Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទំនិញ​ប្រភេទ​ថ្នាំ​ជី​ជំនួយ​ជាង​១០​តោន​នាំ​តាម​ទូក​ចូល​ពី​ប្រទេស​វៀតណាម​មក​លក់​នៅ​កម្ពុជា​

spot_img

​ខេត្ត​កណ្តាល ៖ ទំនិញ​អត់​ច្បាប់​នាំ​ចូល​តាម​ទូក​ពី​ប្រទេស​វៀតណាម​មក​លក់​នៅ​កម្ពុជា​ចំនួន​១០​តោន​​ដែល​ជា​ប្រភេទ​ថ្នាំ​ជី​ជំនួយ​គ្មាន​ការចុះបញ្ជី​យាម​ការ​និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម ត្រឹមត្រូវ ត្រូវបាន​​នគ​បាល​ខេត្តកណ្តាល​សហការ​ជាមួយ​នាយកដ្ឋាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​បាន​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈានទៅ​ការ​បង្គ្រាប​ជាក់ស្តែង។​

លោក ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បានអោយដឹងថា ការបង្ក្រាប​ថ្នាំ​ប្រភេទ​ជី​ជំនួយ​ទៅ​លើ​បន្លែ​មាន​១៣​ប្រភេទ​ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​ទំនិញគិចពន្ធ​ដឹក​តាម​ទូក​ក្នុង​ដង​ទន្លេបាសាក់​ចេញពី​ប្រទេស​វៀតណាម​មក​កម្ពុជា លុះ​មកដល់​ចំណុច​វត្ត​ពោធិ៍​រាម្មា​ស្ថិត​ព្រែក​ព្រះ​ធា​ត​ឃុំ​ព្រែកស្តី ស្រុក​កោះធំ​ខេត្ត​កណ្តាល​ត្រូវ​កម្លាំង​ចម្រុះ​មក​ឆែកឆេរ​និង​ឃាត់ខ្លួន​ម្នាស់​អាជីវកម្ម​ចំនួន​៣​នាក់​ដើម្បី​សាកសួរ​។​

លោក​បន្តថា​ដោយ​មាន​ការ​សម្រប​ស្រួល​ពី​ព្រះ​អាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​សមត្ថកិច្ច​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រគល់​ទំនិញ​ទាំង​ពីរ​ទូក​នេះ​ដោយ​មាន​ម្នាស់​ចូលរួម​មក​បង្ហាញខ្លួន​ចំនួន​៣​នាក់​ទី​១​មានឈ្មោះ ង​ន ទ្រី ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ទី​២ លោក​ហ៊ ម៉េង​ស៊ា​ង ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​និង​ទី​៣ លោក តូ នី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ដោយ​ពុំ​មាន​ឯកសារ​តាម​ផ្លូវ​ច្បាប់​អ្វី​ឡើយ ។​
​លោក​បាន​ប្រាប់​បន្ត​ដឹង​ទៀត​ថា បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឃាត់​ទំនិញ​ទាំងនោះ រួចរាល់ បាន​អោយ​ម្ចាស់​ទាំង​៣​នាក់ មក​សាកសួរ​បំភ្លឺ​នៅ​ស្នងការ​ខេត្តកណ្តាល​តាម​បញ្ជា​ពី​ព្រះ​រាជ្ញា​សាលាដំបូង​ខេត្តក​ណ្តា​ល និង ដើម្បី​រឹបអូស​វត្ថុ​តាំង​ថ្នាំ​ជំនួយ​ដាំ​ដុះ​លើ​បន្លែ​យកទៅ​មក​ពិនិត្យ​ចាត់ចែង​ប្រគល់​អោយ​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ត​នីតិវិធី​ផងដែរ​។​

លោក ឡេង ស្រេង អនុប្រធាន​នាយកដ្ឋាន​នីតិកម្ម​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ​បាន​អោយដឹងថា ទាក់ទង​ទៅនឹង​ផ​លលិត​ផល​ថ្នាំ​ប្រភេទ​ជី​ពុល​នេះ​គឺ​មិនមែន​ជា​ប្រភេទ​ហាម​ឃាត​នោះ​ទេ​ក៏ប៉ុន្តែ​ជា​ថ្នាំ​មាន​លក្ខណៈ​នាំចូល​ដោយ​ខុសច្បាប់ ដោយ​មិន​មាន​ការចុះបញ្ជី​ការ​ពី​ក្រសួង​កសិកម្ម​អោយបាន​ត្រឹមត្រូវ​។​

លោក​ថា ជាធម្មតា​បើសិន​ក្នុងករណី​ដោះស្រាយ​បញ្ហា​ស្ថិត​ដល់​ព្រះ​រាជ្ញា​តុលាការ​បាន​សម្រេច​នៅលើ​សម្ភារះ​ទៅលើ​ក្រសួង ក្រសួង​នឹង​ចាត់ចែង​ប្រើប្រាស​សម្ភា​រះ​នេះ​ទៅ​តាម​កសិដ្ឋាន​ឬ​ក៏​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស​តាម​ស្តង់ដារ​បច្ចេកទេស​ដែល​ក្រសួង​បាន​ណែនាំ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×