Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធាន គ​.​ជ​.​ប ពន្យល់​លំអិត​អំពី​បទដ្ឋាន​ជាតិ និង​បទដ្ឋាន​អន្តរជាតិ ព្រមទាំង​កា​អនុវត្ត​តួនាទី​របស់​ខ្លួន សម្រាប់​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​

spot_img

​ភ្នំពេញ​ ​៖ លោក ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​ផ្តល់ឱកាស និង​ជួប​សំណេះសំណាល​ជាថ្មី​ម្តង​ទៀត​ជាមួយ​និស្សិត គរុ​សិស្ស គរុ​និស្សិត សាស្ត្រ​ចារ្យ និង​យុវជន​១៦០០​នាក់ នៅ​វិទ្យាស្ថាន​ជាតិ អប់រំ ដើម្បី​ស្តាប់​ការចែករំលែក​បទពិសោធ​មេរៀន​ជីវិត​ល្អៗ និង​ការដឹកនាំ​ការបោះ​ឆ្នោត​ឱ្យ​ស្រប​តាម​គន្លង​ច្បាប់​។​

​លោក​ប្រធាន​គ​.​ជ​.​ប បាន​លើក​ប្រធានបទ អ្វី​ទៅ​ជា​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ដែល​គ​.​ជ​.​ប ត្រូវ​អនុវត្ត​សម្រាប់​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​? គ​.​ជ​.​ប ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ មិនមែន​គោរព​តាម​គេ​ថា​ទេ ហើយ​គ​.​ជ​.​ប ក៏​គោរព​បាន​នូវ​បទដ្ឋាន​អន្តរជាតិ​ផង​ដែរ​។​

​លោក​ប្រធាន បាន​ថ្លែងថា អ្វី​ដែល​គ​.​ជ​.​ប បាន​និង​កំពុង​បំពេញ​កិច្ចកា​របស់​ខ្លួន សម្រាប់​រៀបចំ​ការបោះឆ្នោត​ជាតិ​នា​ថ្ងៃទី​២៩​ខែកក្កដា ខាងមុខនេះ គឺ​មិន​ខុស​ទេ ហើយ​ក៏​គ្មាន​នរណា ឬ​ប្រទេស​ណា​មក​រារាំង​ដំណើរកា​រ​តាមបែប​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​បានដែរ​។ ចំពោះ​ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ ឬ​និយាយ​មាក់ងាយ​គណបក្សនយោបាយ​ក្នុង​ការចូលរួម​ការបោះ​ឆ្នោត គឺជា​ការផ្ទុយ​នឹង​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ហើយ​គ​.​ជ​.​ប នឹង​ចាត់វិធានការ​ច្បាប់​ទាំងឡាយ ដើម្បី​ធានា​ឲ្យខាងតែបាន​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវ​ប្រព្រឹត្តទៅ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ទទួលបាន​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​កម្ពុជា​។​

​លោក​ប្រធាន​គ​.​ជ​.​ប​បានបញ្ជាក់​ថា “​គ​.​ជ​.​ប​មិន​និយាយថា​ខ្លួន​ល្អ​ទេ ប៉ុន្តែ​នឹង​ខិតខំ​ធ្វើឲ្យ​ឃើញ​ថា​ល្អ ពីព្រោះ​គ​.​ជ​.​ប​មិនអាច​គេចផុត​ពី​ភ្នែក​ច្រមុះ​ដែល​បាញ់​តម្រង់​មក​មើល​ការបោះឆ្នោត ហើយ​គ​.​ជ​.​ប​គ្មាន​បំណង​អាក្រក់ រឿង​អ្វី មហាជន​មើលឃើញ​អាក្រក់​កើត​។ គ​.​ជ​.​ប បាន​បំពេញ​ការងារ​ប្រកបដោយ​ជោគជ័យ ដោយ​គ្មាន​នរណា​ប្រកែក កាល​ពី​ការបោះឆ្នោត​ឃុំ​សង្កាត់ រឿង​អី​ការបោះឆ្នោត​ជាតិ​ខាងមុខ​យើង​ធ្វើ​មិន​ជោគជ័យ​នោះ​”។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​៣០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ពន្យល់​ពី​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ដែល​ស្ថាប័ន​របស់​ខ្លួន កំពុង​អនុវត្ត​សម្រាប់​ការ បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×