Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ឃ្លាំង​លក់​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត នៅ​ខណ្ឌ​ទួលគោក​

spot_img

ភ្នំពេញ​៖ ឃ្លាំង​លក់​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត​ត្រូវ​បាន​វាយប្រហារ​ដោយ​អគ្គិភ័យ យ៉ាង​សន្ធោសន្ធៅ បើ​ទោះបី​មាន​ការ​អន្តរាគ​ម​បាញ់ ពន្លត់​ពី​សំណាក់​សមត្ថកិច្ច​ពន្លត់​អគ្គីភ័យ និង​ប្រើប្រាស់​ទឹក​អស់​ជាច្រើន​គ្រឿង​យ៉ាងណាក្តី​។​

​ហេតុ​ការ​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀបភ្លឺ​ឆ្លង​ចូល​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ឃ្លាំង​លក់​រថយន្ត និង​ឃ្លាំង​លក់​គ្រឿងបន្លាស់​រថយន្ត នៅតាម​បណ្តោយ​ផ្លូវ​២១៩ ម្តុំ​ខាងក្រោយ​ម៉ុង​ឌី​យ៉ាល់ សង្កាត់​ផ្សារ​ដើម​គរ ក្នុង​ខណ្ឌ​ទួលគោក ហើយ​គ្រោះអាក្រក់​នេះ​ក៏​បាន​វាយប្រហារ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ផងដែ​។​

​រហូតមកដល់​ម៉ោង​ជិត​៦​និង​០០​ថ្ងៃ​ដដែល​នេះ ករណី​អគ្គីភ័យ​ខាងលើ​ហាក់​មាន​ការ​អន់ថយ ក្រោយពី​មាន​ការ​អន្តរាគ​ម​បាញ់ ពន្លត់​ពី​សំណាក់​សមត្ថកិច្ច​ពន្លត់​អគ្គីភ័យ និង​ប្រើប្រាស់​ទឹក​អស់​ជាច្រើន​គ្រឿង​។​ប៉ុន្តែ​ទំហំ​នៃ​ការខូចខាត​យ៉ាងណា​នោះ​សមត្ថកិច្ច​មិន​ទាន់​វាយ​តំលៃ​បាន​នូវឡើយ​ទេ ហើយ​ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​ក៏​មិន​ទាន់​ដឹង​នូវឡើយ​ដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×