​តាម​នោះ​មេ​ចុងភៅ​រូបនេះ ប្រហែល​ជា​ចង់បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​តែមួយ​គ្មាន​ពីរ​របស់​ខ្លួន ទើប​សម្រេច​យក​បង្អែម​សូកូឡា ដាក់​ទៅ​ក្នុង​ស្បែកជើង​ធ្វើ​ពី​លោហៈ រចនា​តាម​ម៉ូត​ស្បែកជើង មាន​ពណ៌​ខ្មៅ​រលោង ។ ពួក​អ្នកការទូត​ទាំងសងខាង​ពិតជា​តក់ស្លុត និង​ស្លេកស្លាំង មន្ត្រីការទូត​ជប៉ុន​បាន​ថ្លែងថា ៖ គ្មាន​វប្បធម៌​ប្រទេស​ណា​លើ​ពិភពលោក ដែល​យក​ស្បែកជើង​ដាក់​លើ​តុ​ទាំងអស់ ទង្វើ​បែប​នេះ​ចំពោះ​ប្រមុខ​ដឹកនាំ​ជប៉ុន វា​ពុំ​ខុស​អ្វី​ប្រសិនបើ​ជប៉ុន​ទទួល​មេដឹកនាំ​អ៊ីស្រាអែល​ដោយ​យក​បង្អែម​សូកូឡា ដាក់​ទៅ​ក្នុង​ចាន​មួយ​ដែល​មាន​រូបរាង​ដូច​សត្វ​ជ្រូក ។​

​បង្អែម​ដែល​នាំឲ្យ​មាន​ជម្លោះ​ការទូត។

ទោះបីជា​មាន​ការបកស្រាយ​ពន្យល់​យ៉ាងណាក៏ដោយ ប៉ុន្តែ​ភាគី​ជប៉ុន​ពុំ​អាច​ទទួលយកបាន​ដោយហេតុ​ថា កិច្ចការ​ទាំង​នោះ​ពុំមែន​សម្រេច​ដោយ​មេ​ចុងភៅ​រូបនេះ​ទេ វា​ជា​រឿង​របស់​ក្រសួងការបរទេស និង​នាយក​ខុទ្ទកាល័យ​នាយ​រដ្ឋមន្ត្រី​ជា​អ្នករ៉ាប់រង ៕ សូ​យ​ន​

spot_img
×