Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ម្ចាស់​ភាគហ៊ុន​អាជីវកម្ម​អគ្គិសនី​ពត់​ស​បាទី រឿង​រំលោភសេចក្តីទុកចិត្ត ស៊ីដាច់​លុយ​ជាង​១២​ម៉ឺន​ដុល្លារ

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​បញ្ជូន​បុរស​ម្នាក់ ជា​ម្ចាស់​ភាគហ៊ុន​អាជីវកម្ម​អគ្គិសនី​ពត់​សរ​បាទី ខេត្តតាកែវ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់ព័ន្ធ​លើ​បណ្តឹង​បទ រំលោភ​លើ​ទំនុកចិត្ត នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​សង្ស័យ​រូប​នេះ​មានឈ្មោះ សុខ ពី អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ទី​ស្នាក់​ភ្លើង ភូមិ​ចំបក់ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន ហើយ​បន្ទាប់​មក​ជននេះ ត្រូវបាន​កម្លាំង​នគរបាល តាម​ចាប់ខ្លួន នៅ​ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨​។ ព្រះរាជអាជ្ញារង បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ជនសង្ស័យ​ចូល​បង្ហាញ​ខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យបាន​មុខ​ថ្ងៃទី​៥​ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ ពីបទ រំលោភ​លើ​ទំនុកចិត្ត​។

​ជុំវិញ​ការចាប់ខ្លួន​របស់​សមត្ថកិច្ច តប​តាម​ការប្តឹង​ផ្តល់​ពី​ដើមបណ្តឹង​ខាងលើនេះ ត្រូវបាន​លោក សាន់ សឿន បងប្រុស​បង្កើត​ជនសង្ស័យ បាន​ប្រាប់ថា លោក និង​ប្អូនប្រុស​មានឈ្មោះ សុខ ពី បាន​ចាប់​ដៃគូ​ជាមួយ​ឈ្មោះ ម៉ឺន សុខន អាយុ​៥១​ឆ្នាំ ជា​មន្ត្រី​នៅ​អគ្គិសនី​កម្ពុជា ដើម្បី​បើក​អាជីវកម្ម ទិញ​ភ្លើង​ពី​រដ្ឋ ដើម្បី​យក​ទៅ​ចែកចាយ​លក់​បន្ត ជូន​ប្រជាពលរដ្ឋ នៅ​៤​តំបន់​រួម​មាន​៖ ទី​១៖ នៅ​តំបន់​ពត់​ស ស្រុក​បាទី ខេត្តតាកែវ ទី​២៖ នៅ​តំបន់​បឹង​ខ្សាង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ទី​៣៖ នៅ​តំបន់​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល និង​ទី​៤៖ នៅ​តំបន់​កំពង់ចម្លង​បាក់​ដាវ ខេត្ត​កណ្តាល​។​

​ការរកស៊ី​ជាមួយ​គ្នា​ទាំង​៣​នាក់ មិន​ដែល​មាន​បញ្ហា​នោះ​ទេ ស្រាប់តែ​ក្រោយមក​ឈ្មោះ ម៉ឺន សុខន ចង់​លេប​យក​ភាគហ៊ុន​ទាំងស្រុង​នៅ​ក្នុង​អាជីវកម្ម​មួយ​នេះ ក៏​លួច​ទៅ​ធ្វើ​ក្លែង​ឯកសារ ដើម្បី​ចង់បាន​អាជ្ញាប័ណ្ណ​ទាំងមូល ព្រមទាំង​ដាក់​ពាក្យ​ប្តឹងទៅ​តុលាការ ឲ្យ​ចាត់កា​រលើ​ប្អូនប្រុស​របស់​លោក​តែ​ម្តង​។​

​ក្នុង​ពាក្យបណ្តឹង​របស់​ឈ្មោះ ម៉ឺន សុខន បាន​ប្តឹង​ចោទ​ជន​សង្ស័យថា បាន​លួច​កឹបកេង​លុយ​ក្រុមហ៊ុន​ជាង​១២​ម៉ឺន​ដុល្លារ អំពី​ការលក់​ភ្លើង​អគ្គិសនី​ឲ្យ​អតិថិជន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×